Category: មេរៀនតែងសេចក្ដី

តែងសេចក្ដីប្រធានពិភាក្សា

តែងសេចក្តីពិភាក្សា គឺជាការតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សម ឬពុំសម មានប្រយោជន៍ ឬឥតប្រយោជន៍ជាដើម ដើម្បីយកមតិនោះមកថ្លឹងថ្លែងមើល តើមតិណាសមរមជាង?  ហើយតែងសេចក្តីបែបពិភាក្សា តម្រូវឱ្យអ្នកតែងសេចក្តី ម្ដងនិយាយស្របតាមប្រធាន ម្តងនិយាយជំទាស់ ឬផ្ទុយនឹងប្រធាន។

ដូចនេះ តែងសេចក្ដីពិភាក្សាជាប្រភេទតែងសេចក្ដីមួយបែប ដែលតម្រូវឱ្យយើងថ្លឹងថ្លែងពិចារណាលើមតិប្រធាន ក្នុងនោះមានៈ

–          មតិស្របៈ គឺជាមតិដែលយើងព​ន្យល់ស្របតាមមតិប្រធាន។

–          មតិផ្ទុយៈ គឺជាមតិដែលពន្យល់ ជំទាស់ ឬប្រឆាំងនឹងមតិស្រប។

–          ការពិភាក្សាៈ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកចំណុចរួម និងចំណុចសមហេតុផលនៃមតិនីមួយៗ។

–          ការសំយោគៈ គឺជាការផ្សំមតិរួមគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។

គន្លឹះដើម្បីស្គាល់ប្រធាន

          ក.ការបញ្ចេញមតិ

–          គេពោលថា“……………………………………….”

–          មតិមួយលើកឡើងថា​​“…………………………”

–          មានទស្សនៈជាច្រើនយល់ថា“……………….”

–          មានទស្សនៈខ្លះយល់ថា “……………………”  ឯអ្នកខ្លះទៀតថា​ “…………………….”ទៅវិញ។ល។

តែងសេចក្ដីប្រធានពន្យល់

អំពីការតែងសេចក្តីប្រធានពន្យល់ តើអ្វីជាប្រធានពន្យល់? ប្រធានពន្យល់ជាប្រធានមួយ ដែលត្រូវឲពន្យល់បកស្រាយវែកញែក លើមតិរបស់ប្រធានបទ ធ្វើឲគេ យល់ដឹងពីខ្លឹមសារប្រធាន។ ក- លក្ខណៈសម្គាល់ ពាក្យចោទសួរ (តើ………………………. ?) –          តើ…………………………………. ដូចម្តេច? (ដូចម្ដេចខ្លះ?) –          តើ…………………………………. យ៉ាងណា? (យ៉ាងណាខ្លះ) –          តើ…………………………………. បែបណា? (បែបណាខ្លះ?) –          តើ…………………………………. អ្វីខ្លះ? –          តើ…………………………………. ប៉ុន្មានយ៉ាង? –          ដូចម្តេចដែលហៅថា…………. ? –          តើ…………………………………. មានអត្ថន័យ និងខ្លឹមសារដូចម្ដេចខ្លះ? បញ្ជាក់ៈ ក្នុងប្រធានបែបពន្យល់ គេមិនសួរដោយប្រើពាក្យថា “អ្នកយល់” “ប្អូនយល់” ទេ។   ពាក្យបង្គាប់បញ្ជា –          ចូរពន្យល់។ –          ចូរអធិប្បាយ។ –          ចូរស្រាយបំភ្លឺ។ –          ចូរគូសបញ្ជាក់។ –          ចូរបង្ហាញ។…

Rate this:

%d bloggers like this: