មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទពាក្យ៦ rss

កំណាព្យស្នេហា “មិនយល់ចិត្តអូន”

(0)
,June 5, 2014

(បទពាក្យ៦) បងឈរសម្លឹងមើលមេឃ ទ្រូងសង្វែកណាស់ពិសី ព្រោះអូនគ្មានហេតុផលអ្វី បញ្ចប់ក្ដីស្នេហ៍ឡើយមុំ។ ក្នុងចិត្តគិតអូនគ្រប់គ្រា យ៉ាប់យ៉ាងណាបងស៊ូទ្រាំ អូនឲ្យបងទុក្ខក្រៀមក្រំ ធ្វើនេះសមទេពិសី។ មិនយល់ចិត្តអូនសោះឡើយ ម្ដេចស្ងួនឲ្យបងរីងរៃ បេះដូងរងទុក្ខរាល់ថ្ងៃ ព្រោះចរណៃប្ដូរចិន្តា។ ស្នេហ៍ស្មោះបងអស់សង្ឃឹម ភក្រ្តញញឹមប្រែសោកា ណ្ហើយធ្វើតាមចិត្តជីវ៉ា បែកចុះណាដើររៀងខ្លួន៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា