មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអំពីខ្ញុំ rss

តើកវីហេងស៊យជានរណា?

(0)
,June 5, 2015

គោត្តនាម-នាមៈ   យាន សំណាង ភេទៈ   ប្រុស ឈ្មោះហៅក្រៅៈ កវីហេងស៊យ ជនជាតិៈ    ខ្មែរ សញ្ជាតិៈ    ខ្មែរ ថ្ងៃខែឆ្នាំកំណើតៈ ០៨ មករា ១៩៩០ ទីកន្លែងកំណើតៈ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លំនៅបច្ចុប្បន្នៈ វត្តកែង ខេត្តក្រចេះ សិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ផ្នែកអក្សរសាស្រ្តអង់គ្លេស ឆ្នាំទី៣ (២០១២-២០១៥)។ បច្ចុប្បន្នបានបញ្ចប់បរិញ្ញាបត្រហើយ។ ពេលទំនេរៈ អានសៀវភៅ តែងកំណាព្យ ទន្ទិញច្បាប់ក្រមង៉ុយ មើលរឿងកំប្លែង… ចំណង់ចំណូលចិត្តៈ ធ្វើឲ្យគេរីករាយ… សូមបញ្ជាក់ថា ប្រវត្តិរូបសង្ខេបខាងលើពិតជាត្រឹមត្រូវ១០០%។

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “ចម្រៀងបឹងច្រែង”

បទពាក្យ៨ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកសព្វ ខេត្តក្រចេះ។ នៅតាមបណ្ដោយដងទន្លេមេគង្គ។ ចម្រៀងបឹងច្រែង សូមថ្លែងរឿងពិត ពីខ្សែជិវិតកូនកសិករ សាលាចិនចាស់ ផ្ដើមរៀនអក្សរ សោបលើបន្ត ឱ្យល្អថ្លៃថ្លា។ ពេលចប់បឋម ខ្ញុំទៅនៅវត្ត ផ្ញើខ្លួនប្រាកដ ក្នុងពុទ្ធសាសនា រៀនទាំងផ្លូវលោក ផ្លូវធម៌ផងណា បានចប់បរិញ្ញា ដោយសារវត្តអើយ។ អរគុណពុកម៉ែ តែងតែជួយកូន ស្ទើររស់ស្ទើរសូន្យ ឱ្យកូនដល់ត្រើយ ធ្វើល្អបានល្អ មិនក្រសោះឡើយ កូនរៀនចប់ហើយ ជួយលោកវិញបាន។ ចម្រៀងអ្នកស្រែ ប្រាប់ខ្មែរប្រុសស្រី យើងអ្នកក្រក្រី ត្រូវរៀនកុំខាន រៀនចេះជួយជាតិ ជួយញាតិសណ្ដាន ជួយខ្លួនផងបាន សុខសាន្តជីវិត៕៚ កវីហេងស៊យ យាន សំណាង ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំមមីរ ឆស័ក ព.ស.​២៥៥៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Rate this:

កំណាព្យអំពីខ្ញុំ “ជូនពរពីបាត់ដំបង”

(បទពាក្យ៨) ឆ្នាំនេះប្រឡងកៀកថ្ងៃបុណ្យភ្ជុំ ធ្វើឱ្យរូបខ្ញុំមិនអាចទៅស្រុក បានត្រឹមទូរសព្ទជូនពរម៉ែពុក ជួបតែក្ដីសុខពីបាត់ដំបង។ ឱ! ខេត្តក្រចេះទឹកដីសំណព្វ ឆ្នាំក្រោយរៀនចប់ជួបដូចបំណង បើបានឮហើយអភ័យទោសផង ពីបាត់ដំបងផ្សងទាំងទឹកភ្នែក៕៚ កវីហេងឹស៊យ យ.ស.ណ. ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Rate this:

កំណាព្យអនុស្សាវរិយ “អរគុណអានី”

(បទព្រហ្មគីតិ) ០១. សៀវភៅខ្ញុំមួយក្បាល ល្អត្រកាលពេញព្រះទ័យ ជាអំណោយអានី នៅឆ្នាំពីរពាន់ដប់បី។ ០២. សៀវភៅសរសេរស្អាត អមដោយបាឋជូនសិរី អបអរទីប្រាំបី ដែលជាថ្ងៃកំណើតខ្ញុំ។ ០៣. មករាខែដើមឆ្នាំ ប្អូនស្រីចាំល្អិតសុខុម ជូនបងមិនបាច់សុំ ធ្វើឲ្យខ្ញុំភ្លេចមិនបាន។ ០៤. ក៏លើកសៀវភៅនេះ មកត្រិះរិះសព្វសណ្ឋាន យកកាព្យទាំងប៉ុន្មាន ដែលខ្ញុំបានសរសេរហើយ។ ០៥. តាំងទុកឲ្យស្ថេរនៅ ក្នុងសៀវភៅពៅត្រាណត្រើយ ថ្ងៃមុខមិនភ្លេចឡើយ បានអានហើយនឹកប្អូនស្ងួន។ ០៦. អ្វីដែលខ្ញុំរ៉ាយរ៉ាប់ ព្រោះចង់ប្រាប់តាមពាក្យចួន អរគុណប្អូននឹមនួន បងនឹងថួនថែឲ្យល្អ។ ០៧. អានីប្អូនសំណព្វ បងចាំជាប់រាប់ដំណ ដំណាលកាលណាក៏ ចាំចិត្តល្អប្អូនស្រីដែរ។ ០៨. នេះគឺបានព្រហ្មគីតិ ថ្លែងរឿងពិតឥតគេចកែ បានអានដូចលើកថែ សិល្បៈខ្មែរកេរជាតិយើង៕ ៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣

Rate this:

កំណាព្យអំពីខ្ញុំ “ប្រវត្តិឈ្មោះកវីហេងស៊យ”

(បទពាក្យ៨) ០១. កវីហេងស៊យសូមថ្លែងសេចក្ដី ប្រាប់ដល់ប្រុសស្រីនៅគ្រប់ទិសា អំពីប្រវត្តិឈ្មោះខ្ញុំនេះណា៎ ដើម្បីដឹងថាម៉េចដាក់ច្នេះហ្ន៎? ០២. ពេលដែលរូបខ្ញុំរៀនតែងកំណាព្យ ខ្ញុំចូលចិត្តកាព្យស្ថាបនាលម្អ ព្រោះចង់ឱ្យគេរស់ស្គាល់ខ្មៅស ស្គាល់មានស្គាល់ក្រស្គាល់ចាស់ស្គាល់ក្មេង។ ០៣. ពេលដែលត្រូវចិត្តគេក៏សរសើរ នេះជាដំណើរខ្ញុំបានពាក្យហេង អ្នកខ្លះមានខ្លួនខឹងហើយវង្វេង ប្រើឫកជាក្មេងប្រមាថជេរស្ដី។ ០៤. នេះធ្វើឲ្យខ្ញុំបានពាក្យថាស៊យ ពេលឮញយៗមិនទៅជាអ្វី ព្រោះលោកធម៌នៅក្នុងលោកិយ ទាំងប្រុសទាំងស្រីជួបគ្រប់អាត្មា។ ០៥. អ្នកខ្លះសរសើរនិងខ្លះបង្អាប់ មិត្តខ្ញុំបានស្ដាប់ហើយដឹងហេតុការណ៍ ព្រមទាំងឃើញខ្ញុំជួបរឿងច្នេះណា៎ ទើបហៅខ្ញុំថា “កវីហេងស៊យ”។ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ១៤កើត ខែផល្គុន ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Rate this:

កំណាព្យអំពីខ្ញុំៈ “ប្រវត្តិរូបសង្ខេបរបស់ខ្ញុំ”

ខាងក្រោយនេះជាប្រវត្តិរូបសង្ខេបរបស់ម្ចាស់ប្លុក (បទពាក្យ៧) ខ្ញុំបាទសំណាងត្រកូលយាន យកដៃជាស្ពានចាប់ប៉ាកកា សរសេររៀបបរាប់រឿងអាត្មា សង្ខេបខ្លឹមសារប្រាប់ប្រុសស្រី។ ខ្ញុំមានកំណើតនៅបឹងច្រែង ជាភូមិខ្ញុំតែងឃ្វាលក្របី តាំងតែពីតូចដល់ដឹងក្តី គ្រប់យ៉ាងអ្វីៗមិនភ្លេចទេ។ នៅក្នុងឃុំសោបឃុំសំណព្វ ស្រុកព្រែកប្រសព្វជាប់ទន្លេ ក្នុងខេត្តក្រចេះដីមានស្នេហ៍ ពូជខ្ញុំពូជខ្មែរៗអស្ចារ្យ។ ជីតាខាងម្តាយឈ្មោះអ៊ិន អាង គាត់មានរូបរាងខ្ពស់សង្ហារ និងយាយអ៊ុង អ៊ិន បានរៀបការ កសាងគ្រួសារយ៉ាងគង់វង្ស។ ជីដូនខាងពុកឈ្មោះអ៊ុំ ហយ ពីក្មេងមិនណយស្រស់មានទ្រង់ ឲ្យតាកុយ យាន បាក់ចិត្តលង់ ស្តីយកឆោមយង់មករួមប្រាណ។ ឪពុកខ្ញុំឈ្មោះជា គឹមហុង អ្នកឲ្យចម្រុងចម្រើងថ្កាន ចេះធ្វើតុទូទូកសំប៉ាន គ្រែគេហដ្ឋានម្ហូបផងដែរ។ ម្តាយរបស់ខ្ញុំឈ្មោះអ៊ាម កី គាត់គឺជាស្រីចេះថ្នមថែ ប្តីនិងកូនៗឲ្យល្ហើយល្ហែ ព្រមទាំងជាមេផ្ទះឆ្លាតវៃ។ ខ្ញុំមានបងប្អូនប្រាំពីរនាក់ ទីមួយស្រីជាក់យាន គន្ធី ខ្ញុំយាន សំណាងប្រុសទីពីរ ឯយាន ធារីស្រីទីបី។ ទីបួនប្រុសឈ្មោះយាន វណ្ណៈ រាងរៅសមសក្តិគួរបេតី ទីប្រាំគឺយាន វង្សឌីស្រី ឆោមឆើតពិសីគាប់នេត្រា។ ប្រុសយាន សុធាទីប្រាំមួយ ស្រីឃើញតែងព្រួយលង់ចិន្តា ទីប្រាំពីរប្រុសរាងសង្ហារ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា