មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទពាក្យ៧ rss

អ្នកខេត្តក្រចេះសូមស្វាគមន៍

(0)
,September 9, 2016

ក្នុងនាមជាអ្នកក្រចេះ សូមស្វាគមន៍ចំពោះប្រិយមិត្តជិតឆ្ងាយដោយក្ដីរីករាយបំផុត និង សូមអរគុណសម្រាប់ការមកទស្សនាខេត្តក្រចេះយើងខ្ញុំ។

Rate this:

អត្ថបទកំណាព្យអំពីក្រចេះ

នេះជាកំណាព្យរបស់កវីហេងស៊យដែលនិពន្ធអំពីខេត្តក្រចេះ ដើម្បីតបទៅនឹងអ្នកមួយចំនួនដែលនិយាយថា អ្នកក្រចេះក្រ អ្នកក្រចេះល្ងង់… ទំនងដូចជាការរើសអើងអ្នកខេត្តក្រចេះ។ សូមអរគុណដល់ខ្មែរគ្រប់រូបដែលមិនរើសអើងគ្នា ព្រមទាំងមានសាមគ្គីនឹងគ្នាទៅវិញទៅមក។

Rate this:

កំណាព្យអនុស្សាវរីយ៍ “អនុស្សាវរីយ៍ភ្នំបាណន់”

(បទពាក្យប្រាំពីរ) ០១. ពីរពាន់ដប់បួនជួនមីនា ដប់ប្រាំពីរពាព្រឹកត្រជាក់ យើងខ្ញុំនិស្សិតជាច្រើននាក់ ត្រូវជាមិត្ដភក្រ្តរួមសាលា។ ០២. បាននាំគ្នាទៅលេងបាណន់ ប្រាសាទទ្រព្យភណ្ឌកេរដូនតា ពេលដែលបានដល់ទីនោះណា មិត្តគ្រប់អាត្មារីករាយក្រៃ។ ០៣. ខណៈឡើងដល់ចង្កេះភ្នំ យើងបានជួបជុំញ៉ាំបាយថ្ងៃ មុនញ៉ាំប្រគេនព្រះសង្ឃថ្លៃ បានបុណ្យនិស្ស័យដល់ខ្លួនផង។ ០៤. ឡើងដល់កំពូលឃើញប្រាសាទ ឈរច្រូងយ៉ាងស្អាតល្អកន្លង ថ្មខាំជាប់គ្នាដូចគេក្រង ក្បូរក្បាច់ច្បាស់ច្បងស្នាដៃខ្មែរ។ ០៥. ចម្លាក់ល្អឯកគាប់នេត្រា ឱ្យអ្នកទស្សនាបានល្ហើយល្ហែ រីមិត្តយើងខ្ញុំក៏ច្នោះដែរ មើលប្រាសាទខ្មែរដោយអំណរ។ ០៦. រួចហើយយើងចុះទៅតាមខាង ចូលលេងក្នុងល្អាងប្រឡោះថ្ម សិលាផ្លេកៗភ្លឺលឿងស ដូចជួយកំដរភាពអន្ធការ។ ០៧. យើងដើរកាត់ព្រៃតាមជើងភ្នំ សូរសត្វតូចធំយំខ្ញៀវខ្ញារ សាសងឆ្លងឆ្លើយឱ្យចិន្ដា រសាយទុក្ខាមួយគ្រាបាន។ ០៨. អនុស្សាវរីយ៍ភ្នំបាណន់ យើងបែរយើងបន់សុំសុខសាន្ត មកដល់ពេលនេះមិត្តកល្យាណ បំភ្លេចមិនបានចាំជាប់ចិត្ត។ ០៩. មិត្តភាពយើងសាងគ្មានសៅហ្មង ទោះហួសកន្លងក៏នៅគិត សង្ឃឹមថ្ងៃមួយថ្ងៃក្រោយពិត បានដើរជុំជិតមិត្តម្ដងទៀត៕ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧… Read More ›

Rate this:

កំណាព្យអំពីខ្ញុំៈ “ប្រវត្តិរូបសង្ខេបរបស់ខ្ញុំ”

ខាងក្រោយនេះជាប្រវត្តិរូបសង្ខេបរបស់ម្ចាស់ប្លុក (បទពាក្យ៧) ខ្ញុំបាទសំណាងត្រកូលយាន យកដៃជាស្ពានចាប់ប៉ាកកា សរសេររៀបបរាប់រឿងអាត្មា សង្ខេបខ្លឹមសារប្រាប់ប្រុសស្រី។ ខ្ញុំមានកំណើតនៅបឹងច្រែង ជាភូមិខ្ញុំតែងឃ្វាលក្របី តាំងតែពីតូចដល់ដឹងក្តី គ្រប់យ៉ាងអ្វីៗមិនភ្លេចទេ។ នៅក្នុងឃុំសោបឃុំសំណព្វ ស្រុកព្រែកប្រសព្វជាប់ទន្លេ ក្នុងខេត្តក្រចេះដីមានស្នេហ៍ ពូជខ្ញុំពូជខ្មែរៗអស្ចារ្យ។ ជីតាខាងម្តាយឈ្មោះអ៊ិន អាង គាត់មានរូបរាងខ្ពស់សង្ហារ និងយាយអ៊ុង អ៊ិន បានរៀបការ កសាងគ្រួសារយ៉ាងគង់វង្ស។ ជីដូនខាងពុកឈ្មោះអ៊ុំ ហយ ពីក្មេងមិនណយស្រស់មានទ្រង់ ឲ្យតាកុយ យាន បាក់ចិត្តលង់ ស្តីយកឆោមយង់មករួមប្រាណ។ ឪពុកខ្ញុំឈ្មោះជា គឹមហុង អ្នកឲ្យចម្រុងចម្រើងថ្កាន ចេះធ្វើតុទូទូកសំប៉ាន គ្រែគេហដ្ឋានម្ហូបផងដែរ។ ម្តាយរបស់ខ្ញុំឈ្មោះអ៊ាម កី គាត់គឺជាស្រីចេះថ្នមថែ ប្តីនិងកូនៗឲ្យល្ហើយល្ហែ ព្រមទាំងជាមេផ្ទះឆ្លាតវៃ។ ខ្ញុំមានបងប្អូនប្រាំពីរនាក់ ទីមួយស្រីជាក់យាន គន្ធី ខ្ញុំយាន សំណាងប្រុសទីពីរ ឯយាន ធារីស្រីទីបី។ ទីបួនប្រុសឈ្មោះយាន វណ្ណៈ រាងរៅសមសក្តិគួរបេតី ទីប្រាំគឺយាន វង្សឌីស្រី ឆោមឆើតពិសីគាប់នេត្រា។ ប្រុសយាន សុធាទីប្រាំមួយ ស្រីឃើញតែងព្រួយលង់ចិន្តា ទីប្រាំពីរប្រុសរាងសង្ហារ… Read More ›

Rate this:

កំណាព្យស្នេហា “ខ្ញុំចងខ្ញុំស្រាយ”

បុរសម្នាក់ស្រឡាញ់នារីម្នាក់ មិនគ្រប់គ្រាន់ទេឬ? បានជាមកបន្ថែមនារីទីពីរ ឱ្យក្លាយជាអ្នកទីបី ដែលត្រូវបានគេចោទថាជាអ្នកជ្រែកស្នេហ៍គេ។ តាមពិត នៅពេលដែលបងដឹងថាអូនស្រឡាញ់បង បងគួរតែប្រាប់ថាអូនថា “បងមានម្ចាស់ចិត្តរួចទៅហើយ”។ មិនត្រឹមតែមិនប្រាប់ទេ តែបងបែរជាមកប្រើពាក្យស្នេហ៍​ឱ្យអូនជឿជាក់លើបងថែមទៀតផង។ នៅពេលនេះ អូនក្លាយជាអ្នកទីបី ដែលត្រូវទទួលនាមថាជាអ្នកជ្រែកស្នេហ៍នារីដូចគ្នា។ ពេលនេះ អូនដឹងអស់ហើយៗសូមបងទៅវិលទៅរកគេវិញចុះ និងមិនត្រូវយកស្នេហាពិតរបស់នារីម្នាក់មកលេសើចនោះទេ “ប្រយ័ត្នវិនាសដោយស្រី”។ ខ្ញុំសូមទោសដល់នារីម្នាក់ដែលខូចចិត្តដោយសារខ្ញុំផង។ សូមកុំបង្ខាតខ្លួនឯងព្រោះតែស្នេហា។ ខ្ញុំសូមសារភាពថា ខ្ញុំស្រឡាញ់គាត់មែន តែខ្ញុំមិនដឹងថាគាត់មានអ្នករួចហើយនោះទេ។ ដំបូងខ្ញុំជាអ្នកចង ហើយពេលនេះ ខ្ញុំសូមចូលខ្លួនមកធ្វើជាអ្នកស្រាយផងដែរ។ សូមឱ្យអ្នករស់នៅជួបជុំគ្នាដោយសុខសាន្តចុះ។ (នេះជារឿងពិត របស់នារីម្នាក់ រស់នៅភូមិអរដំបង ខេត្តបាត់ដំបង) ខ្ញុំចងខ្ញុំស្រាយ (បទពាក្យ៧) រឿងរ៉ាវស្នេហាអូននិងបង កើតពីចំណងមិត្តរួមថ្នាក់ បានឃើញប្រុសស្ងួនចិត្តអូនស្ម័គ្រ ដោយក្ដីជឿជាក់លើត្រាណត្រើយ។ រីរូបមាសមេក៏ស្នេហ៍ស្រី ស្នេហ៍ផ្ដើមមានន័យឥតទាស់ឡើយ ទុក្ខព្រួយព្រោះស្នេហ៍ប្រែល្ហែល្ហើយ គ្រប់យ៉ាងបានស្បើយផុតសៅហ្មង។ ចិត្តនឹករកគ្នាគ្រាឃ្លាតកាយ យប់ថ្ងៃសប្បាយពេកកន្លង ពេលបានជួបភក្រ្តពោលផ្ដោះផ្ដង ភាសាអូនបងពិរោះក្រៃ។ អូនស្មោះអូនស្មានបានដូចចិត្ត តែប្រែងងឹតទាំងនៅថ្ងៃ ពាក្យពេចន៍សន្យាអស់តម្លៃ ឯក្ដីស្រមៃក៏ត្រូវសូន្យ។ បំផ្លាញដោយសារប្រុសត្រាណត្រើយ មានស្នេហ៍រួចហើយមកថែមអូន នេះហៅថាយកស្នេហ៍ជាក្បូន តើប្រុសមាសស្ងួនគិតបែបណា? ដើមឡើយបើបងប្រាប់ត្រង់ៗ អូនច្បាស់លះបង់រូបជីវ៉ា… Read More ›

Rate this:

កំណាព្យស្ថាបនា “ល្មមហើយ”

ធ្លាប់នៅស្រុកស្រែចម្ការ តែឥឡូវបានដល់ដីក្រុងថាដើម្បីមករៀន តែមិនដូច្នោះទេ បែរជាមកនាំរឿងទៅវិញ។ ហ៊ឺ…ប្អូនអើយប្អូន! តើដល់ថ្ងៃណាទើបប្អូនភ្ញាក់ខ្លួន? អ្នកដែលចេះភ្ញាក់ខ្លួន មិនមែនសុទ្ធតែយឺតពេលនោះទេ។ ល្មមហើយ ណាប្អូនណា ធ្វើឱ្យគេឃើញថា យើងនៅឆ្ងាយឪម៉ែក៏ពិតមែន តែពាក្យពេចន៍របស់ពួកគាត់យើងគោរពជានិច្ច៕ (បទពាក្យ៧) ០១. ធ្លាប់នៅស្រុកស្រែក្បែរត្នោតចេក ឥឡូវបានភ្លេកភ្លឺព្រោះភ្លើង មកដល់ដីក្រុងផុងជាប់ជើង ភ្លេចថាខ្លួនយើងមកពីណា? ០២. ពេលថ្ងៃលេងហ្គេមយប់ចូលក្លឹប ឃើញតែសស្រិបគ្មានបានការ មើលទៅខ្លួនឯងឡូយសង្ហារ តាមពិតអស្ចារ្យដោយសារគេ។ ០៣. ឱ! ប្អូនបងអើយល្មមហើយថ្លៃ នោះជានិស្ស័យមិនល្អទេ ឈប់ពឹងមិត្តខូចណាមាសមេ ព្រោះមិនឋិតថេរទេប្អូនអើ្ហយ។ ០៤. ពេលណាគេឈប់រាប់អានយើង ទោះគេទំនើងមិនថ្វីឡើយ ម៉ែឪគេមានជួយឱ្យស្បើយ តែយើងចប់ហើយព្រោះក្រក្រី។ ០៥. លាឪពុកម្ដាយថាមករៀន បែរជាមកញៀនរឿងអប្រិយ តើធ្វើដូច្នេះសមដែរអី សូមប្អូនពិសីគិតគូរផង។ ០៦. ដឹងទេម៉ែពុកមុខញញឹម ក្នុងចិត្តសង្ឃឹមលើនួនល្អង បើគាត់ដឹងថាប្អូនខុសឆ្គង តើគាត់សៅហ្មងយ៉ាងណាទៅ? ០៧. មិនទាន់ហួសពេលទេជីវ៉ា សូមកែអាត្មាវិញណាពៅ លះមិត្តពាលាមិត្តអាស្រូវ មកធ្វើរឿងត្រូវប្រឹងរៀនសូត្រ។ ០៨. ធ្វើជាកូនល្អពលរដ្ឋល្អ រាប់មិត្តស្មោះសរចិត្តស្លូតបូត វេលាខ្លីណាស់ត្រូវតែស្រូត ប្រឹងរៀនរហូតបានជោគជ័យ។… Read More ›

Rate this:

កំណាព្យរឿងខ្លីៈ “ជីវិតបុប្ផាអូរតាគាំបី”

(បទពាក្យប្រាំពីរ) ០១. មេឃមីរស្រទុំគួរស្រណោះ ពពកហើរហោះបាំងសូរ្យសែង ធរណីស្ងួតចែសប្រេះក្រហែង ដូចចិត្តចំបែងរបស់ស្រី។ ០២. នាមជាបុប្ផាផ្កាក្រពុំ ពេញរូបក្រមុំជះរស្មី រីកក្នុងសួនអូរតាគាំបី រស់ជួបតែក្ដីទុក្ខកង្វល់។ ០៣. បងស្រីធ្លាប់តែឮសម្លេង ត្រូវស្លាប់ទាំងក្មេងស្មានមិនដល់ ទឹកភ្នែកស្រីហូរលេចផែនថ្ពាល់ ទុក្ខសោកបន្សល់រាប់ឆ្នាំខែ។ ០៤. រីរឿងម៉ែពុកមិនត្រូវគ្នា ឱ្យស្រីពុំងាព្រួយឥតល្ហែ មិនដឹងតាមពុកឬតាមម៉ែ ចុងក្រោយចាក់ខ្សែថែទាំងពីរ។ ០៥. រស់ជុំអ្នកម្ដាយឆ្ងាយលោកពុក ពេលឪមានទុក្ខមកញាំញី បុប្ផាស្រស់ក្មេងតែងសំភី ជួយគ្រប់នាទីនាមជាកូន។ ០៦. អម្រែកគ្រួសារស្មាទាំងសង ប្រឹងប្រែងចម្លងទាំងបងប្អូន ចំណាយជីវិតធ្វើជាក្បូន ពេលខ្លះស្ទើរសូន្យបង់សង្ខារ។ ០៧. ខ្លួនក៏មិនធារជាមិនយូរ តែមិនរអ៊ូសោះឡើយណា ស៊ូទ្រាំបៀមទុក្ខក្នុងចិន្ដា ខិតខំធ្វើការសិក្សាផង។ ០៨. សំណាងកម្មផលឱ្យពិសី ជាផ្កាប្រិមប្រិយល្អហ្មត់ហ្មង ទាំងឫកទាំងរូបសមកន្លង អ្នកភូមិប្អូនបងតែងចូលចិត្ត។ ០៩. សង្ឃឹមថ្ងៃមួយព្រួយរសាយ ថ្ងៃដែលឆោមឆាយរីករាយពិត ជួបជុំជោគជ័យក្នុងជីវិត ដូចព្រះអាទិត្យចាកពពក។ ១០. ពាក្យពេចន៍ដែលពោលរួចខាងលើ មិនមែនស្មេរធ្វើតាមនឹកភ្នក តែជារឿងរ៉ាវដែលមានមក ក្នុងទីធ្លាប់ជ្រកច្រើនខែឆ្នាំ។ ១១. ពេលឃើញផ្កាស្រស់រស់រងទុក្ខ ក្នុងចិត្តមិនសុខជួយរងកម្ម ហើយចង់សរសើរស្រីស្រងាំ… Read More ›

Rate this:

កំណាព្យស្នេហាៈ “ស្នេហ៍”

(បទផ្កាឈូករីកពាក្យ៧) ស្នេហ៍ជា     ឱសថដ៏ស័ក្តិសិទ្ធិ ស្នេហ៍ជា     ជីវិតគូនិស្ស័យ ស្នេហ៍ជា     គ្រាប់ពេជ្រដែលគេច្នៃ ស្នេហ៍ជា     កន្ត្រៃផ្ដាច់សង្ខារ។ ស្នេហ៍ឲ្យ     មនុស្សម្នាក់ហ៊ានរស់ស្លាប់ ស្នេហ៍ឲ្យ     ឈឺចាប់ពេញឱរា ស្នេហ៍ឲ្យ     សិស្សខ្លះភ្លេចសិក្សា ស្នេហ៍ឲ្យ     ឲ្យកញ្ញាខូចបង់ប្រាណ។ ស្នេហ៍ខ្លះ     ក៏ស្មោះអស់ពីចិត្ត ស្នេហ៍ខ្លះ     ក៏ផិតហួសការស្មាន ស្នេហ៍ខ្លះ     អាក្រក់ជាងតិរច្ឆាន ស្នេហ៍ខ្លះ     ដូចចានបែកទាំងថ្មី។ ស្នេហ៍មួយ   បានសុខទាំងចិត្តកាយ ស្នេហ៍មួយ   សប្បាយទាំងប្រុសស្រី ស្នេហ៍មួយ   ខាងប្រុសព្រានអប្រិយ ស្នេហ៍មួយ   ខាងស្រីចើកបែរខ្នង។ ស្នេហ៍ដូច    រន្ធរាក់ងាយនឹងលូក ស្នេហ៍ដូច    ជាទូកដែលគេឆ្លង ស្នេហ៍ដូច    ធ្វើការមិនបានប៉ង ស្នេហ៍ដូច    ជាថ្នងដងមច្ឆា។ ស្នេហ៍នាំ     ឲ្យសុខបើចេះយល់ ស្នេហ៍នាំ     ឲ្យពុលបើសាវា ស្នេហ៍នាំ     ឲ្យលង់ក្នុងបញ្ហា ស្នេហ៍នាំ     ឲ្យចិន្ដាកើតសៅហ្មង។ ស្នេហ៍ដែល សាន្តត្រាណគួរត្រេកអរ ស្នេហ៍ដែល ស្មោះសគួរត្រាប់ត្រង ស្នេហ៍ដែល ត្រាំទុក្ខគួរកុំផ្សង… Read More ›

Rate this:

កំណាព្យកំប្លែង រឿងៈ សូមទោសដូចគ្នា

រឿងៈ សូមទោសដូចគ្នា (បទពាក្យប្រាំពីរ)           ពូសល់បានដើរសំដៅទៅ                កាន់ផ្ទះពូសៅហើយប្រាប់ថា           សៅអើយកុំខឹងនឹងខ្ញុំណា                ចំពោះបញ្ហាមេមាន់ខ្ញុំ។           ដែលវាបានទៅជជុះកាយ                បន្លែទាំងឡាយទាំងតូចធំ           ឲ្យឯងខូចខាតយ៉ាងដំណំ                អត់ទោសឲ្យខ្ញុំតើបានទេ?           ពូសៅតបថាខ្ញុំមិនខឹង                     រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ           តែខ្ញុំសូមទោសឯងវិញដែរ               ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។           វាបានខាំមាន់ឯងឲ្យងាប់                 ខ្ញុំមិនចោលកប់ខ្ញុំយកទុក           ស្ងោរឲ្យប្រពន្ធកូនម៉ែពុក                 ពិសារហូបចុកឆ្ងាញ់ដល់ហើយ។           ពូសល់បានថាមិនអីទេ                    មាន់តូចជាងឆ្កែទេសៅអើយ           ឆ្កែនោះកូនខ្ញុំវៃស៊ីហើយ                  ព្រោះមិនដឹងឡើយថាឆ្កែឯង។           ឲ្យគ្នាសូមទោសណាសៅណា                ឆ្កែនោះពិតជាឆ្ងាញ់ហួសថ្លែង           គឺឆ្ងាញ់សែនឆ្ងាញ់លើសសម្តែង        ឮហើយសូមឯងកុំខឹងអី។           ពូសៅឮហើយធ្វើបែបភ្ញាក់               អញ្ចឹង អាអ្នកថ្លើមជាប់ដី           ហ៊ានវាយសម្លាប់ឆ្កែខ្ញុំឆី                  កូនឯងទេវ៉ីគ្នាទើបដឹង។           គ្នាក៏សូមទោសឯងវិញដែរ               អាអ្នកវៃឆ្កែខ្ញុំមួយហ្នឹង           វាត្រូវជាប់គុកជាប់ចម្រឹង                 ព្រោះគ្នាមិនដឹងកូនឯងទេ។           ចប់ហើយរឿងសូមទោសដូចគ្នា        ជូនពរមុនលាសូមល្ហើយល្ហែ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា