មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

ចម្រៀងខ្ញុំ rss

កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០២

(0)
,January 2, 2015

សួស្ដីប្រិយមិត្តជាទីមេត្រី! ចម្រៀងខាងក្រោមនេះជាចម្រៀងទាក់ទងនឹងខេត្តក្រចេះ ដែលកវីហេងស៊យ យាន សំណាងខ្ញុំបាននិពន្ធដោយយកតាមលំនាំបទចាស់ខ្លះនិងថ្មីខ្លះក្នុងគោលបំណងទុកជាអនុស្សាវរិយតែប៉ុណ្ណោះ។ ក្នុងកម្រងទី០២នេះ (១០បទ) ច្រៀងដោយលោកសូន ប៊ុនសំ ដែលលោកជាពិធីករនៃវិទ្យុសម្លេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង និង កញ្ញា ម៉ាត់ គីនី ជាពិធីការិនី នៃវិទ្យុខេមរា FM 91.0 ខេត្តបាត់ដំបង។ សូមអរគុណបងប្អូនខ្មែរដែលបានគាំទ្រនូវចម្រៀងទាំងអស់នេះ។ ទោះបីជាខ្ញុំមិនបានទទួលកម្រៃពីការផលិតចម្រៀងនេះក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងធ្វើដែរ គឺធ្វើដើម្បីខ្មែរ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធចម្រៀងទាំងនេះ ខ្ញុំរីករាយទទួលនូវរាល់មតិស្ថាបនាទាំងអស់ (ស្ថាបនាតាមរយៈ ០៩៦៩៩៣៤៣៩៦/០៩៧៩៩៣៤៣៩៦)។ សូមបញ្ជាក់ថា ចម្រៀងទាំងអស់ដែលខ្ញុំនិពន្ធឡើង គឺមិនមែនសម្រាប់ធ្វើអាជីវកម្មឡើយ។ សូមអរគុណ!   កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០២ ច្រៀងដោយៈ លោកសួន ប៊ុនសំ និង កញ្ញា ម៉ាត់ គីនី និពន្ធដោយៈ កវីហេងស៊យ យាន សំណាង ភ្លេងៈ លំនាំបទដើម បំណងៈ ទុកជាអនុស្សាវរិយខេត្តក្រចេះ           ចំណងជើង                       … Read More ›

Rate this:

កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០១

សួស្ដីប្រិយមិត្តជាទីមេត្រី! ចម្រៀងខាងក្រោមនេះជាចម្រៀងទាក់ទងនឹងខេត្តក្រចេះ ដែលកវីហេងស៊យ យាន សំណាងខ្ញុំបាននិពន្ធដោយយកតាមលំនាំបទចាស់ខ្លះនិងថ្មីខ្លះក្នុងគោលបំណងទុកជាអនុស្សាវរិយតែប៉ុណ្ណោះ។ ក្នុងកម្រងទី០១នេះ (១០បទ) ច្រៀងដោយលោកសូួន ប៊ុនសំ សុទ្ធតែម្ដង ដែលលោកជាពិធីករនៃវិទ្យុសម្លេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង។ សូមអរគុណបងប្អូនខ្មែរដែលបានគាំទ្រនូវចម្រៀងទាំងអស់នេះ។ ទោះបីជាខ្ញុំមិនបានទទួលកម្រៃពីការផលិតចម្រៀងនេះក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងធ្វើដែរ គឺធ្វើដើម្បីខ្មែរ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធចម្រៀងទាំងនេះ ខ្ញុំរីករាយទទួលនូវរាល់មតិស្ថាបនាទាំងអស់ (ស្ថាបនាតាមរយៈ ០៩៦៩៩៣៤៣៩៦/០៩៧៩៩៣៤៣៩៦)។ សូមបញ្ជាក់ថា ចម្រៀងទាំងអស់ដែលខ្ញុំនិពន្ធឡើង គឺមិនមែនសម្រាប់ធ្វើអាជីវកម្មឡើយ។ សូមអរគុណ! (សូមអធ្យាស្រ័យ បទចម្រៀងខ្លះកំពុងរៀបចំបន្ដ) កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០១ ច្រៀងដោយៈ សួន ប៊ុនសំ និពន្ធដោយៈ កវីហេងស៊យ យាន សំណាង ភ្លេងៈ លំនាំបទដើមនិងថ្មី បំណងៈ ទុកជាអនុស្សាវរិយខេត្តក្រចេះ បុប្ផាក្រចេះ                                     ទាញយក                         ចាក់សា្ដប់ ខានជួបគ្នាយូរ                               ទាញយក                         ចាក់សា្ដប់ បឹងច្រែងស្នេហ៍ខ្ញុំ                          ទាញយក                         ចាក់សា្ដប់ ផ្ញើវាសនាលើផ្កាក្រចេះ                ទាញយក                        … Read More ›

Rate this:

ផ្ញើវាសនាលើផ្កាក្រចេះ ច្រៀងដោយលោក សួន ប៊ុនសំ

ពេលស្ដាប់បទរំដួលក្រចេះរួចហើយ ធ្វើឱ្យខ្ញុំនឹកឃើញក្រចេះ ក៏តែងបទនេះតែម្ដងទៅ។ សូមមិត្តទាំងអស់ជួយស្ដាប់ហើយដាក់ពិន្ទុផង។ បើមានខុសឆ្គងសូមប្រណី។ បទនេះច្រៀងដោយ លោកសួន ប៊ុនសំ ជាពិធីករវិទ្យុសំឡេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង។​ សូមអរគុណបងប្រុសដែលបានជួយច្រៀង! សូមអរគុណបងប្អូនទាំងអស់ដែលបានស្ដាប់ និងវាយតម្លៃ!

Rate this:

បទៈ បុប្ផាវត្តកែង

  បុប្ផាវត្តកែង និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ                   បានជួបក្រមុំ នៅម្តុំវត្តកែង       ឃើញភ្លាម ធ្វើឲ្យចិត្តរៀមចម្បែង          កើតទុក្ខម្នាក់ឯង វង្វែងដូចក្លែងដាច់ខ្សែ។ II.        ភូមិរកាធំ ភូមិកំពង់ដ                          បុប្ផាស្រស់ល្អៗចាញ់អូនទេ បុប្ផាវត្តកែងអូនស្អាតជាងគេ                បើបងសុំស្នេហ៍ មាសមេ ព្រមទេជីវា។ R.​   វត្តកែង កន្លែងជួបស្រី                         ឲ្យបងអាល័យ ស្រម៉ៃឃើញតែភក្ត្រា       មាសបងអើយ ដឹងហើយថាបងស្នេហា   ស្នេហ៍ស្មើសង្ខារ សូមកែវជីវាប្រណីបងផង។ III.      បារមីតាចាន់​ សូមលោកជួយខ្ញុំ         ​     អន្ទងចិត្តមុំឲ្យយល់បំណង       បើបានវមិត្ត ដូចចិត្តរៀមផ្សង            … Read More ›

Rate this:

បទៈ បុប្ផាក្រចេះ

បុប្ផាក្រចេះ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.         បុប្ផាក្រចេះ ល្អម្លេះព្រះអើយ                ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ          គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ II.      ពេញរូបពេញរាង ពេញលក្ខណា           សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ        បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ R. ​ ស្អាតអើយ ស្អាតម្ល៉េះ ក្រចេះបងអើយ     បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍               បាក់ចិត្តលើស្រី ផ្កាដីទន្លេ                    បងសូមថ្នមថែ លុះសូន្យសង្ខារ។ III.   បានចិត្តអូនហើយ មិនយូរទេថ្លៃ            រៀមនឹងចូលស្តី​ ស្រីដល់មេបា      សូមអូនរង់ចាំ ទទួលផ្កាស្លា                  យើងនឹងរៀបការ លើដីក្រចេះ៕ (ភ្លេងរួច R-III) បញ្ជាក់ៈ  ចម្រៀងទាំងនេះ សម្រាប់រំឭកនូវអនុស្សាវរិយខេត្តក្រចេះតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មឡើ់យ។

Rate this:

បទៈ ដឹងផងថាបងលួចស្នេហ៍

 ដឹងផងថាបងលួចស្នេហ៍ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចិត្តច្របល់ កើតទុក្ខអំពល់គ្មានល្ហែ   ព្រោះបេះដូងលបលួចស្នេហ៍   មិនហ៊ានប្រាប់គេ     ឲ្យយល់បំណង  កើតទុក្ខម្នាក់ឯង  ឱរ៉ាចម្បែងសែនសៅហ្មង  ធ្វើម្តេចទៅទើបពៅនួនល្អង ​អូនដឹងថាបង គិតយ៉ាងណា។ II.        ចិត្តលាក់ស្នេហ៍ពិបាកម្ល៉េះទេ មាសស្ងួន  ឃើញប្រុសផ្សេងនៅជិតនឹមនួន  បេះដូងអង្រួន ប្រច័ណ្ឌជីវា  ឱបខ្នើយកើយទុក្ខ នៅមិនសុខព្រោះស្នេហា  ឆេះរោលរាល ពេញក្នុងឱរ៉ា លោកនេះអ្នកណា អាចជួយខ្ញុំបាន។ R.   អូនអើយ អូនហើយគឺថ្នាំដួងចិត្ត  បើបានថ្លៃរួមជីវិត ទ្រូងបងពិតផុតក្តីរំខាន  លោកនេះ​មានតែអូនទេកល្យាណ  ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដូចបំណង។ III.   សង្ឃឹមថា ពេលបងវាចាប្រាប់ស្រី  អូនអាណិតចិត្តភក្តី  ហើយព្រមប្រណីដល់រូបបង  ចម្រៀងបទនេះ  ផ្ញើជាពិសេសជូននួនល្អង  ពេលស្តាប់ចប់សូមទងវង  អូនអើយដឹងផង  ថាបងលួចស្នេហ៍៕ (ភ្លេងរួច R-III) បញ្ជាក់ៈ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា