មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទកាកគតិ rss

កំណាព្យស្នេហា “លួចស្នេហ៍ដួងចន្ទ”

(0)
,June 5, 2014

(បទគោព័ទ្ធស្នឹងកាកគតិ) គន់មើលដួចចន្ទ ចន្ទជាកំណាន់ ណាន់ណែនក្នុងចិត្ត ចិត្តចងក្តីស្នេហ៍ ស្នេហ៍ជាយូរពិត ពិតបានត្រឹមគិត គិតតែម្នាក់ឯង។ ឯងហីនភាព ភាពអ្នកតូចទាប ទាបហួសនឹងថ្លែង ថ្លែងទៅមិនកើត កើតដែរតែតែង តែងគិតខ្លាចក្រែង ក្រែងចន្ទខឹងបង។ បងច្នឹងប្រឹងលាក់ លាក់ស្នេហ៍ចន្ទជាក់ ជាក់ចិត្តចាំចង ចងជាប់មិនលែង លែងអីព្រោះផ្សង ផ្សងជាតិនេះផង ផងទាំងជាតិមុខ។ មុខចន្ទភ្លឺថា្ល ថ្លាគួរដឹងថា ថាបងកើតទុក្ខ ទុក្ខព្រោះចន្ទខ្ពស់ ខ្ពស់គួរស្មាញស្មុគ ស្មុគដូចជាប់គុក គុកស្នេហ៍ចន្ទអូន។ អូនបងចង់ក្បែរ ក្បែរចន្ទម្ចាស់ស្នេហ៍ ស្នេហ៍លុះថ្ងៃសូន្យ សូន្យកាយនៅចិត្ត ចិត្តគឺជាក្បូន ក្បូនចិត្តនឹកអូន អូននឹកបងទេ។ ទេមិននឹកឡើយ ឡើយបងដឹងហើយ ហើយថាមាសមេ មេមាសផ្កាស្រស់ ស្រស់លើសផ្កាគេ គេតែរិះរេ រេច្រណែនស្ងួន។ ស្ងួនកុំប្រកាន់ កាន់តែស្នេហ៍ចន្ទ ចន្ទបងចង់ថួន ថួនថែរាល់ថ្ងៃ ថ្ងៃដែលនឹមនួន នួនបន្ទាបខ្លួន ខ្លួនបងបានល្ហែ។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១២កើត… Read More ›

Rate this:

កំណាព្យស្នេហា “ដឹងផងថាបងលួចស្នេហ៍”

(បទកាកគតិ) ដួងចិត្តច្របល់ កើតទុក្ខអំពល់ គ្មានពេលល្ហើយល្ហែ ព្រោះក្នុងបេះដូង លាក់លបលួចស្នេហ៍ មិនហ៊ានប្រាប់គេ ឲ្យយល់បំណង។ កើតទុក្ខម្នាក់ឯង ឱរាចម្បែង ពេញសែនសៅហ្មង តើធ្វើម្តេចទៅ ទើបពៅនួនល្អង ​អូនដឹងថាបង ជាប់ខ្នោះចិត្តស្ងួន។ បេះដូងលាក់ស្នេហ៍ ពិបាកម្ល៉េះទេ ឡើងទ្វេផ្ទួនៗ ពេលឃើញប្រុសផ្សេង នៅជិតនឹមនួន បេះដូងអង្រួន ប្រច័ណ្ឌជីវា។ ឱបខ្នើយកើយទុក្ខ ចិត្តកាយមិនសុខ ព្រោះភ្លើងស្នេហា បានឆេះរោលរាល ពេញក្នុងឱរា អនន្តអង្សា បងស្នេហ៍វមិត្ត។ ឱ ព្រលឹងអើយ រូបអូននេះហើយ គឺថ្នាំដួងចិត្ត បើបានថ្លើមថ្លៃ មករួមជីវិត ទើបទ្រូងបងពិត ផុតក្តីរំខាន។ គ្មានថ្នាំពុំងារ បងនឹងមិនជា ហើយលាចាកដ្ឋាន មានតែរូបអូន ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដល់ស្ថានសួគ៌លៃ។ បងសង្ឃឹមថា ពេលបងវាចា ស្នេហាប្រាប់ស្រី អូននឹងអាណិត ដល់ចិត្តភក្តី ហើយព្រមប្រណី ដល់រូបរៀមបង។ កំណាព្យបទនេះ ផ្ញើជាពិសេស ជូនស្រីនួនល្អង ពេលអានស្តាប់ចប់… Read More ›

Rate this:

កំណាព្យស្នេហា “វិលវិញមកអូន”

(បទកាកគតិ) ឈឺចិត្តស្ទើរសូន្យ ពេលដែលរូបអូន ប្រែចិត្តពីបង ប្រុសម្នាក់ខំស្មោះ ចំពោះនួនល្អង​ បែរបានសៅហ្មង ​​ គ្រាំគ្រាដួងចិត្ត។ បងមិនយល់ឡើយ ហេតុអ្វីត្រាណត្រើយ បោះបង់ស្នេហ៍ពិត ចាកចេញពីបង គ្មានក្ដីអាណិត ធ្វើឱ្យដួងចិត្ត បងឈឺណាស់ស្ងួន។ ពេលនេះអ្នកថ្មី គ្មានចិត្តភក្ដី ឱ្យស្រីខកខ្លួន មានស្នេហ៍ថែមស្នេហ៍ ស្នេហ៍លាក់បំពួន ធ្វើឲ្យមាសស្ងួន អូនឈឺចាប់ផ្សា។ សង្ឃឹមថាសុខ បែរជាជួបទុក្ខ ស្រក់ទឹកនេត្រា ណ្ហើយចុះមាសមុំ បងសុំជីវ៉ា ឈប់ទ្រាំទៅណា ស្នេហាគ្មានន័យ។ ពេលឃើញព្រលឹង កើតទុក្ខអញ្ចឹង បងសែនរីងរៃ ព្រោះដួងចិត្តបង នៅតែស្នេហ៍ថ្លៃ រក្សាភក្តី ជូនស្រីតែមួយ។ វិលវិញមកអូន ស្នេហ៍បងមិនសូន្យ ចាំតែលើស្ទួយ បងនឹងទទួល និមលកុំព្រួយ មានរូបបងមួយ នៅចាំថ្នមស្នេហ៍។ កំហុសគ្រប់យ៉ាង ដែលអូនបានសាង បងមិនគិតទេ សុំត្រឹមឱ្យអូន​ វិលវិញមាសមេ រកអ្នកធ្លាប់ថែ ផ្ដើមស្នេហ៍ជាថ្មី៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)… Read More ›

Rate this:

កំណាព្យស្នេហា “វិលវិញមកបង”

(បទកាកគតិ) ឈឺចាប់កន្លង ពេលដែលរូបបង ប្រែចិត្តពីស្រី អូនខំស្ម័គ្រស្មោះ ចំពោះប្រុសថ្លៃ បែរបានរីងរៃ គ្រាំគ្រាដួងចិត្ត។ អូនមិនយល់ឡើយ ហេតុអ្វីត្រាណត្រើយ បោះបង់ស្នេហ៍ពិត ចាកចេញពីស្រី គ្មានក្ដីអាណិត ធ្វើឱ្យដួងចិត្ត អូនឈឺណាស់ស្ងួន។ ពេលនេះអ្នកថ្មី គ្មានចិត្តភក្ដី ឱ្យបងខកខ្លួន មានស្នេហ៍ថែមស្នេហ៍ ស្នេហ៍លាក់បំពួន ធ្វើឲ្យមាសស្ងួន បងឈឺចាប់ផ្សា។ សង្ឃឹមថាសុខ បែរជាជួបទុក្ខ ស្រក់ទឹកនេត្រា ណ្ហើយចុះបងអើយ អូន​សុំជីវ៉ា ឈប់ទ្រាំទៅណា ស្នេហាគ្មានន័យ។ ពេលឃើញព្រលឹង កើតទុក្ខអញ្ចឹង អូនសែនរីងរៃ ព្រោះដួងចិត្តអូន នៅតែស្នេហ៍ថ្លៃ រក្សាភក្តី ជូនបងតែមួយ។ វិលវិញមកបង អ្នកស្មោះនួនល្អង ចាំតែលើស្ទួយ អូននឹងទទួល និមលកុំព្រួយ មានរូបអូ​នមួយ នៅចាំថ្នមស្នេហ៍។ កំហុសគ្រប់យ៉ាង ដែលបងបានសាង អូន​មិនគិតទេ សុំត្រឹមឱ្យបង វិលវិញមាសមេ រកអ្នកធ្លាប់ថែ ផ្ដើមស្នេហ៍ជាថ្មី៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១០រោច… Read More ›

Rate this:

កំណាព្យស្នេហា “បងសូមស្មាលា”

(បទកាកគតិ) បងធ្លាប់ញញឹម ចិន្ដាសង្ឃឹម ថាបានវមិត្ត មកថ្នាក់មកថ្មម រស់រួមជីវិត សមដូចដួងចិត្ត បងគិតប្រាថ្នា។ ស្នេហ៍ខុសបំណង ពេលនេះរូបបង ត្រូវខកចិន្តា ពាក្យស្ម័គ្រពាក្យស្មោះ ប្រែអស់ខ្លឹមសារ ព្រោះតែជីវ៉ា អូនមានអ្នកថ្មី។ បងចាំជាប់ចិត្ត ពាក្យដែលវមិត្ត ថាស្មោះភក្ដី ឥឡូវពាក្យនោះ ប្រែគ្មានសល់អ្វី ស្រីអើយម្ដេចស្រី ក្បត់សម្ដីឯង។ ស្អាតណាស់រូបប្រាណ តែចិត្តកល្យាណ រាយមាយដូចផ្សែង ធ្វើអ្វីតាមចិត្ដ គ្មានគិតកោតក្រែង ឲ្យបងចម្បែង ឈឺចាប់ព្រោះស្នេហ៍។ ផ្គាប់ផ្គន់ជីវ៉ា គ្រប់យ៉ាងរៀមរ៉ា គិតថាល្មមដែរ បើមិនស្គាប់ស្គាល់ ទៅចុះមាសមេ បងមិនឃាត់ទេ សូមសុខដល់ត្រើយ។ ពីថ្ងៃនេះទៅ រឿងបងនឹងពៅ គឺត្រូវចប់ហើយ អូនចង់ធ្វើអ្វី បងមិនខ្វល់ឡើយ ស្នេហ៍កម្មឥតត្រើយ បងសូមស្មាលា៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥​ ខែ សីហា… Read More ›

Rate this:

កំណាព្យស្នេហា “ជូនពរដោយស្មោះ”

(បទកាកគតិ) នឹកដល់អតីត ស្នេហាផ្អែមពិត វមិត្រនឹងបង ធ្លាប់ថែធ្លាប់ថើប ធ្លាប់បីត្រកង ធ្លាប់ពោលសាសង ពាក្យពេចន៍ស្នេហា។ សម្តីពិរោះ​ អូនថាអូនស្មោះ ចំពោះរៀមរ៉ា ប្ដូរកាយប្ដូរចិត្ត ប្ដូរទាំងសង្ខារ មិនប្រែសាវា ចោលស្នេហ៍ធ្លាប់សិ្នទ្ធិ។ អូនស្មោះបងស្មាន ថារូបកល្យាណ ធ្វើបានដូចចិត្ត ពេលនេះបំណង បងប្រែងងឹត ក្ដីទុក្ខរួបរឹត ឈឺចិត្ដចាញ់ស្នេហ៍។ ព្រលឹតភ្លេចបឹង ឯរូបព្រលឹង ភ្លេចពាក្យស្បថស្បែ ដូចរាត្រីខ្នើត ត្រូវបាត់ដួងខែ ចិត្តបងនៅស្នេហ៍ តែប្រែអស់ន័យ។ វាជារឿងពិត ថាក្នុងដួងចិត្ត បងត្រូវរីងរៃ តែទោះឈឺខ្លាំង ក៏បងមិនក្ស័យ មិនស្លាប់ព្រោះស្រី ដែលក្បត់ស្នេហា។ ក៏មិនដៀលស្ងួន ទោះជានឹមនួន ឲ្យបងឈឺផ្សា ធ្វើម្តេចកម្មព្រេង បានចែងចាត់ចារ មិនឱ្យជីវ៉ា រស់នៅជុំបង។ បើជ្រុលចប់ហើយ ជូនពរត្រាណត្រើយ ឱ្យសមបំណង សូមស្រឡាញ់គ្នា ដល់ចាស់កោងខ្នង ពាក្យនេះពាក្យបង ជូនពរដោយស្មោះ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២កើត… Read More ›

Rate this:

កំណាព្យស្នេហា “ចប់រហូតហើយ”

(បទកាកគតិ) កំណាព្យដួងចិត្ត ថ្លែងពីរឿងពិត ជូនដល់ម្ចាស់ស្នេហ៍ បង្គងព្រាត់សេក មេឃព្រាត់ដួងខែ សន្ទូងព្រាត់ស្រែ បងព្រាត់ជីវ៉ា ស្នេហ៍ធ្លាប់កៀកកើយ ផ្ដោះផ្ដងឆ្លងឆ្លើយ ពាក្យពេចន៍ស្នេហា ពេលនេះបែរចប់ ចប់គ្មានវាចា អូនចូលរោងការ ឱ្យបងរីងរៃ។ ថ្ងៃនេះការអូន មុខបងស្រពោន ចិត្តនឹកអាល័យ បងឈរឈឺចាប់ កើតទុក្ខស្ទើរក្ស័យ ខុសពីរូបថ្លៃ សើចសមសុខសាន្ត។ រឿងបងនឹងមុំ ញាតិមិត្តតូចធំ ដឹងគ្រប់ៗប្រាណ អូនការគេសួរ ពីរឿងកល្យាណ បងឆ្លើយមិនបាន ហាស្លាក់ខ្ជាក់ស្លែង។ ប្រឹងពោលវាចា ចងដៃជីវ៉ា ទាំងឈឺចម្បែង ចិត្តសែនអំពល់ វិលវល់ដូចផ្សែង តែខំសម្ដែង ថ្លែងជូនពរស្រី។ មានស្នេហ៍មានទុក្ខ ថ្ងៃនេះទៅមុខ ចប់គ្មានពាក្យស្ដី គ្មានទាំងថ្ងៃជិត ថ្ងៃជួបជាថ្មី រឿងបងនឹងស្រី ​ចប់រហូតហើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត សំរឹទ្ធិ​ស័ក, ព.ស.​ ២៥៥២ ត្រូវនឹងថ្ងៃច័ន្ទ ទី២៣… Read More ›

Rate this:

កំណាព្យស្ថាបនា “ឆ្លើយចាសវិញអូន”

(បទកាកគតិ) រូបឆោមជីវា ល្អគួរស្នេហា ភក្រ្តាប្រិមប្រិយ ចំពេលព្រលឹង ទើបនឹងពេញវ័យ ទៅទីណាក្ដី គេហៅស្រីស្អាត។ ពេលឃើញកល្យាណ បងរៀបខ្លួនប្រាណ មិនហ៊ានប្រមាទ សាកសួរទៅស្ងួន តាមក្បួនតាមខា្នត ឮអូនឆ្លើយបាទ បងស្ទើរដាច់ផ្ងារ។ ធម្មជាតិជាស្រី ហើយចុះហេតុអ្វី ឆ្លើយបាទច្នេះណា តាមពិតរូបអូន ជាកូនខេមរា ដឹងច្បាស់ហើយថា ពាក្យនេះពាក្យប្រុស។ នោះគឺជាសិទ្ធិ របស់វរមិត្ត ធ្វើអ្វីធ្វើចុះ ត្រឹមចង់ឱ្យស្រី ពិចារណ៍ប៉ុណ្ណោះ អូនប្រើពាក្យប្រុស មិនសមទេដឹង? មិនសមត្រង់ថា រូបអូនដូចផ្កា ស្អាតណាស់ព្រលឹង ពេលដែលត្រាណត្រើយ ឆ្លើយបាទអញ្ចឹង ស្ដាប់ទៅរឹងៗ មិនពិរោះទេ។ រូបអូនជាស្រី តើចាំបាច់អី ត្រូវឆ្លើយខុសគេ អូនបាទបងបាទ គឺបាទទាំងទ្វេ ប្ដូរទៅមាសមេ បាទទុកឱ្យបង។ ចាសទុកឱ្យអូន ពាក្យពីតាដូន ពិរោះកន្លង សមនឹងសូរសៀង សំនៀងនួនល្អង ពេលឆ្លើយម្ដងៗ បងពិតបានស្បើយ។ ពាក្យចាសមានស្នេហ៍ បានស្ដាប់ចង់ក្បែរ និងមិនធុញឡើយ បើស្រស់កល្យាណ អូនបានយល់ហើយ… Read More ›

Rate this:

កំណាព្យស្ថាបនាៈ ប្អូនស្រីបងអើយ

ប្អូនស្រីបងអើយ (បទកាកគតិ) ក្នុងយុគៈថ្មី ប្អូនៗស្រីៗ បានដៃអស្ចារ្យ អាយុមិនទាន់ នឹងគ្រាន់គ្រប់ការ ប្រឹងតែងកាយា ធ្វើដូចក្រមុំ។ មើលទៅប្អូនស្ងួន វ័យក្រោមដប់បួន ខ្លួនមិនទាន់ធំ តែប្រឹងពាក់អាវ បំប៉ោងសាច់ដុំ នខាមាសមុំ លាបថ្នាំក្រឡៅ។ វង់ភក្រ្តមានភ័ព្វ គ្មានមុនមួយគ្រាប់ តែប្រឹងលាបម្សៅ សាច់មុខស្អាតល្អ ប្រែពណ៌ជាខ្មៅ បាត់បងពង្សផៅ ធម្មជាតិថ្លៃថ្លា។ ស្បែកខ្លួនមាសមេ ខំបំពាក់ឡេ ឲ្យខូចឥតការ ពេលដែលទៅរៀន ទៅមានសង្សារ ចុងក្រោយជីវ៉ា ចេះត្រឹមទឹកភ្នែក ពាក្យពេចន៍សាសង បានឮម្តងៗ គួរឲ្យសង្វេគ សម្តីដូចប្រុស បោះមិនអល់អែក ពេលដើរដាច់ប៉ែក នាំគ្នាវាតវង់។ បើជួបជុំគ្នា ប្រឹក្សាការងារ មេរៀនទម្រង់ ហ្នឹងមានទៅឆ្អី ព្រោះចេះផុតល្ងង់ តែនេះឆោមយង់ វាតវង់ផឹកស្រា។ សម្ដីដូចភ្លើង លើកមួយកនយើង កុំឱ្យប្រុសថា លើកកុំខ្វាយខ្វល់ អំពល់ចិន្តា ផឹកកុំសង្កា លើកដាច់សាច់ស្អាត។ ប្អូនស្រីបងអើយ ល្មមហើយៗ ល្មមឈប់ប្រមាទ ឲ្យបងប្រុសប្អូន… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា