មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យកំប្លែង rss

កំណាព្យកំប្លែង រឿងៈ សូមទោសដូចគ្នា

,September 6, 2013

រឿងៈ សូមទោសដូចគ្នា (បទពាក្យប្រាំពីរ)           ពូសល់បានដើរសំដៅទៅ                កាន់ផ្ទះពូសៅហើយប្រាប់ថា           សៅអើយកុំខឹងនឹងខ្ញុំណា                ចំពោះបញ្ហាមេមាន់ខ្ញុំ។           ដែលវាបានទៅជជុះកាយ                បន្លែទាំងឡាយទាំងតូចធំ           ឲ្យឯងខូចខាតយ៉ាងដំណំ                អត់ទោសឲ្យខ្ញុំតើបានទេ?           ពូសៅតបថាខ្ញុំមិនខឹង                     រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ           តែខ្ញុំសូមទោសឯងវិញដែរ               ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។           វាបានខាំមាន់ឯងឲ្យងាប់                 ខ្ញុំមិនចោលកប់ខ្ញុំយកទុក           ស្ងោរឲ្យប្រពន្ធកូនម៉ែពុក                 ពិសារហូបចុកឆ្ងាញ់ដល់ហើយ។           ពូសល់បានថាមិនអីទេ                    មាន់តូចជាងឆ្កែទេសៅអើយ           ឆ្កែនោះកូនខ្ញុំវៃស៊ីហើយ                  ព្រោះមិនដឹងឡើយថាឆ្កែឯង។           ឲ្យគ្នាសូមទោសណាសៅណា                ឆ្កែនោះពិតជាឆ្ងាញ់ហួសថ្លែង           គឺឆ្ងាញ់សែនឆ្ងាញ់លើសសម្តែង        ឮហើយសូមឯងកុំខឹងអី។           ពូសៅឮហើយធ្វើបែបភ្ញាក់               អញ្ចឹង អាអ្នកថ្លើមជាប់ដី           ហ៊ានវាយសម្លាប់ឆ្កែខ្ញុំឆី                  កូនឯងទេវ៉ីគ្នាទើបដឹង។           គ្នាក៏សូមទោសឯងវិញដែរ               អាអ្នកវៃឆ្កែខ្ញុំមួយហ្នឹង           វាត្រូវជាប់គុកជាប់ចម្រឹង                 ព្រោះគ្នាមិនដឹងកូនឯងទេ។           ចប់ហើយរឿងសូមទោសដូចគ្នា        ជូនពរមុនលាសូមល្ហើយល្ហែ… Read More ›

Rate this:

កំណាព្យកំប្លែង រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ

រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ (បទពាក្យប្រាំពី) សួស្តីប្រិយមិត្តញាតិព្រៀងលាន          ខ្ញុំជូនពត៌មានហួសចិត្តមួយ មិនមែនរឿងទុក្ខឬក៏ព្រួយ                  ស្តាប់ហើយសូមជួយពិចារណ៍ខ្ញុំ។ កាលពីព្រឹកម៉ិញមានប្រុសម្នាក់            ត្រូវបានគោធាក់សន្លប់ធំ មួយជើងដេកស្ប៉ាបលើដីដុំ                កម្លោះក្រមុំមើលឈូឆរ។ អ្នកខ្លះឃើញហើយឆ្ងល់ក្នុងចិត្ត            តើហេតុការណ៍ពិតម៉េចទៅហ្ន៎ អ្នកខ្លះវែកញែកជជែកត                    ចង់ដឹងខ្មៅសយ៉ាងក្រៃលែង។ អ៊ុំម្នាក់សុំមិនបញ្ចេញឈ្មោះ                គាត់ថាធាក់ពោះផុតចំបែង បើត្រូវក្រោមហ្នឹងចប់ហើយឯង           មួយជើងបែកផ្សែងចាប់ភពថ្មី។ អ្នកខ្លះខ្សឹបខ្សៀវបែបលួចលាក់           តើគោវាធាក់ព្រោះរឿងអី ខ្លះថាអញសង្ស័យណាស់វ៉ី                 ខ្លះក៏ស្រដីរកហេតុផល។ ក្រោយការស៊ើបអស់ពីរម៉ោងទៅ         រឿងរ៉ាវខុសត្រូវបានមកដល់ សាក្សីរាយរ៉ាយរ៉ាប់ប្រាប់គ្មានសល់        គាត់បានពន្យល់យ៉ាងនេះថា។ រឿងហ្នឹងមិនមែនគោខុសទេ               នាងអ្នកយើងគេសូមដឹងការណ៍ គឺជាកំហុសប្រុសនោះណា                 ងប់នឹងស្នេហាឈឺទាំងព្រឹក។ គាត់លើកទូរស័ព្ទម៉ោងប្រាំងពីរ            Hello honey បងសែននឹក ផ្អែមពេកក៏កើតរឿងវរវឹក                  ធ្វើឲ្យគាត់ភ្លឹកភ្លេចអារម្មណ៍។ អៀនចុះអៀនឡើងដៃគាត់ទោរ           ទៅចាប់ពងគោលេងធ្វើហំ គោភ្ញាក់ក៏ធាក់ថយក្រោយចំ               ត្រូវយ៉ាងតំណំសន្លប់ទៅ។ រឿងលេងពងគោគាត់អ្នកសាង           ដួលដេកច្រងាងគឺត្រឹមត្រូវ បើលេងពស់វែកពិតមិននៅ                មួយប៉កអស់ផ្លូវនឹងរស់បាន។ រឿងនេះចប់ហើយសូមខន្តី                 ជូនពរប្រុសស្រីអ្នកស្តាប់អាន អាយុវណ្ណៈជាក់សុខសាន្ត                  ពលៈផងបានគ្រប់ប្រាណអើយ៕៚ និពន្ធដោយៈ យាន សំណាង ថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា