មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទពាក្យ៤ rss

មេរៀនតែងកំណាព្យ “បទពំនោល”

(0)
,September 8, 2015

រង្វាស់កាព្យ ក្នុង១វគ្គមាន៣ឃ្លា ឃ្លាទី១និងទី៣មាន៦ព្យាង្គ រីឯឃ្លាទី២មាន៤ព្យាង្គ។ គំនូសតាង ចំណាប់ជួន ជួនក្នុងវគ្គ ព្យាង្គ៦ឃ្លា១វគ្គ១ |=| ព្យាង្គ៤ឃ្លា២វគ្គ១ ជួនឆ្លងវគ្គ ព្យាង្គ៦ឃ្លា៣វគ្គ១ |=| ព្យាង្គ៦ឃ្លា១វគ្គ២។ ចង្វាក់ បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។ បរិយាកាស បទនេះគេយកទៅប្រើសម្រាប់រៀបរាប់អំពីកំហឹងក្រេវក្រោធ ការសង្ឃកគំរាមកំហែង មហិទ្ធិឫទ្ធិនៃអ្នកមានអំណាចខ្លាំង ពាក្យអង្វរករ ការភ័យខ្លាចរបស់អ្នកទន់ខ្សោយ ជម្លោះចម្បាំងដែលមានចលនាក្ឌុងក្ឌាំង ពេលខ្លះគេប្រើបទនេះក្នុងការសម្ដែងរបាំ ដើម្បីឲ្យនាដករ និងនាដការនីធ្វើកាយវិការ និងចលនាផ្សេងៗ។ ប្រភព៖ សំបុករៀន http://www.sombokrean.org/2013/02/blog-post_8380.html

Rate this:

កំណាព្យស្ថាបនាៈ “កុំមោហ៍”

(បទពាក្យ៤) ០១. អ្នកស្រែថែស្រូវ មើលទៅកម្សត់ ក្ដៅហែងហេវហត់ ជួនអត់អាហារ។ ០២. ជើងដៃត្រាំភក់ វីវក់ក្រៃណា ទាំងប្រាំងវស្សា កាយាចាប់ចុក។ ០៣. ចិត្តក៏កម្មក្រាស់ ទ្រាំណាស់មិនសុខ ស្រូវស្កកកើតទុក្ខ លក់មុខខ្ចីគេ។ ០៤. បើស្រែលិចផ្ទួន ច្បាស់ខ្លួនព្រួយទ្វេ គ្មានពេលទំនេរ រិះរេដាំថ្មី។ ០៥. ចុងក្រោយជាប់បុល បំណុលពេញដី បានស្រូវអស់ន័យ សិរីចាកប្រាណ។ ០៦. អ្នកស្រែមើលទៅ មិនសូវសុខសាន្ត ប្រឹងពន់ប្រមាណ ទើបបានភោគផល។ ០៧. ភាគស្រូវអ្នកស្រែ ហូរហែជូនដល់ ញាតិជាសាកល មិនខ្វល់មុខា។ ០៨. ហេតុនេះកុំមោហ៍ កុំជោរភ្លេចការណ៍ ហូបបាយចាំថា អ្នកណាធ្វើស្រូវ? ០៩. ដឹងគុណគ្នាផង កុំប៉ងបិទផ្លូវ ឃើញគ្នាដើរទៅ កុំសូវមើលងាយ៕៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣… Read More ›

Rate this:

កំណាព្យស្ថាបនាៈ “កូននឹងថែឈ្មោះ”

(បទពាក្យ៤) ០១. ឪពុកម្ដាយខ្ញុំ គាត់ខំរាល់ថ្ងៃ ហូរញើសជូរប្រៃ និស្ស័យអ្នកស្រែ។ ០២. ប្រឹងប្រែងធ្វើស្រូវ តែងទៅទាំថែ គ្មានពេលល្ហើយល្ហែ ព្រោះតែបុត្រភ្ងា។ ០៣. គាត់ស៊ូអត់ឃ្លាន ស៊ូមានពាធា ឱ្យកូនគ្រប់គ្នា បានជាបានឆ្អែត។ ០៤. ចង់ឱ្យកូនខ្ពស់ មានយសអណ្ដែត ភ្លឺច្បាស់ក្រឡែត ត្រសែតត្រសាយ។ ០៥. ផ្គត់ផ្គង់កូនរៀន របៀនទាំងឡាយ ឱ្យកូនគ្រប់កាយ ចាកឆ្ងាយអវិជ្ជា។ ០៦. គុណលោកធំពិត ធំឥតគណនា ទាំងពីរអង្គា ជាក់ជាព្រះរស់។ ០៧. ដឹងហើយឮហើយ មិនឡើយឱ្យគ្រោះ កូននឹងថែឈ្មោះ ព្រះរស់ឱ្យថេរ។ ០៨. ឱ្យស្ថិតនៅល្អ បវរលើសគេ មិនឱ្យខូចទេ អ្នកមេកុំព្រួយ។ ០៩. គុណលោកធំម្លឹង កូននឹងលើកស្ទួយ រូបកូននេះមួយ នឹងជួយលោកពិត។៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា