មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

មេរៀនកំណាព្យ rss

មេរៀនតែងកំណាព្យ “បទពាក្យ៨”

រង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៨ឃ្លា១វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា២វគ្គ១ ព្យាង្គ៨ឃ្លា២វគ្គ១ |=| ព្យាង្គ៨ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ព្យាង្គ៨ឃ្លា៤វគ្គ១ |=| ព្យាង្គ៨ឃ្លា២វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៥រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_8853.html

Rate this:

មេរៀនតែងកំណាព្យ “បទពាក្យ៩”

រង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ គំនូសតាងរង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_5012.html

Rate this:

មេរៀនតែងកំណាព្យ “បទពំនោល”

រង្វាស់កាព្យ ក្នុង១វគ្គមាន៣ឃ្លា ឃ្លាទី១និងទី៣មាន៦ព្យាង្គ រីឯឃ្លាទី២មាន៤ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៦ឃ្លា១វគ្គ១ |=| ព្យាង្គ៤ឃ្លា២វគ្គ១ ជួនឆ្លងវគ្គ ព្យាង្គ៦ឃ្លា៣វគ្គ១ |=| ព្យាង្គ៦ឃ្លា១វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេយកទៅប្រើសម្រាប់រៀបរាប់អំពីកំហឹងក្រេវក្រោធ ការសង្ឃកគំរាមកំហែង មហិទ្ធិឫទ្ធិនៃអ្នកមានអំណាចខ្លាំង ពាក្យអង្វរករ ការភ័យខ្លាចរបស់អ្នកទន់ខ្សោយ ជម្លោះចម្បាំងដែលមានចលនាក្ឌុងក្ឌាំង ពេលខ្លះគេប្រើបទនេះក្នុងការសម្ដែងរបាំ ដើម្បីឲ្យនាដករ និងនាដការនីធ្វើកាយវិការ និងចលនាផ្សេងៗ។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_8380.html

Rate this:

មេរៀនតែងកំណាព្យ “បទព្រហ្មគីតិ”

តោះ! រៀនតែងបទព្រហ្មគីតិ! សូមសិក្សាទាំងអស់គ្នា!   ប្រភព៖ ក្បួនតែងកំណាព្យ ដោយ ស៊ុយ វ៉ាន់សាក់  

Rate this:

មេរៀនតែងកំណាព្យ “បទបថ្យាវត្ត”

តោះ! រៀនតែងបទបថ្យាវត្ត! សូមសិក្សាទាំងអស់គ្នា! ប្រភព៖ ក្បួនតែងកំណាព្យ ដោយ ស៊ុយ វ៉ាន់សាក់  

Rate this:

មេរៀនតែងកំណាព្យ “បទពាក្យ៤”

សូមសិក្សារបៀបតែងកំណាព្យបទពាក្យ៤ទាំងអស់គ្នា!   ប្រភព៖ ក្បួនតែងកំណាព្យ ដោយ ស៊ុយ វ៉ាន់សាក់

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា