មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យជូនពរ rss

កំណាព្យអំពីខ្ញុំ “ជូនពរពីបាត់ដំបង”

(0)
,September 15, 2014

(បទពាក្យ៨) ឆ្នាំនេះប្រឡងកៀកថ្ងៃបុណ្យភ្ជុំ ធ្វើឱ្យរូបខ្ញុំមិនអាចទៅស្រុក បានត្រឹមទូរសព្ទជូនពរម៉ែពុក ជួបតែក្ដីសុខពីបាត់ដំបង។ ឱ! ខេត្តក្រចេះទឹកដីសំណព្វ ឆ្នាំក្រោយរៀនចប់ជួបដូចបំណង បើបានឮហើយអភ័យទោសផង ពីបាត់ដំបងផ្សងទាំងទឹកភ្នែក៕៚ កវីហេងឹស៊យ យ.ស.ណ. ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Rate this:

កំណាព្យជូនពរ “ជូនពរឆ្នាំថ្មី”

(បទពាក្យប្រាំបី) ១. សួស្ដីឆ្នាំថ្មីប្រពៃណីខ្មែរ                        ជូនពរពុកម៉ែបងប្អូនទាំងឡាយ ឱ្យបានជួបតែក្ដីសុខសប្បាយ             រុងរឿងគ្រប់កាយគ្រប់កិច្ចការងារ។ ២.រាល់ពេលសូមមានសុវត្ថិភាព             មានរិទ្ធិមានលាភមានជោគជយា មានកម្លាំងកាយឈ្នះអស់រោគា          មានទាំងសទ្ធាឈ្នះបាបធម៌។ ៣.បុណ្យខ្ញុំបំពេញហើយកន្លងមក           ថ្ងៃនេះសូមយកឆ្នៃធ្វើជាពរ លើកជូនប្រុសស្រីដោយក្ដីសាទរ         សូមទទួលយក៍បុណ្យខ្ញុំផងចុះ។ ៤.ម្យ៉ាងទៀតសូមមានអាយុយឺនយូរ        ហើយរកស៊ីធូរដាក់ចេះតែដុះ មានមាសមានប្រាក់ហូរចូលផុរផុស    ទាំងស្រីទាំងប្រុសសូមរឹតតែស្អាត។ ៥.ជូនពរអ្នកដែលមានគូរួចហើយ             យូរឆាប់សូមឱ្យបានកូនឆ្លាតៗ កូនងាយប្រដៅកូនមិនប្រមាទ              កូនល្អត្រូវខ្នាតដឹងគុណឪម៉ែ។ ៦.រីអ្នកមិនទាន់មានគូកាយា                    សូមឆាប់បានការបានកូនផងដែរ ជូនពរទាំងអ្នកធ្វើចម្ការស្រែ               ឱ្យបានផ្កាផ្លែជាទីគាប់ចិត្ត។ ៧.បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ            ជូនពរអ្នកឃ្លាតពីស្រុកទេសពិត អាស៊ីអឺរ៉ុបឆ្ងាយញាតិឆ្ងាយមិត្ត           សូម​​​​​​​​​​​​​ឱ្យជីវិតប្រពៃថ្លៃថ្លា។ ៨.ជូនពរជាតិខ្មែរឱ្យខ្មែរថែថួន                 ព្រោះគ្មានអ្នកស្ងួនជំនួសឡើយណា មត៌កវប្បធម៌កេរពីដូនតា                     សូមជួយរក្សាឱ្យល្អសោភី។ ៩.ចុងក្រោយជូនពរពិសេសបំផុត           គឺពរព្រះពុទ្ធទាំងបួននោះនៃ សូមឱ្យលោកអ្នកជួបគ្រប់ទិសទី         … Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា