មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទពាក្យ៩ rss

មេរៀនតែងកំណាព្យ “បទពាក្យ៩”

(0)
,September 8, 2015

រង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ គំនូសតាងរង្វាស់កាព្យ ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_5012.html

Rate this:

កំណាព្យស្នេហា “ប្រពន្ធខ្ញុំ”

(បទពាក្យ៩) ០១. ប្រពន្ធខ្ញុំ ស្អាតជាងគេ ក្នុងលោកិយ ភក្រ្តប្រិមប្រិយ គ្រប់គ្រាពិត ស្រស់អស្ចារ្យ រូបរាងល្អ គន់មើលទៅ សមណាស់ណ៎ា សាច់ភ្លឺថ្លា ពេញអង្គប្រាណ គ្មានទាស់ទេ។ ០២. ប្រពន្ធខ្ញុំ សម្ដីល្អ គួរចង់ស្ដាប់ ពេលសារស័ព្ទ មិននិយាយ ឡើយដើមគេ មិនញុះញង់ មិនកុហក ចេះរិះរេ បើទំនេរ សរសើរប្ដី ឱ្យញញឹម។ ០៣. ប្រពន្ធខ្ញុំ តែងតែជួយ លើកទឹកចិត្ត គ្រប់រឿងពិត ឱ្យភស្ដា មានសង្ឃឹម គិតគូរទាំង ថ្ងៃយប់ល្ងាច ព្រឹកព្រលឹម តែងប្រៀបផ្ទឹម ខ្ញុំខ្ពស់ដូច នភាល័យ។ ០៤. ប្រពន្ធខ្ញុំ ចេះដឹងគុណ ញាតិទាំងសង អ្នកភូមិផង ក៏ចូលចិត្ត ទាំងប្រុសស្រី គេថាខ្ញុំ បានប្រពន្ធ សែនប្រពៃ លើកមុខប្ដី ឡើងត្រសែត ត្រសាយសុះ។ ០៥. ប្រពន្ធខ្ញុំ… Read More ›

Rate this:

កំណាព្យស្ថាបនា “គេរិះគន់គួរគិតគូរ”

(បទពាក្យ៩) គេរិះគន់ យើងគួរគិត ឲ្យត្រឹមត្រូវ ក្រែងភ្លាត់ផ្លូវ តាមគេខុស ខាតខ្លួនឯង ព្រោះរិះគន់ មានឲ្យល្អ និងចំបែង ច្នេះត្រូវថ្លែង ថ្លឹងឲ្យសព្វ សឹមសម្រេច។ អ្នកខ្លះថា ព្រោះដួចចិត្ត គេសន្ដោស ឃើញការណ៍ខុស ក៏គិតកែ ដោយល្អល្អាច់ ខ្លាចយើងជ្រុល ថយលែងបាន ទើបជួយកាច់ ដូចរែងខ្សាច់ យកគ្រួសថ្ម ចេញឲ្យស្អាត។ ផ្ទុយទៅវិញ មានអ្នកខ្លះ សែនបង់ម្សៀត តែងតែឆ្លៀត ជាន់បន្ថែម ពេលយើងផ្លាត ឃើញយើងភ្លាត់ គេស្ដីថា បែបប្រមាថ បើមិនឆ្លាត មុខជាធ្លាក់ ដូចគេប៉ង។ ពោលដូច្នឹង ចង់ប្រាប់ថា ពាក្យរិះគន់ ដូចជាយន្ត បរដល់ផ្លូវ បត់ម្ដងៗ មួយម៉ាត់ស្លាប់ មួយម៉ាត់រស់ គ្រោះគន្លង ច្នេះប្អូនបង គេរិះគន់ គួរគិតគូរ៕៚

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា