Category: កំណាព្យស្ថាបនា

អត្ថបទកំណាព្យស្ថាបនា “រួមគ្នាថែ”

ពេលឃើញជាតិគេក្បែរខេមរា ប្រណំហត្ថាស័ក្ដិសមសួន ធ្វើឱ្យដួងចិត្តខ្ញុំអង្រួន នឹកវប្បធម៌ខ្លួនដ៏ល្អស្អាត។ របៀបសំពះថ្វាយបង្គំ ក្នុងពេលជួបជុំមានក្បួនខ្នាត តែយុគៈថ្មីភ្លេចភ្លាត់ផ្លាត ខ្មែរត្រូវប្រមាថជាលំដាប់។ ដូច្នេះមិនទាន់ហួសពេលឡើយ កូនចៅខ្មែរអ្ហើយចូរប្រញាប់ ជួយគ្នាលើកខ្មែរដែលមានស្រាប់ ឱ្យផ្សាយកិត្តិសព្ទជាសាកល។ ទោះនៅទីណារួមគ្នាថែ ឈាមជ័រជាខ្មែរត្រូវខ្វាយខ្វល់ អតីតបច្ចុប្បន្នរហូតដល់ ថ្ងៃមុខនៅថ្កល់ជាខ្មែរអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះថ្ងៃ៧កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ចន្ទ-២៦-មករា-២០១៥      

Rate this:

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។ ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។ អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា? កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Rate this:

កាត់លេខចាក់ឆ្នោត

កាត់លេខចាក់ឆ្នោត (បទពាក្យ៨) ០១. ឈឺគ្រុនក្នុងខ្លួនដេកលក់មិនស្រួល យល់សប្តប្រែប្រួលឃើញនេះឃើញនោះ មិនគិតរកពេទ្យឱ្យព្យាបាលសោះ នាំគ្នាពិគ្រោះ កាត់លេខចាក់ឆ្នោត។ ០២. ដើរៗផ្លាច់ៗទៅជាន់អាចម៍គោ ដួលខ្ពោកស្រែកហ៊ោប្រឡាក់ពេញខ្លួន គោកៅអាចម៍ខ្មៅត្រូវកៅប្រាំបួន មិនគិតលាងខ្លួន កាត់លេខចាក់ឆ្នោត។ ០៣. ម៉ូតូបុកគ្នាគេកាត់ផ្នែកស្រស់ អ្នកដួលស្លាប់រស់ក៏គេមិនខ្វល់ មិនខ្ចីជួយលើកបែរមកគិតកល ផ្ដោះប្ដូរយោបល់ កាត់លេខចាក់ឆ្នោត។ ​០៤. មានខ្លះញាតិខ្លួនត្រូវស្លាប់ប្រាសព្រាត់ លួចសួរតើគាត់អាយុប៉ុន្មាន ដឹងហើយកើតទុក្ខនឹកស្ដាយសន្ដាន ស្ងាត់ៗដកប្រាណ កាត់លេខចាក់ឆ្នោត។ ០៥. កូនធ្លាក់ពីលើផ្ទះទៅផ្កាប់ផ្ងារ ចុះទៅអីយ៉ាកូនអញឱ្យហេតុ កូនឈឺមិនគិតយកគ្នាទៅពេទ្យ លើកកូនដើរភ្លេត កាត់លេខចាក់ឆ្នោត។ ០៦. នេះរឿងខ្លះៗប្រទះឃើញមែន មេឈ្នះរាប់សែនរាប់លាន់រាប់កោដិ ឯអ្នកចាក់វិញអស់ៗព្រោះឆ្នោត ឆោតអើយៗឆោតៗអីយ៉ាងហ្នឹង។ ០៧. យូរៗត្រូវម្ដងធ្វើឯងឡួយណាស់ ល្មមគួរគិតខ្លះកុំនៅអ៊ីចឹង សេដ្ឋីព្រោះល្បែងមិនមានទេដឹង ណ្ហើយនាំគ្នាប្រឹងធ្វើការល្អជាង។ ០៨. គេបង្កើតឆ្នោតគេដឹងថាឈ្នះ ច្នេះកុំមានះគួរគិតគួររាង ព្រះពុទ្ធត្រាស់ថារឿងល្បែងត្រូវវាង ព្រោះអីអ្នកសាងមិនចម្រើនទេ។ ០៩. ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំស្ថាបនា ​​បើមិនពិចារណ៍ក៏មិនអីដែរ តែសូមផ្ដាំថាកុំភ្លេចពាក្យខ្មែរ ពាក្យចាស់ថាមេមិននៅក្រោម…?។ និពន្ធដោយៈ យាន សំណាង…

Rate this:

កំណាព្យស្ថាបនាៈ “កុំមោហ៍”

(បទពាក្យ៤) ០១. អ្នកស្រែថែស្រូវ មើលទៅកម្សត់ ក្ដៅហែងហេវហត់ ជួនអត់អាហារ។ ០២. ជើងដៃត្រាំភក់ វីវក់ក្រៃណា ទាំងប្រាំងវស្សា កាយាចាប់ចុក។ ០៣. ចិត្តក៏កម្មក្រាស់ ទ្រាំណាស់មិនសុខ ស្រូវស្កកកើតទុក្ខ លក់មុខខ្ចីគេ។ ០៤. បើស្រែលិចផ្ទួន ច្បាស់ខ្លួនព្រួយទ្វេ គ្មានពេលទំនេរ រិះរេដាំថ្មី។ ០៥. ចុងក្រោយជាប់បុល បំណុលពេញដី បានស្រូវអស់ន័យ សិរីចាកប្រាណ។ ០៦. អ្នកស្រែមើលទៅ មិនសូវសុខសាន្ត ប្រឹងពន់ប្រមាណ ទើបបានភោគផល។ ០៧. ភាគស្រូវអ្នកស្រែ ហូរហែជូនដល់ ញាតិជាសាកល មិនខ្វល់មុខា។ ០៨. ហេតុនេះកុំមោហ៍ កុំជោរភ្លេចការណ៍ ហូបបាយចាំថា អ្នកណាធ្វើស្រូវ? ០៩. ដឹងគុណគ្នាផង កុំប៉ងបិទផ្លូវ ឃើញគ្នាដើរទៅ កុំសូវមើលងាយ៕៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣…

Rate this:

កំណាព្យស្ថាបនាៈ “កូននឹងថែឈ្មោះ”

(បទពាក្យ៤) ០១. ឪពុកម្ដាយខ្ញុំ គាត់ខំរាល់ថ្ងៃ ហូរញើសជូរប្រៃ និស្ស័យអ្នកស្រែ។ ០២. ប្រឹងប្រែងធ្វើស្រូវ តែងទៅទាំថែ គ្មានពេលល្ហើយល្ហែ ព្រោះតែបុត្រភ្ងា។ ០៣. គាត់ស៊ូអត់ឃ្លាន ស៊ូមានពាធា ឱ្យកូនគ្រប់គ្នា បានជាបានឆ្អែត។ ០៤. ចង់ឱ្យកូនខ្ពស់ មានយសអណ្ដែត ភ្លឺច្បាស់ក្រឡែត ត្រសែតត្រសាយ។ ០៥. ផ្គត់ផ្គង់កូនរៀន របៀនទាំងឡាយ ឱ្យកូនគ្រប់កាយ ចាកឆ្ងាយអវិជ្ជា។ ០៦. គុណលោកធំពិត ធំឥតគណនា ទាំងពីរអង្គា ជាក់ជាព្រះរស់។ ០៧. ដឹងហើយឮហើយ មិនឡើយឱ្យគ្រោះ កូននឹងថែឈ្មោះ ព្រះរស់ឱ្យថេរ។ ០៨. ឱ្យស្ថិតនៅល្អ បវរលើសគេ មិនឱ្យខូចទេ អ្នកមេកុំព្រួយ។ ០៩. គុណលោកធំម្លឹង កូននឹងលើកស្ទួយ រូបកូននេះមួយ នឹងជួយលោកពិត។៚ កវីហេងស៊យ ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣…

Rate this:

កំណាព្យស្ថាបនា “ល្មមហើយ”

ធ្លាប់នៅស្រុកស្រែចម្ការ តែឥឡូវបានដល់ដីក្រុងថាដើម្បីមករៀន តែមិនដូច្នោះទេ បែរជាមកនាំរឿងទៅវិញ។ ហ៊ឺ…ប្អូនអើយប្អូន! តើដល់ថ្ងៃណាទើបប្អូនភ្ញាក់ខ្លួន? អ្នកដែលចេះភ្ញាក់ខ្លួន មិនមែនសុទ្ធតែយឺតពេលនោះទេ។ ល្មមហើយ ណាប្អូនណា ធ្វើឱ្យគេឃើញថា យើងនៅឆ្ងាយឪម៉ែក៏ពិតមែន តែពាក្យពេចន៍របស់ពួកគាត់យើងគោរពជានិច្ច៕ (បទពាក្យ៧) ០១. ធ្លាប់នៅស្រុកស្រែក្បែរត្នោតចេក ឥឡូវបានភ្លេកភ្លឺព្រោះភ្លើង មកដល់ដីក្រុងផុងជាប់ជើង ភ្លេចថាខ្លួនយើងមកពីណា? ០២. ពេលថ្ងៃលេងហ្គេមយប់ចូលក្លឹប ឃើញតែសស្រិបគ្មានបានការ មើលទៅខ្លួនឯងឡូយសង្ហារ តាមពិតអស្ចារ្យដោយសារគេ។ ០៣. ឱ! ប្អូនបងអើយល្មមហើយថ្លៃ នោះជានិស្ស័យមិនល្អទេ ឈប់ពឹងមិត្តខូចណាមាសមេ ព្រោះមិនឋិតថេរទេប្អូនអើ្ហយ។ ០៤. ពេលណាគេឈប់រាប់អានយើង ទោះគេទំនើងមិនថ្វីឡើយ ម៉ែឪគេមានជួយឱ្យស្បើយ តែយើងចប់ហើយព្រោះក្រក្រី។ ០៥. លាឪពុកម្ដាយថាមករៀន បែរជាមកញៀនរឿងអប្រិយ តើធ្វើដូច្នេះសមដែរអី សូមប្អូនពិសីគិតគូរផង។ ០៦. ដឹងទេម៉ែពុកមុខញញឹម ក្នុងចិត្តសង្ឃឹមលើនួនល្អង បើគាត់ដឹងថាប្អូនខុសឆ្គង តើគាត់សៅហ្មងយ៉ាងណាទៅ? ០៧. មិនទាន់ហួសពេលទេជីវ៉ា សូមកែអាត្មាវិញណាពៅ លះមិត្តពាលាមិត្តអាស្រូវ មកធ្វើរឿងត្រូវប្រឹងរៀនសូត្រ។ ០៨. ធ្វើជាកូនល្អពលរដ្ឋល្អ រាប់មិត្តស្មោះសរចិត្តស្លូតបូត វេលាខ្លីណាស់ត្រូវតែស្រូត ប្រឹងរៀនរហូតបានជោគជ័យ។…

Rate this:

កំណាព្យស្ថាបនា “ឆ្លើយចាសវិញអូន”

(បទកាកគតិ) រូបឆោមជីវា ល្អគួរស្នេហា ភក្រ្តាប្រិមប្រិយ ចំពេលព្រលឹង ទើបនឹងពេញវ័យ ទៅទីណាក្ដី គេហៅស្រីស្អាត។ ពេលឃើញកល្យាណ បងរៀបខ្លួនប្រាណ មិនហ៊ានប្រមាទ សាកសួរទៅស្ងួន តាមក្បួនតាមខា្នត ឮអូនឆ្លើយបាទ បងស្ទើរដាច់ផ្ងារ។ ធម្មជាតិជាស្រី ហើយចុះហេតុអ្វី ឆ្លើយបាទច្នេះណា តាមពិតរូបអូន ជាកូនខេមរា ដឹងច្បាស់ហើយថា ពាក្យនេះពាក្យប្រុស។ នោះគឺជាសិទ្ធិ របស់វរមិត្ត ធ្វើអ្វីធ្វើចុះ ត្រឹមចង់ឱ្យស្រី ពិចារណ៍ប៉ុណ្ណោះ អូនប្រើពាក្យប្រុស មិនសមទេដឹង? មិនសមត្រង់ថា រូបអូនដូចផ្កា ស្អាតណាស់ព្រលឹង ពេលដែលត្រាណត្រើយ ឆ្លើយបាទអញ្ចឹង ស្ដាប់ទៅរឹងៗ មិនពិរោះទេ។ រូបអូនជាស្រី តើចាំបាច់អី ត្រូវឆ្លើយខុសគេ អូនបាទបងបាទ គឺបាទទាំងទ្វេ ប្ដូរទៅមាសមេ បាទទុកឱ្យបង។ ចាសទុកឱ្យអូន ពាក្យពីតាដូន ពិរោះកន្លង សមនឹងសូរសៀង សំនៀងនួនល្អង ពេលឆ្លើយម្ដងៗ បងពិតបានស្បើយ។ ពាក្យចាសមានស្នេហ៍ បានស្ដាប់ចង់ក្បែរ និងមិនធុញឡើយ បើស្រស់កល្យាណ អូនបានយល់ហើយ…

Rate this:

កំណាព្យស្ថាបនា “ទិវាគេសោះ តែអស់ឯង”

(បទព្រហ្មគីតិ) ០១.    ថ្ងៃទិវាគេសោះ                     ដល់ពេលអស់មកអស់ឯង          អស់ខ្លួនពួនចំបែង                អស់ដំណែងព្រហ្មចារី។ ០២.    អស់ទាំងប្រុសស្នេហា            បានកាយាហើយរកថ្មី          រងទុក្ខច្រើនខាងស្រី              សមដែរអីធ្វើដូច្នឹង។ ០៣.   ដូច្នេះគួរគិតគូរ                    គិតឱ្យយូរយើងនឹងដឹង          កាលដែលខំដល់ម្លឹង             តាមពិតប្រឹងថែរឿងខាត។ ០៤.    ទិវាគេន័យផ្សេង                   ខ្លះវង្វេងហើយធ្វើឆ្លាត          វប្បធម៌ខ្មែរល្អស្អាត               ត្រូវប្រមាថដោយសារគេ។ ០៥.    យើងខ្មែរមិនថែខ្លួន               គ្មានអ្នកស្ងួនឱ្យយើងទេ          បើមានពេលទំនេរ                គួរគ្នាន់គ្នេរតិចតួចផង។ ០៦.    ១៤ខែកុម្ភៈ                          ស្គាល់ឱ្យជាក់សឹមចម្លង          កុំឱ្យដល់ម្ដងៗ                      កើតសៅហ្មងដល់ចិត្តកាយ។ ០៧.   នេះជារឿងបុគ្គល                 ដែលចង់យល់ការសប្បាយ          ទោះគេមិនខ្វល់ខ្វាយ            តែយើងស្ដាយព្រោះឃើញខុស។ ០៨.    សូមអស់កូនចៅខ្មែរ              ទាំងក្រុងស្រែទាំងស្រីប្រុស          ជួយឆ្លើយខ្ញុំផងចុះ                វប្បធម៌ច្នោះគួរទុកឬ? ០៩.    មិនមែនយើងស្អប់ទេ             តែភណ្ឌគេៗថែទៅ          បើថាចង់ទុកនៅ                  …

Rate this:

កំណាព្យស្ថាបនា “គេរិះគន់គួរគិតគូរ”

(បទពាក្យ៩) គេរិះគន់ យើងគួរគិត ឲ្យត្រឹមត្រូវ ក្រែងភ្លាត់ផ្លូវ តាមគេខុស ខាតខ្លួនឯង ព្រោះរិះគន់ មានឲ្យល្អ និងចំបែង ច្នេះត្រូវថ្លែង ថ្លឹងឲ្យសព្វ សឹមសម្រេច។ អ្នកខ្លះថា ព្រោះដួចចិត្ត គេសន្ដោស ឃើញការណ៍ខុស ក៏គិតកែ ដោយល្អល្អាច់ ខ្លាចយើងជ្រុល ថយលែងបាន ទើបជួយកាច់ ដូចរែងខ្សាច់ យកគ្រួសថ្ម ចេញឲ្យស្អាត។ ផ្ទុយទៅវិញ មានអ្នកខ្លះ សែនបង់ម្សៀត តែងតែឆ្លៀត ជាន់បន្ថែម ពេលយើងផ្លាត ឃើញយើងភ្លាត់ គេស្ដីថា បែបប្រមាថ បើមិនឆ្លាត មុខជាធ្លាក់ ដូចគេប៉ង។ ពោលដូច្នឹង ចង់ប្រាប់ថា ពាក្យរិះគន់ ដូចជាយន្ត បរដល់ផ្លូវ បត់ម្ដងៗ មួយម៉ាត់ស្លាប់ មួយម៉ាត់រស់ គ្រោះគន្លង ច្នេះប្អូនបង គេរិះគន់ គួរគិតគូរ៕៚

Rate this:

កំណាព្យស្ថាបនាៈ ចិត្តពុកម៉ែ

ចិត្តពុកម៉ែ (បទជាប់ទង) យប់ត្រជាក់        ធ្លាក់ជំនោរ         សូរសត្វយំ លាន់រងំ            ទុំតាមទី            ព្រៃព្រឹក្សា ទាំងម៉ែឪ           ឮហើយសែន     ណែនឱរា នឹកបុត្រភ្ងា         លាព្រៀងលាន   រៀននៅក្រុង។ ពេលនេះស្ងួន     នួនកូនសុខ        ទុក្ខម្តេចទៅ ពីមុនពៅ           នៅភូមិយើង       ភ្លើងផ្លុងៗ ឥឡូវភ្នែក          ប្លែកអន្លើ           ស្ទើរទាំងស្រុង ខ្លាចកូនផុង        ក្នុងអន្ទាក់          អ្នកអប្រិយ។ ចិត្តមួយភ្លឹក        នឹងឡើងថា        ង៉ាមាសស្នេហ៍ ពុកនិងមែ          តែតែងភ្នក         រកពិសី សូមព្រលឹង        ប្រឹងឲ្យបាន        ប្រាណប្រាជ្ញថ្មី ផុតក្រក្រី           ក្តីអំពល់            យល់សុខា។ កូនអើយកូន       ក្បូនចំណេះ       កេះមិនធ្លាយ ជាសម្ពាយ         ជ្រាយតែរឹង        នឹងណាស់ណា ម៉ែឪពុក            មុខបានថ្កើង       ឡើងសក្តា ព្រោះជីវ៉ា           ថ្លាថ្លៃថ្លើម          ផ្ដើមឲ្យភ្លឺ។ អ្នកមានគុណ      ពន់លំបាក         យ៉ាកមិនថ្វី តែភក្តី               ភ័យខ្លាចខ្លួន      …

Rate this: