មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យសុភាសិត rss

កំណាព្យសុភាសិតៈ បញ្ញើស្មើបំណុល

(0)
,September 23, 2013

(បទព្រហ្មគីតិ) ការទទួលបញ្ញើ                           ដែលគេស្នើសុំពឹងពាក់ ឲ្យជួយយកទៅជាក់                     ជូនដល់អ្នកឯណាក្តី។ ចាស់លោកចាត់ទុកថា                  យើងនេះណាដូចបានខ្ចី របស់ជនដទៃ                             ស្មើតម្លៃនឹងទ្រព្យផ្ញើ។ ពេលទ្រព្យនោះបែកបាក់               យើងគ្រោះថ្នាក់កុំគ្រាន់បើ មិនថាញាតិឬក្លើ                          គេនឹងស្នើឲ្យធ្វើសង។ បើទ្រព្យនោះបាត់វិញ                    ទុក្ខទោម្នេញក្រៃកន្លង គេទារថ្មីតែម្តង                            ការណ៍សៅហ្មងកើតព្រោះពឹង។ ហេតុនេះទើបចាស់ៗ                    បានផ្ដាំច្បាស់ពីរឿងហ្នឹង ព្រោះចង់ឲ្យយើងដឹង                    បើគេពឹងត្រូវគិតគូរ។ ជាមនុស្សក្នុងលោកិយ                  ទាំងប្រុសស្រីកុំមូទូ មុនធ្វើគិតឲ្យយូរ                         ក្រែងមុខជូរក្រោយការខុស។ បញ្ញើដែលមើលទៅ                     ឃើញថាត្រូវគ្មានកំហុស កិច្ចនេះគួរស្រីប្រុស                      ជួយគេចុះមិនខាតឡើយ។ ប៉ុន្តែត្រូវប្រយ័ត្ន                          ទ្រព្យសម្បត្តិគេខូចហើយ យើងចេះតែបណ្ដោយ                   ព្រមយកឲ្យព្រោះមេត្តា។ មិនទាន់បានអីផង                        គេឲ្យសងដោយចោទថា ទ្រព្យគេនៅថ្មីថ្លា                         ខូចដោយសារយើងនេះឯង។ បញ្ញើស្មើបំណុល                         អ្នកបានយល់ផុតចម្បែង មិនតាមទុក្ខក្រៃលែង                    ទើបចាស់ចែងឲ្យចងចាំ៕ និពន្ធជាកំណាព្យដោយៈ យាន សំណាង ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃ​ចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា