Category: កំណាព្យអនុស្សាវរីយ៍ផ្សេងៗ

កំណាព្យអនុស្សាវរីយ៍ “អនុស្សាវរីយ៍ភ្នំបាណន់”

(បទពាក្យប្រាំពីរ) ០១. ពីរពាន់ដប់បួនជួនមីនា ដប់ប្រាំពីរពាព្រឹកត្រជាក់ យើងខ្ញុំនិស្សិតជាច្រើននាក់ ត្រូវជាមិត្ដភក្រ្តរួមសាលា។ ០២. បាននាំគ្នាទៅលេងបាណន់ ប្រាសាទទ្រព្យភណ្ឌកេរដូនតា ពេលដែលបានដល់ទីនោះណា មិត្តគ្រប់អាត្មារីករាយក្រៃ។ ០៣. ខណៈឡើងដល់ចង្កេះភ្នំ យើងបានជួបជុំញ៉ាំបាយថ្ងៃ មុនញ៉ាំប្រគេនព្រះសង្ឃថ្លៃ បានបុណ្យនិស្ស័យដល់ខ្លួនផង។ ០៤. ឡើងដល់កំពូលឃើញប្រាសាទ ឈរច្រូងយ៉ាងស្អាតល្អកន្លង ថ្មខាំជាប់គ្នាដូចគេក្រង ក្បូរក្បាច់ច្បាស់ច្បងស្នាដៃខ្មែរ។ ០៥. ចម្លាក់ល្អឯកគាប់នេត្រា ឱ្យអ្នកទស្សនាបានល្ហើយល្ហែ រីមិត្តយើងខ្ញុំក៏ច្នោះដែរ មើលប្រាសាទខ្មែរដោយអំណរ។ ០៦. រួចហើយយើងចុះទៅតាមខាង ចូលលេងក្នុងល្អាងប្រឡោះថ្ម សិលាផ្លេកៗភ្លឺលឿងស ដូចជួយកំដរភាពអន្ធការ។ ០៧. យើងដើរកាត់ព្រៃតាមជើងភ្នំ សូរសត្វតូចធំយំខ្ញៀវខ្ញារ សាសងឆ្លងឆ្លើយឱ្យចិន្ដា រសាយទុក្ខាមួយគ្រាបាន។ ០៨. អនុស្សាវរីយ៍ភ្នំបាណន់ យើងបែរយើងបន់សុំសុខសាន្ត មកដល់ពេលនេះមិត្តកល្យាណ បំភ្លេចមិនបានចាំជាប់ចិត្ត។ ០៩. មិត្តភាពយើងសាងគ្មានសៅហ្មង ទោះហួសកន្លងក៏នៅគិត សង្ឃឹមថ្ងៃមួយថ្ងៃក្រោយពិត បានដើរជុំជិតមិត្តម្ដងទៀត៕ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ២រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧…

Rate this:

កំណាព្យអនុស្សាវរិយ “អរគុណអានី”

(បទព្រហ្មគីតិ) ០១. សៀវភៅខ្ញុំមួយក្បាល ល្អត្រកាលពេញព្រះទ័យ ជាអំណោយអានី នៅឆ្នាំពីរពាន់ដប់បី។ ០២. សៀវភៅសរសេរស្អាត អមដោយបាឋជូនសិរី អបអរទីប្រាំបី ដែលជាថ្ងៃកំណើតខ្ញុំ។ ០៣. មករាខែដើមឆ្នាំ ប្អូនស្រីចាំល្អិតសុខុម ជូនបងមិនបាច់សុំ ធ្វើឲ្យខ្ញុំភ្លេចមិនបាន។ ០៤. ក៏លើកសៀវភៅនេះ មកត្រិះរិះសព្វសណ្ឋាន យកកាព្យទាំងប៉ុន្មាន ដែលខ្ញុំបានសរសេរហើយ។ ០៥. តាំងទុកឲ្យស្ថេរនៅ ក្នុងសៀវភៅពៅត្រាណត្រើយ ថ្ងៃមុខមិនភ្លេចឡើយ បានអានហើយនឹកប្អូនស្ងួន។ ០៦. អ្វីដែលខ្ញុំរ៉ាយរ៉ាប់ ព្រោះចង់ប្រាប់តាមពាក្យចួន អរគុណប្អូននឹមនួន បងនឹងថួនថែឲ្យល្អ។ ០៧. អានីប្អូនសំណព្វ បងចាំជាប់រាប់ដំណ ដំណាលកាលណាក៏ ចាំចិត្តល្អប្អូនស្រីដែរ។ ០៨. នេះគឺបានព្រហ្មគីតិ ថ្លែងរឿងពិតឥតគេចកែ បានអានដូចលើកថែ សិល្បៈខ្មែរកេរជាតិយើង៕ ៚ និពន្ធដោយ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣

Rate this:

កវីចាក់ស្មុក “រំដួលមេមត់”

(បទពាក្យ៨) ពេលបានឃើញផ្កា រំដួលមេមត់ ចិត្តរៀមប្រតិព័ទ្ធ សម្រស់បុប្ផា វង់ភក្ត្រតូចតន់ ដិតជាប់នេត្រា អន្ទងចិន្តា ឲ្យបងលង់ស្នេហ៍។ រំដួលមេមត់ អូនល្អអ្វីម្លេះ ចង់លូកដៃបេះ យកមកថ្នមថែ ប្រលោមកៀកកិត បានស្និទ្ធនៅក្បែរ រៀមរក្សាថែ មិនឲ្យរុះរោយ។ មេមត់ស្នេហាចំណាដួងចិត្ត រូបកវីពិតលង់ស្នេហ៍ត្រាណត្រើយ ឱ!យាយមេមត់សូមកុំព្រងើយ ជូយនាំចម្លើយប្រាប់រំដួលផង។ លោកតាមេមងជូយជាសាក្សី ចិត្តខ្ញុំបេតីគ្មានថ្ងៃប្រែខ្នង ជាតិនេះស្ម័គ្រស្នេហ៍រំដួលមួយទង សូមស្រស់នួនល្អងជឿចិត្តចុះថ្លៃ។   កវីចាក់ស្មុក គំ ភារ៉ា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថាបនា៖ ០៩៧៩៧២២៦៨៨ /០៩៦៥៦៨៦៦៨៨

Rate this:

កំណាព្យអនុស្សាវរីយ៍ៈ លាហើយបាត់ដំបង

លាហើយបាត់ដំបង (បទពាក្យប្រាំបី) ឱបាត់ដំបងបណ្តូលចិត្តអើយ               ខ្ញុំសូមលាហើយលាទាំងអាល័យ លាទាំងទឹកភ្នែកសង្វែកហឫទ័យ           ទោះមាននិស្ស័យក៏សូលាសិន។ លាស្ទឹងសង្កែធ្លាប់ឆ្លងទៅមក               លាឋានធ្លាប់ជ្រកខាងជើងភូមិចិន លាទាំងក្តីស្នេហ៍ធ្លាប់ក្បែរមាសឆ្អិន        បងសូមលាសិនលាទាំងសោកា។ លារម្មណីយដ្ឋានធ្លាប់បានជួបជុំ            លាវត្តឯកភ្នំធ្លាប់ទៅទស្សនា លាភូមិសេកសក ជ្រលងបព្វតា            លាពេជ្រចិន្តា លាភ្នំសំពៅ។ លាកំពីងពួយលាទឹកថ្លាឈ្វេង              ទីធ្លាប់ហែលលេងត្រជាក់ព្រួចព្រឺ លាភ្នំបាណន់លាវត្តកន្ទឺ                      លាដំណាក់ស្តៅ តាគ្រាម រំជៃ។ លាហើយថ្មគោលតាម៉ឺនមានស្នេហ៍       លាពពាលខែក្បែរអូរតាគី លាអន្លង់រុន បឹងព្រីង រូងជ្រៃ                 លាគោកពន្លៃ ដាំស្ពៃ ចុងព្រែក។ លាដំណាក់ហ្លួង វត្តគរ អូរចារ              លាព្រៃរកា បឹងរាំង កូនសេក លាបាត់ដំបងលាទាំងទឹកភ្នែក              លាទួលតាឯក កំពង់ក្របី។ លាហើយផ្សារណាត់ធ្លាប់ទិញខ្នើយពូក   លាផ្សារបឹងឈូកផ្សារបុរីថ្មី លាទៅតែកាយតែចិត្តភក្តី                    ផ្ញើលើចំប៉ីផ្កាបាត់ដំបង។ លាហើយគ្រឹះស្ថានបានផ្តល់ចំណេះ      ឲ្យខ្ញុំបានចេះដឹងសមបំណង សមទាំងស្នេហាបានផ្កាមួយទង            ស្អាតហើយស្មោះផងបេះដូងនិស្សិត។ ឱបាត់ដំបង បងសូមលាហើយ             តូចតន់បងអើយកុំព្រួលប្រែចិត្ត បងនឹងវិលមកយករូបវមិត្រ                  សាងក្បូនជីវិតសុខសាន្តរៀងអើយ៕៚ នេះរឿងពិតប្រឌិតបន្ថែម ប្រឌិតស្នេហ៍ផ្អែម…

Rate this: