រឿងខ្លីៈ វិប្បដិសារី

          ក្រោយពីសត្វចាប ពពិច លលក សារិកាកែវ…ចូលទ្រនំ ឃ្មុំក៏ចូលបង្គងអស់ទៅ នៅទីជនបទមួយ ចង្រិតបានចេញមុខតាមទ្វារផ្ទះ ដែលធ្វើ​អំពីព្រះធរណីមកច្រៀងចម្រៀងផ្ដោះផ្ដងគ្នាក្រោមទ្រើងឃ្លោក មានខ្លះយំនៅនៅតាមគុម្ពល្ពៅដែលកំពុងលាស់​ត្រួយឲ្យជាសញ្ញាថាក្លិនឈ្ងុយ​នៃសម្លប្រហើរជិតមកដល់ហើយ។  ខណៈនោះដែរ សម្លេងកន្ដូបកំពុងបុកស្រូវលើដើមត្របស្រួយដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកភូមិបានលង់លក់ទៅក្នុងដំណេកយ៉ាងស្កប់ស្កល់ព្រោះអ្នកខ្លះបានទៅប្រែដីដើម្បី​ឲ្យងាប់ស្មៅងាយស្រួលដាំដុះ អ្នកខ្លះបានបោចស្មៅ​ចម្ការចេញបីបន្លែបង្ការ ហើយអ្នកខ្លះទៀតបានទៅរវាំងស្រែចម្ការ។ ទោះជាប្រជាជនជាច្រើនបានសម្រាកដោយពន្លត់ភ្លើងអស់ហើយក៏ដោយ តែក៏នៅមានពន្លឺភ្លើងផ្លុងៗចេញពីផ្ទះមួយចំនួនដែរ។ ពេលនោះគេឮសម្លេងជជែកគ្នាពីផ្ទះមួយថា៖ –     ម៉ែវាអ្ហា!…ខ្ញុំចង់នែៗៗ…. –     ចង់អីឪវា? –     ចង់នែ! –     ចង់អី?

Rate this:

កំណាព្យស្ថាបនាៈ ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា

ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា (បទពាក្យប្រាំបី) នេះបទកំណាព្យខ្មែរពាក្យប្រាំបី               តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ ពិសេសអ្នកដែលកំពុងក្រមុំ                    អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។ ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ          ឡើងតាមសម័យបានដៃអស្ចារ្យ ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា                    បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។ យករឿងស្លៀកខ្លីមកស្តីរិះគន់                 តែសូមប្រាប់មុនបើខឹងកុំជេរ បើជ្រុលជាលេងសូមលេងត្រឹមស្មេរ          កុំលេងដល់ម៉ែណាស្រីប្អូនបង។ ពេលដែលស្លៀកខ្លីតើស្រីដឹងទេ?            អ្នកមើលមាសមេច្រើនក្រៃកន្លង ខ្លះមើលសរសើរក្នុងន័យឌឺដង                ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។ ពេលដែលស្លៀកខ្លីពិសីត្រូវដឹង               ក្មេងចាស់សម្លឹងតាមមើលកិតៗ ធ្វើឲ្យអ្នកមានដំណើរត្បៀតត្បិត              ពេលអង្គុយពិតគឺរិតតែយ៉ាប់។ ពេលដែលស្លៀកខ្លីសាច់ខ្ចីនឹមនួន            ចេញបង្ហាញខ្លួនយ៉ាងល្អចំណាប់ រួមនឹងសាច់ភ្លៅពៅហំសមហាប់              ឲ្យប្រុសខ្លះចាប់ខុសច្បាប់ក៏ហ៊ាន។ ពេលពាក់អាវខ្លីបញ្ចេញសាច់ស               មុខក្រោយចំហសឹងសព្វសាច់ប្រាណ សាច់ខ្នងសាច់ពោះសាច់ទ្រូងកល្យាណ     ប្រុសមើលកំសាន្តឥតបង់លុយទេ។ នៅក្នុងចិត្តខ្ញុំអាណិតអាណោច                ស្លៀកខ្លីគេសើចស្លៀកខើចខ្មាស់គេ ពេលដើរទៅមកគឺមិនស្រួលទេ               ហេតុអ្វីមាសមេមិនគិតពិចារណ៍។ ស្រ្តីត្រូវឲ្យតម្លៃដល់ខ្លួន                         បញ្ចេញផ្ទួនៗមិនល្អឡើយណា ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា                គួរស្លៀកធម្មតាឲ្យច្រើនជាខ្លី។ មិនថាប្រុសខ្ញុំឬប្រុសគេឡើយ                 បើឃើញអស់ហើយយកមកធ្វើអី ឲ្យឃើញក្រោយការទើបមានតម្លៃ            សូមគ្រប់រូបស្រីគិតខ្លួនឯងចុះ៕៚   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៧កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែកញ្ញា…

Rate this:

កំណាព្យកំប្លែង រឿងៈ សូមទោសដូចគ្នា

រឿងៈ សូមទោសដូចគ្នា (បទពាក្យប្រាំពីរ)           ពូសល់បានដើរសំដៅទៅ                កាន់ផ្ទះពូសៅហើយប្រាប់ថា           សៅអើយកុំខឹងនឹងខ្ញុំណា                ចំពោះបញ្ហាមេមាន់ខ្ញុំ។           ដែលវាបានទៅជជុះកាយ                បន្លែទាំងឡាយទាំងតូចធំ           ឲ្យឯងខូចខាតយ៉ាងដំណំ                អត់ទោសឲ្យខ្ញុំតើបានទេ?           ពូសៅតបថាខ្ញុំមិនខឹង                     រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ           តែខ្ញុំសូមទោសឯងវិញដែរ               ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។           វាបានខាំមាន់ឯងឲ្យងាប់                 ខ្ញុំមិនចោលកប់ខ្ញុំយកទុក           ស្ងោរឲ្យប្រពន្ធកូនម៉ែពុក                 ពិសារហូបចុកឆ្ងាញ់ដល់ហើយ។           ពូសល់បានថាមិនអីទេ                    មាន់តូចជាងឆ្កែទេសៅអើយ           ឆ្កែនោះកូនខ្ញុំវៃស៊ីហើយ                  ព្រោះមិនដឹងឡើយថាឆ្កែឯង។           ឲ្យគ្នាសូមទោសណាសៅណា                ឆ្កែនោះពិតជាឆ្ងាញ់ហួសថ្លែង           គឺឆ្ងាញ់សែនឆ្ងាញ់លើសសម្តែង        ឮហើយសូមឯងកុំខឹងអី។           ពូសៅឮហើយធ្វើបែបភ្ញាក់               អញ្ចឹង អាអ្នកថ្លើមជាប់ដី           ហ៊ានវាយសម្លាប់ឆ្កែខ្ញុំឆី                  កូនឯងទេវ៉ីគ្នាទើបដឹង។           គ្នាក៏សូមទោសឯងវិញដែរ               អាអ្នកវៃឆ្កែខ្ញុំមួយហ្នឹង           វាត្រូវជាប់គុកជាប់ចម្រឹង                 ព្រោះគ្នាមិនដឹងកូនឯងទេ។           ចប់ហើយរឿងសូមទោសដូចគ្នា        ជូនពរមុនលាសូមល្ហើយល្ហែ…

Rate this:

កំណាព្យកំប្លែង រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ

រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ (បទពាក្យប្រាំពី) សួស្តីប្រិយមិត្តញាតិព្រៀងលាន          ខ្ញុំជូនពត៌មានហួសចិត្តមួយ មិនមែនរឿងទុក្ខឬក៏ព្រួយ                  ស្តាប់ហើយសូមជួយពិចារណ៍ខ្ញុំ។ កាលពីព្រឹកម៉ិញមានប្រុសម្នាក់            ត្រូវបានគោធាក់សន្លប់ធំ មួយជើងដេកស្ប៉ាបលើដីដុំ                កម្លោះក្រមុំមើលឈូឆរ។ អ្នកខ្លះឃើញហើយឆ្ងល់ក្នុងចិត្ត            តើហេតុការណ៍ពិតម៉េចទៅហ្ន៎ អ្នកខ្លះវែកញែកជជែកត                    ចង់ដឹងខ្មៅសយ៉ាងក្រៃលែង។ អ៊ុំម្នាក់សុំមិនបញ្ចេញឈ្មោះ                គាត់ថាធាក់ពោះផុតចំបែង បើត្រូវក្រោមហ្នឹងចប់ហើយឯង           មួយជើងបែកផ្សែងចាប់ភពថ្មី។ អ្នកខ្លះខ្សឹបខ្សៀវបែបលួចលាក់           តើគោវាធាក់ព្រោះរឿងអី ខ្លះថាអញសង្ស័យណាស់វ៉ី                 ខ្លះក៏ស្រដីរកហេតុផល។ ក្រោយការស៊ើបអស់ពីរម៉ោងទៅ         រឿងរ៉ាវខុសត្រូវបានមកដល់ សាក្សីរាយរ៉ាយរ៉ាប់ប្រាប់គ្មានសល់        គាត់បានពន្យល់យ៉ាងនេះថា។ រឿងហ្នឹងមិនមែនគោខុសទេ               នាងអ្នកយើងគេសូមដឹងការណ៍ គឺជាកំហុសប្រុសនោះណា                 ងប់នឹងស្នេហាឈឺទាំងព្រឹក។ គាត់លើកទូរស័ព្ទម៉ោងប្រាំងពីរ            Hello honey បងសែននឹក ផ្អែមពេកក៏កើតរឿងវរវឹក                  ធ្វើឲ្យគាត់ភ្លឹកភ្លេចអារម្មណ៍។ អៀនចុះអៀនឡើងដៃគាត់ទោរ           ទៅចាប់ពងគោលេងធ្វើហំ គោភ្ញាក់ក៏ធាក់ថយក្រោយចំ               ត្រូវយ៉ាងតំណំសន្លប់ទៅ។ រឿងលេងពងគោគាត់អ្នកសាង           ដួលដេកច្រងាងគឺត្រឹមត្រូវ បើលេងពស់វែកពិតមិននៅ                មួយប៉កអស់ផ្លូវនឹងរស់បាន។ រឿងនេះចប់ហើយសូមខន្តី                 ជូនពរប្រុសស្រីអ្នកស្តាប់អាន អាយុវណ្ណៈជាក់សុខសាន្ត                  ពលៈផងបានគ្រប់ប្រាណអើយ៕៚ និពន្ធដោយៈ យាន សំណាង ថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់…

Rate this:

បទៈ បុប្ផាវត្តកែង

  បុប្ផាវត្តកែង និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ                   បានជួបក្រមុំ នៅម្តុំវត្តកែង       ឃើញភ្លាម ធ្វើឲ្យចិត្តរៀមចម្បែង          កើតទុក្ខម្នាក់ឯង វង្វែងដូចក្លែងដាច់ខ្សែ។ II.        ភូមិរកាធំ ភូមិកំពង់ដ                          បុប្ផាស្រស់ល្អៗចាញ់អូនទេ បុប្ផាវត្តកែងអូនស្អាតជាងគេ                បើបងសុំស្នេហ៍ មាសមេ ព្រមទេជីវា។ R.​   វត្តកែង កន្លែងជួបស្រី                         ឲ្យបងអាល័យ ស្រម៉ៃឃើញតែភក្ត្រា       មាសបងអើយ ដឹងហើយថាបងស្នេហា   ស្នេហ៍ស្មើសង្ខារ សូមកែវជីវាប្រណីបងផង។ III.      បារមីតាចាន់​ សូមលោកជួយខ្ញុំ         ​     អន្ទងចិត្តមុំឲ្យយល់បំណង       បើបានវមិត្ត ដូចចិត្តរៀមផ្សង            …

Rate this:

បទៈ បុប្ផាក្រចេះ

បុប្ផាក្រចេះ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.         បុប្ផាក្រចេះ ល្អម្លេះព្រះអើយ                ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ          គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ II.      ពេញរូបពេញរាង ពេញលក្ខណា           សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ        បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ R. ​ ស្អាតអើយ ស្អាតម្ល៉េះ ក្រចេះបងអើយ     បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍               បាក់ចិត្តលើស្រី ផ្កាដីទន្លេ                    បងសូមថ្នមថែ លុះសូន្យសង្ខារ។ III.   បានចិត្តអូនហើយ មិនយូរទេថ្លៃ            រៀមនឹងចូលស្តី​ ស្រីដល់មេបា      សូមអូនរង់ចាំ ទទួលផ្កាស្លា                  យើងនឹងរៀបការ លើដីក្រចេះ៕ (ភ្លេងរួច R-III) បញ្ជាក់ៈ  ចម្រៀងទាំងនេះ សម្រាប់រំឭកនូវអនុស្សាវរិយខេត្តក្រចេះតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មឡើ់យ។

Rate this:

បទៈ ដឹងផងថាបងលួចស្នេហ៍

 ដឹងផងថាបងលួចស្នេហ៍ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចិត្តច្របល់ កើតទុក្ខអំពល់គ្មានល្ហែ   ព្រោះបេះដូងលបលួចស្នេហ៍   មិនហ៊ានប្រាប់គេ     ឲ្យយល់បំណង  កើតទុក្ខម្នាក់ឯង  ឱរ៉ាចម្បែងសែនសៅហ្មង  ធ្វើម្តេចទៅទើបពៅនួនល្អង ​អូនដឹងថាបង គិតយ៉ាងណា។ II.        ចិត្តលាក់ស្នេហ៍ពិបាកម្ល៉េះទេ មាសស្ងួន  ឃើញប្រុសផ្សេងនៅជិតនឹមនួន  បេះដូងអង្រួន ប្រច័ណ្ឌជីវា  ឱបខ្នើយកើយទុក្ខ នៅមិនសុខព្រោះស្នេហា  ឆេះរោលរាល ពេញក្នុងឱរ៉ា លោកនេះអ្នកណា អាចជួយខ្ញុំបាន។ R.   អូនអើយ អូនហើយគឺថ្នាំដួងចិត្ត  បើបានថ្លៃរួមជីវិត ទ្រូងបងពិតផុតក្តីរំខាន  លោកនេះ​មានតែអូនទេកល្យាណ  ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដូចបំណង។ III.   សង្ឃឹមថា ពេលបងវាចាប្រាប់ស្រី  អូនអាណិតចិត្តភក្តី  ហើយព្រមប្រណីដល់រូបបង  ចម្រៀងបទនេះ  ផ្ញើជាពិសេសជូននួនល្អង  ពេលស្តាប់ចប់សូមទងវង  អូនអើយដឹងផង  ថាបងលួចស្នេហ៍៕ (ភ្លេងរួច R-III) បញ្ជាក់ៈ…

Rate this: