មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

រឿងខ្លី rss

រឿងខ្លី៖ “ប្រិម និង ប្រិយ”

(0)
,November 15, 2014

​       ពេលសម្រាក… និស្សិតជាច្រើននាក់បានចេញទៅអង្គុយលេងតាមទីផ្សេងៗគ្នា។ អ្នកខ្លះបានចេញទៅរកទិញអីបរិភោគនៅក្រៅបរិវេណសាលា ហើយខ្លះទៀតក៏អង្គុយខាងក្រៅបន្ទប់រៀន។ ចំណែកឯប្រិម និង ប្រិយដែលជាមិត្តនឹងគ្នាពុំបានចេញទៅលេងខាងក្រៅនោះទេ គឺនៅជជែកគ្នាលេងក្នុងថ្នាក់។ ប្រិមជាអ្នកដែលចូលចិត្តលេងហ្វេសប៊ុក។ ពេលកំពុងជជែកជាមួយគ្នា ប្រិមបានហៅប្រិយ៖ ប្រិម ៖ ប្រិយៗ! ឯងមើលគ្នាPostអម្បាញ់មិញ មានFriendsគេlike និង Commentច្រើនណាស់។ ប្រិយ ៖ (ប្រិយញញឹម) ហេតុតែគេជានិស្សិត គេនិយាយសុទ្ធតែPost Friends…ហ្ន៎! មើល៍ៗឱ្យគ្នាមើលបន្តិចមើល តើសរសេរពីអីបានជាមានគេបញ្ចេញមតិច្រើនម៉្លេះ? (មើលហើយប្រិយសួរ…) ប្រិម! ប្រិមឯងសរសេរថាម៉េចហ្នឹង ជួយអានឱ្យខ្ញុំស្ដាប់បន្ដិចមក? ប្រិម ៖ ងាប់ហើយប្រិយអើយ! គ្រាន់តែប៉ុណ្ណឹងអានមិនចេញដែរ ជានិស្សិតទៀតណា៎! ចាំស្ដាប់ហ្ន៎ះ “ថ្ងៃនេះខ្ញុំអប់សុកណះ តើមានមិត្តណាចង់ដើលេងជាមួយខ្ញុំអត់នឹង”។ ស្ដាប់បានឬនៅសម្លាញ់? ប្រិយ ៖ ឮហើយ…​ ពេលបានស្ដាប់ទើបដឹងថាមានន័យយ៉ាងណា។ តែមុននេះ គ្នាអានអត់យល់មែនហ្នឹង ព្រោះឯងសរសេរខុសអក្ខរាវិរុទ្ធច្រើនពេក ដូចជា… (ប្រិមនិយាយកាត់) ប្រិម ៖ ប្រិយអើយ… កុំខ្វល់ពេក យើងមិនមែនជានិស្សិតអក្សរសាស្រ្តខ្មែរទេ។ បើម្នាក់ៗគិតតែបើកវចនានុក្រមហើយមកសរសេរនោះ… Read More ›

Rate this:

រឿងខ្លីៈ វិប្បដិសារី

          ក្រោយពីសត្វចាប ពពិច លលក សារិកាកែវ…ចូលទ្រនំ ឃ្មុំក៏ចូលបង្គងអស់ទៅ នៅទីជនបទមួយ ចង្រិតបានចេញមុខតាមទ្វារផ្ទះ ដែលធ្វើ​អំពីព្រះធរណីមកច្រៀងចម្រៀងផ្ដោះផ្ដងគ្នាក្រោមទ្រើងឃ្លោក មានខ្លះយំនៅនៅតាមគុម្ពល្ពៅដែលកំពុងលាស់​ត្រួយឲ្យជាសញ្ញាថាក្លិនឈ្ងុយ​នៃសម្លប្រហើរជិតមកដល់ហើយ។  ខណៈនោះដែរ សម្លេងកន្ដូបកំពុងបុកស្រូវលើដើមត្របស្រួយដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកភូមិបានលង់លក់ទៅក្នុងដំណេកយ៉ាងស្កប់ស្កល់ព្រោះអ្នកខ្លះបានទៅប្រែដីដើម្បី​ឲ្យងាប់ស្មៅងាយស្រួលដាំដុះ អ្នកខ្លះបានបោចស្មៅ​ចម្ការចេញបីបន្លែបង្ការ ហើយអ្នកខ្លះទៀតបានទៅរវាំងស្រែចម្ការ។ ទោះជាប្រជាជនជាច្រើនបានសម្រាកដោយពន្លត់ភ្លើងអស់ហើយក៏ដោយ តែក៏នៅមានពន្លឺភ្លើងផ្លុងៗចេញពីផ្ទះមួយចំនួនដែរ។ ពេលនោះគេឮសម្លេងជជែកគ្នាពីផ្ទះមួយថា៖ –     ម៉ែវាអ្ហា!…ខ្ញុំចង់នែៗៗ…. –     ចង់អីឪវា? –     ចង់នែ! –     ចង់អី?

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា