Category: ដំណឹងថ្មីៗ

សូមស្វាគមន៍ចំពោះការចូលមកទំព័ររបស់មជ្ឈមណ្ឌលធនធានថ្មី!

ដំណឹងស្វែងរកកូនស្រី

ខ្ញុំបាទឈ្មោះ គី សំអុន និង ភរិយាឈ្មោះ បាវ ផល្លី សព្វថ្វៃរស់នៅក្នុងភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាត់កូនស្រីឈ្មោះ ស៊ុន ផល្លីម អស់រយៈពេល១០ឆ្នាំមកហើយ បើបងប្អូនណាបានឃើញស សូមទាក់ទងប្រាប់យើងខ្ញុំដោយក្ដីអនុគ្រោះ៖ ០១០ ២៩ ៧៧ ៩០ ឬ ០៨៨ ៦០ ៧៦ ២២៩ Tel: (+855) 10297790, (+855)886076229 សូមអរព្រះគុណ និង សូមអរគុណ! ចុចទីនេះដើម្បីមើលបន្ថែមនៅក្នុងហ្វេសប៊ុក

Rate this:

ខ្ញុំវិលមកវិញហើយ!

សូមជម្រាបសួរមិត្តក្នុងប្លុកទាំងអស់! ថ្ងៃនេះខ្ញុំវិលមកលេងវើតហ្វ្រេសវិញហើយ។ មូលហេតុនៃការបាត់ខ្លួនខ្ញុំពីសង្គមមួយនេះ គឺដោយសារតែខ្ញុំប្ដូរទីតាំងពីខេត្តបាត់ដំបងទៅខេត្តក្រចេះ ហើយការមកដល់ខេត្តក្រចេះនេះទៀតសោតមិនសូវមានសេវាអ៊ីនថឺនិត។ តែពេលនេះខ្ញុំអាចលេងបានវិញហើយ។ ខ្ញុំពិតជាសោកស្ដាយដែលបាត់ខ្លួនមួយរយៈពីសង្គមមួយនេះ។ ខ្ញុំបានទទួលចំណេះដឹង និង បទពិសោធន៍ជាច្រើនពីអ្នកទាំងអស់គ្នា។ សូមទទួលខ្ញុំជាមិត្តវិញផង! ពីខ្ញុំៈ សំណាងល្អ សូមអរគុណ!

Rate this:

០៨ មករា ថ្ងៃខួបកំណើតខ្ញុំ

ថ្ងៃនេះគឺថ្ងៃ៨មករា ជាថ្ងៃខួបកំណើតខ្ញុំ! កូនសូមអរគុណជាអនេកចំពោះលោកអ្នកមានគុណទាំងទ្វេដែលបានចិញ្ចឹមបីបាច់ថែរក្សាកូន និងផ្ដល់ឲ្យកូនបានរៀនសូត្រ ជាពិសេសបានបួសក្នុងព្រះពុទ្ធសាសនា រហូតដល់សព្វថ្ងៃនេះ។ សូមជូនអ្នកម្ដាយ លោកឪពុកឲ្យបានសម្រេចនូវពុទ្ធពរទាំង៤ប្រការ។ ជាពិសេសអ្នកម្ដាយ សូមឲ្យឆាប់ជាសះស្បើយពីជំងឺ និងសូមឲ្យរស់ជួបជុំកូនចៅប្រកបដោយសេចក្ដីសុខសប្បាយ សុភមង្គលតរៀងទៅ។ សូមប្រគេននិងជូនពរដល់គុណម្ចាស់ និងញោមញាតិ មិត្តទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ជាពិសេសសូមអនុទនានូវបុណ្យកុសល ដែលខ្ញុំព្រះករុណាអាត្មាភាពបានសាងនៅក្នុងភេទជាបព្វជិតអស់រយៈពេលជិត១១ឆ្នាំនេះផងចុះ។ សូមអនុមោទនា!

Rate this: