មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទព្រហ្មគីតិ rss

កំណាព្យអនុស្សាវរិយ “អរគុណអានី”

(0)
,August 12, 2014

(បទព្រហ្មគីតិ) ០១. សៀវភៅខ្ញុំមួយក្បាល ល្អត្រកាលពេញព្រះទ័យ ជាអំណោយអានី នៅឆ្នាំពីរពាន់ដប់បី។ ០២. សៀវភៅសរសេរស្អាត អមដោយបាឋជូនសិរី អបអរទីប្រាំបី ដែលជាថ្ងៃកំណើតខ្ញុំ។ ០៣. មករាខែដើមឆ្នាំ ប្អូនស្រីចាំល្អិតសុខុម ជូនបងមិនបាច់សុំ ធ្វើឲ្យខ្ញុំភ្លេចមិនបាន។ ០៤. ក៏លើកសៀវភៅនេះ មកត្រិះរិះសព្វសណ្ឋាន យកកាព្យទាំងប៉ុន្មាន ដែលខ្ញុំបានសរសេរហើយ។ ០៥. តាំងទុកឲ្យស្ថេរនៅ ក្នុងសៀវភៅពៅត្រាណត្រើយ ថ្ងៃមុខមិនភ្លេចឡើយ បានអានហើយនឹកប្អូនស្ងួន។ ០៦. អ្វីដែលខ្ញុំរ៉ាយរ៉ាប់ ព្រោះចង់ប្រាប់តាមពាក្យចួន អរគុណប្អូននឹមនួន បងនឹងថួនថែឲ្យល្អ។ ០៧. អានីប្អូនសំណព្វ បងចាំជាប់រាប់ដំណ ដំណាលកាលណាក៏ ចាំចិត្តល្អប្អូនស្រីដែរ។ ០៨. នេះគឺបានព្រហ្មគីតិ ថ្លែងរឿងពិតឥតគេចកែ បានអានដូចលើកថែ សិល្បៈខ្មែរកេរជាតិយើង៕ ៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យអនុស្សាវរីយ៍ “ឆ្លុះកញ្ចក់នឹកស្នេហ៍”

(បទព្រហ្មគីតិ) ០១. សូរ្យសែងចាំងផែនដី លើកថ្ងៃថ្មីឲ្យស្រស់ថ្លា កញ្ចក់កែវជីវ៉ា លើកភក្រ្តាបងឲ្យភ្លឺ។ ០២. ពេលឆ្លុះមុខម្ដងៗ ធ្វើឲ្យបងនឹកដល់ពៅ ទោះឆ្ងាយហៅមិនឮ តែអូននៅជិតបង្កើយ។ ០៣. កាន់កញ្ចក់ពេលណា ដូចហត្ថាឱបត្រាណត្រើយ ក្នុងចិត្តពិតបានស្បើយ គ្មានសោះឡើយនឹងជិនណាយ។ ០៤. ជំនូនល្អអនគ្ឃ បងតែងដាក់នៅក្បែរកាយ មិនថាទៅជិតឆ្ងាយ បានស្រស់ស្រាយពេលឆ្លុះមុខ។ ០៥. ពាក្យពេចន៍ពរកល្យាណ គ្រាបងអានបានផុតទុក្ខ រូបភាពល្អទ្រលុក អូនគូរមុខយើងញញឹម។ ០៦. មើលរូបពៅនួនល្អង ធ្វើឲ្យបងមានសង្ឃឹម ភក្រ្តាស្រស់ប៉ប្រិម លើសគេផ្ទឹមពេញវង់ខែ។ ០៧. កញ្ចក់ថ្លាឥតខ្ចោះ ដូចបងស្មោះចំពោះស្នេហ៍ គ្មានឡើយថ្ងៃបែកបែរ បងនឹងថែជានិរន្តរ៍៕៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១កើត ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៤

Rate this:

កំណាព្យស្នេហា “ម៉ាឡាមាសបង”

(បទព្រហ្មគីតិ) ម៉ាឡាមាសបងអើយ តើតា្រណត្រើយដឹងឬទេ បងតែងនឹកមាសមេ នឹកដល់ស្នេហ៍ម្ចាស់វាសនា។ បងស្មោះចំពោះស្ងួន សូមនឹមនួនកុំសង្កា ម៉ាឡាគឺម៉ាឡា មិនសាវារេរកថ្មី។ គ្រប់ពេលដកដង្ហើម បងតែងផ្ដើមនឹកដល់ស្រី ទោះមេឃធំឥតបី ចាញ់ភក្ដី បងលើអូន។ បងស្មោះៗមិនប្រែ រក្សាស្នេហ៍លុះថ្ងៃសូន្យ មិនឱ្យស្រីស្រពោន ដូចទឹកក្បូននាំគ្នាទៅ។ ម៉ាឡាមាសបងអើយ កុំព្រងើយណាពាលពៅ ឱ្យបងបានរស់នៅ ក្បែរឆោមឆ្លៅជាគូអើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០១៤

Rate this:

កំណាព្យស្នេហា “កុំក្បត់គេណាអូន”

(បទព្រហ្មគីតិ) នេះបទកំណាព្យថ្មី ថ្លាថ្លែងស្តីរឿងទុក្ខព្រួយ របស់គូស្នេហ៍មួយ ពឹងឲ្យជួយចារចែងចង។ ខាងប្រុសឈឺចុកចាប់ ចិត្តអួអាប់ក្រៃកន្លង រៀបរាប់រឿងស្នេហ៍ស្នង ទាំងសៅហ្មងប្រាប់ស្មេរថា។ រូបខ្ញុំពិតជាស្មោះ ស្ម័គ្រចំពោះស្រស់កញ្ញា ដែលត្រូវជាសង្សារ សូន្យសង្ខារក៏មិនប្រែ។ ប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីនាងដែលខ្ញុំស្នេហ៍ សន្សំប្រាក់ថ្ងៃខែ ជូនពុកម៉ែទុកចូលស្តី។ ខ្ញុំតែងលួចញញឹម ចិត្តសង្ឃឹមថាបានស្រី មករស់រួមនិស្ស័យ លើវិថីស្នេហ៍សុខសាន្ត។ តែកម្មអកុសល តាមមកផ្ដល់ឲ្យរំខាន ក្តីសុខក្រលះប្រាណ ប្រែជាបានសោកហ្មងសៅ។ ថ្ងៃមួយសាយណ្ហេ ព្រះសូរ្យទេរថយកំដៅ នាងមកសុំចែកផ្លូវ ពីខ្ញុំទៅមានអ្នកថ្មី។ បេះដូងត្រូវរងគ្រោះ ចិត្តដែលស្មោះអស់តម្លៃ នឹកនាងរាល់យប់ថ្ងៃ មិនគួរថ្លៃដាច់មេត្តា។ ខ្ញុំមានរឿងកំសត់ ជួបហើយព្រាត់ខកប្រាថ្នា សូមផ្ញើទុកជាសារ ដល់ប្រុសណាដែលមានស្នេហ៍។ ត្រូវមើលគ្រប់ច្រកល្ហក កុំឲ្យខកដូចខ្ញុំដែរ ទោះអ្នកក្រុងឬស្រែ សូមឲ្យតែមានចិត្តស្ម័គ្រ។ ក៏សូមផ្ញើសម្តី អរគុណស្រីស្រស់វលក្ខណ៍ ដែលធ្វើឲ្យប្រុសម្នាក់ ឈឺអួលអាក់ផ្ដាំតកូន។ ពេលទៅនៅជិតគេ សូមមាសមេសុខលុះសូន្យ កុំក្បត់គេណាអូន ក្រែងស្រពោនងើបលែងរួច៕៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៤រោច ខែស្រាពណ៍… Read More ›

Rate this:

កំណាព្យស្ថាបនា “ទិវាគេសោះ តែអស់ឯង”

(បទព្រហ្មគីតិ) ០១.    ថ្ងៃទិវាគេសោះ                     ដល់ពេលអស់មកអស់ឯង          អស់ខ្លួនពួនចំបែង                អស់ដំណែងព្រហ្មចារី។ ០២.    អស់ទាំងប្រុសស្នេហា            បានកាយាហើយរកថ្មី          រងទុក្ខច្រើនខាងស្រី              សមដែរអីធ្វើដូច្នឹង។ ០៣.   ដូច្នេះគួរគិតគូរ                    គិតឱ្យយូរយើងនឹងដឹង          កាលដែលខំដល់ម្លឹង             តាមពិតប្រឹងថែរឿងខាត។ ០៤.    ទិវាគេន័យផ្សេង                   ខ្លះវង្វេងហើយធ្វើឆ្លាត          វប្បធម៌ខ្មែរល្អស្អាត               ត្រូវប្រមាថដោយសារគេ។ ០៥.    យើងខ្មែរមិនថែខ្លួន               គ្មានអ្នកស្ងួនឱ្យយើងទេ          បើមានពេលទំនេរ                គួរគ្នាន់គ្នេរតិចតួចផង។ ០៦.    ១៤ខែកុម្ភៈ                          ស្គាល់ឱ្យជាក់សឹមចម្លង          កុំឱ្យដល់ម្ដងៗ                      កើតសៅហ្មងដល់ចិត្តកាយ។ ០៧.   នេះជារឿងបុគ្គល                 ដែលចង់យល់ការសប្បាយ          ទោះគេមិនខ្វល់ខ្វាយ            តែយើងស្ដាយព្រោះឃើញខុស។ ០៨.    សូមអស់កូនចៅខ្មែរ              ទាំងក្រុងស្រែទាំងស្រីប្រុស          ជួយឆ្លើយខ្ញុំផងចុះ                វប្បធម៌ច្នោះគួរទុកឬ? ០៩.    មិនមែនយើងស្អប់ទេ             តែភណ្ឌគេៗថែទៅ          បើថាចង់ទុកនៅ                  … Read More ›

Rate this:

កំណាព្យសុភាសិតៈ បញ្ញើស្មើបំណុល

(បទព្រហ្មគីតិ) ការទទួលបញ្ញើ                           ដែលគេស្នើសុំពឹងពាក់ ឲ្យជួយយកទៅជាក់                     ជូនដល់អ្នកឯណាក្តី។ ចាស់លោកចាត់ទុកថា                  យើងនេះណាដូចបានខ្ចី របស់ជនដទៃ                             ស្មើតម្លៃនឹងទ្រព្យផ្ញើ។ ពេលទ្រព្យនោះបែកបាក់               យើងគ្រោះថ្នាក់កុំគ្រាន់បើ មិនថាញាតិឬក្លើ                          គេនឹងស្នើឲ្យធ្វើសង។ បើទ្រព្យនោះបាត់វិញ                    ទុក្ខទោម្នេញក្រៃកន្លង គេទារថ្មីតែម្តង                            ការណ៍សៅហ្មងកើតព្រោះពឹង។ ហេតុនេះទើបចាស់ៗ                    បានផ្ដាំច្បាស់ពីរឿងហ្នឹង ព្រោះចង់ឲ្យយើងដឹង                    បើគេពឹងត្រូវគិតគូរ។ ជាមនុស្សក្នុងលោកិយ                  ទាំងប្រុសស្រីកុំមូទូ មុនធ្វើគិតឲ្យយូរ                         ក្រែងមុខជូរក្រោយការខុស។ បញ្ញើដែលមើលទៅ                     ឃើញថាត្រូវគ្មានកំហុស កិច្ចនេះគួរស្រីប្រុស                      ជួយគេចុះមិនខាតឡើយ។ ប៉ុន្តែត្រូវប្រយ័ត្ន                          ទ្រព្យសម្បត្តិគេខូចហើយ យើងចេះតែបណ្ដោយ                   ព្រមយកឲ្យព្រោះមេត្តា។ មិនទាន់បានអីផង                        គេឲ្យសងដោយចោទថា ទ្រព្យគេនៅថ្មីថ្លា                         ខូចដោយសារយើងនេះឯង។ បញ្ញើស្មើបំណុល                         អ្នកបានយល់ផុតចម្បែង មិនតាមទុក្ខក្រៃលែង                    ទើបចាស់ចែងឲ្យចងចាំ៕ និពន្ធជាកំណាព្យដោយៈ យាន សំណាង ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃ​ចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា