មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

ប្រវត្តិវត្តចន្ទរង្សី-កែង rss

បុព្វហេតុនៃការកសាងវត្តកែង

(0)
,July 13, 2015

បុព្វហេតុនៃការកសាងវត្តកែង ប្រទេសកម្ពុជា បានទទួលឯករាជ្យពីរបបអាណានិគមនិយបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ឧបាសក ហែម ប៊ន ដែលជាអតីតពុទ្ធបរិស័ទមួយរូបនៅក្នុងភូមិកែង ហើយក្រោយមក គាត់បានទៅរស់ នៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បន្ទាប់ពីទទួល បានឯករាជ្យមក ខាងរាជការ ដែលដឹកនាំដោយព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ បានប្រកាសឱ្យមានការពង្រឹង​និង​ពង្រីកខាងវិស័យអប់រំ ព្រោះពេលនោះ ប្រជាពលរដ្ឋខ្មែរបានទទួល ឥទ្ធិពលពីច្រើនពីបារាំង ដែលខ្លះនិយាយ​ខ្មែរបែរជាចូលទៅភាសាបារាំងដោយមិនដឹងខ្លួន ហើយអ្នកខ្លះ ទៀតមិនចេះទាំងអាន និងសរសេរអក្សរខ្មែរផង។ នៅអំឡុងពេលនោះ ភូមិកែងមានទំហំធំ ហើយមិនមានអគារសិក្សានៅឡើយ ស្របពេលដែល រាជការ​ប្រកាសជម្រុញ ឱ្យលើកកម្ពស់វិស័យអប់រំនោះ មានលោកតាមួយក្រុមដែលរស់នៅក្នុងភូមិកែង បានគិតជុំនុំគ្នា​ដើម្បីបង្កើតជាសាលាបឋមសិក្សាឡើង ក្នុងគោលបំណងដើម្បផ្ដល់ការអប់រំដល់កូន ចៅខ្មែរ ឱ្យចេះដឹងពី​អក្សរសាស្រ្តជាតិ (បានពីការសម្ភាសលោកយាយលោកតាចាស់ៗ ដែលសល់ពី សម័យនោះមានលោកតាស គីន លោកតាប្រេះ អៀងយូ ជាដើម)។ សូមរម្លឹកផងដែរថា តាមការ ចងក្រងឯកសារ P.V.A ភូមិកែង ដែលទទួលបានពីលោកមេភូមិកែង លោកអ៊ី អឿន… Read More ›

Rate this:

សេចក្ដីផ្ដើម (អំពីប្រវត្តិវត្តចន្ទរង្សី-កែង)

សេចក្ដីផ្ដើម វត្តចន្ទរង្សី ហៅវត្តកែង គឺជាវត្តមួយដែលស្ថិតនៅក្នុងភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺនៅតាមបណ្ដោយដងទន្លេមេគង្គ ត្រើយខាងលិច។ វត្តនេះមានទំហំដី បណ្តោយ១៥០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ព្រមទាំងមានសាលាបឋមសិក្សាក្នុងទីធ្លាវត្តចំនួន៤ខ្នងថែមទៀត។ រាល់ការកសាងនូវសមិទ្ធិផលនានាដូចជាសាលាឆាន់ កុដិ និងព្រះវិហារជាដើម ភាគច្រើនគឺបានមកពីការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីផ្សេងៗទៀតដែរ។ ការមានសាមគ្គីភាពរបស់លោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត មិនមែនទើបតែចាប់ផ្ដើមនៅសម័យនេះទេ គឺបានប្រព្រឹត្តទៅតាំងពីដើមទីនៃការកសាងវត្តមកម៉្លេះ (សេចក្ដីទាងអស់នេះនឹងមានរៀបរាប់បន្ថែមនៅក្នុងមាតិកា បុព្វហេតុនៃការកសាងវត្តកែង)។ ការចុះសម្រុងគ្នាបានធ្វើឱ្យវត្តកែងមានការរីកចម្រើនជាបន្ដបន្ទាប់ លើកលែងតែសម័យកម្ពុជាប្រជាធិប្បតេយ្យ។ ឆ្នាំខ្លះ ពេលដែលខែវស្សាបានចូលមកដល់ ជាពិសេសនៅកំឡុងរដូវដាក់បិណ្ឌ ភ្ជុំបិណ្ឌតែម្តង វត្តនេះមានទឹកភ្លៀងលិចជោកជាំនៅម្ដុំសាលាឆាន់ កុដិ និង ព្រះវិហារ។ លើសពីនេះទៅទៀត បើឆ្នាំណាមានទឹកជំនន់ខ្លាំង វត្តនេះបានលិចស្ទើរតែដល់រនាបកុដិ និងសាលាឆាន់តែម្ដង ព្រោះវត្តនេះមានទីតាំងនៅលើដីទំនាប។ និយាយពីសទ្ធារបស់ពុទ្ធបរិស័ទវិញ ទោះជាឆ្នាំខ្លះមានទឹកលិចវត្ត ដែលជាហេតុធ្វើឱ្យពួកគាត់មានភាពលំបាកក្នុងការធ្វើដំណើរមកធ្វើបុណ្យកាន់បិណ្ឌក៏ដោយ ក៏ពួកគាត់សុខចិត្តជិះទូក ឬកាណូត ដើម្បីមកបំពេញបុណ្យកុសលរបស់ពួកគាត់ដែរ។ ជាឧទាហរណ៍ នៅឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងគ.ស.២០១២ មានទឹកលិចក្នុងវត្តកែងស្ទើរតែដល់រនាបកុដិ និងសាលាឆាន់ទៅហើយ តែឧបសគ្គទាំងនេះ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា