មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យកវីហេងស៊យ rss

អត្ថបទកំណាព្យស្ថាបនា “រួមគ្នាថែ”

(1)
,September 9, 2016

ពេលឃើញជាតិគេក្បែរខេមរា ប្រណំហត្ថាស័ក្ដិសមសួន ធ្វើឱ្យដួងចិត្តខ្ញុំអង្រួន នឹកវប្បធម៌ខ្លួនដ៏ល្អស្អាត។ របៀបសំពះថ្វាយបង្គំ ក្នុងពេលជួបជុំមានក្បួនខ្នាត តែយុគៈថ្មីភ្លេចភ្លាត់ផ្លាត ខ្មែរត្រូវប្រមាថជាលំដាប់។ ដូច្នេះមិនទាន់ហួសពេលឡើយ កូនចៅខ្មែរអ្ហើយចូរប្រញាប់ ជួយគ្នាលើកខ្មែរដែលមានស្រាប់ ឱ្យផ្សាយកិត្តិសព្ទជាសាកល។ ទោះនៅទីណារួមគ្នាថែ ឈាមជ័រជាខ្មែរត្រូវខ្វាយខ្វល់ អតីតបច្ចុប្បន្នរហូតដល់ ថ្ងៃមុខនៅថ្កល់ជាខ្មែរអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះថ្ងៃ៧កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ចន្ទ-២៦-មករា-២០១៥      

Rate this:

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។ ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។ អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា? កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Rate this:

អ្នកខេត្តក្រចេះសូមស្វាគមន៍

ក្នុងនាមជាអ្នកក្រចេះ សូមស្វាគមន៍ចំពោះប្រិយមិត្តជិតឆ្ងាយដោយក្ដីរីករាយបំផុត និង សូមអរគុណសម្រាប់ការមកទស្សនាខេត្តក្រចេះយើងខ្ញុំ។

Rate this:

អត្ថបទកំណាព្យអំពីក្រចេះ

នេះជាកំណាព្យរបស់កវីហេងស៊យដែលនិពន្ធអំពីខេត្តក្រចេះ ដើម្បីតបទៅនឹងអ្នកមួយចំនួនដែលនិយាយថា អ្នកក្រចេះក្រ អ្នកក្រចេះល្ងង់… ទំនងដូចជាការរើសអើងអ្នកខេត្តក្រចេះ។ សូមអរគុណដល់ខ្មែរគ្រប់រូបដែលមិនរើសអើងគ្នា ព្រមទាំងមានសាមគ្គីនឹងគ្នាទៅវិញទៅមក។

Rate this:

“រួមគ្នាថែ” និពន្ធដោយកវីហេងស៊យ យាន សំណាង

Rate this:

កាត់លេខចាក់ឆ្នោត

កាត់លេខចាក់ឆ្នោត (បទពាក្យ៨) ០១. ឈឺគ្រុនក្នុងខ្លួនដេកលក់មិនស្រួល យល់សប្តប្រែប្រួលឃើញនេះឃើញនោះ មិនគិតរកពេទ្យឱ្យព្យាបាលសោះ នាំគ្នាពិគ្រោះ កាត់លេខចាក់ឆ្នោត។ ០២. ដើរៗផ្លាច់ៗទៅជាន់អាចម៍គោ ដួលខ្ពោកស្រែកហ៊ោប្រឡាក់ពេញខ្លួន គោកៅអាចម៍ខ្មៅត្រូវកៅប្រាំបួន មិនគិតលាងខ្លួន កាត់លេខចាក់ឆ្នោត។ ០៣. ម៉ូតូបុកគ្នាគេកាត់ផ្នែកស្រស់ អ្នកដួលស្លាប់រស់ក៏គេមិនខ្វល់ មិនខ្ចីជួយលើកបែរមកគិតកល ផ្ដោះប្ដូរយោបល់ កាត់លេខចាក់ឆ្នោត។ ​០៤. មានខ្លះញាតិខ្លួនត្រូវស្លាប់ប្រាសព្រាត់ លួចសួរតើគាត់អាយុប៉ុន្មាន ដឹងហើយកើតទុក្ខនឹកស្ដាយសន្ដាន ស្ងាត់ៗដកប្រាណ កាត់លេខចាក់ឆ្នោត។ ០៥. កូនធ្លាក់ពីលើផ្ទះទៅផ្កាប់ផ្ងារ ចុះទៅអីយ៉ាកូនអញឱ្យហេតុ កូនឈឺមិនគិតយកគ្នាទៅពេទ្យ លើកកូនដើរភ្លេត កាត់លេខចាក់ឆ្នោត។ ០៦. នេះរឿងខ្លះៗប្រទះឃើញមែន មេឈ្នះរាប់សែនរាប់លាន់រាប់កោដិ ឯអ្នកចាក់វិញអស់ៗព្រោះឆ្នោត ឆោតអើយៗឆោតៗអីយ៉ាងហ្នឹង។ ០៧. យូរៗត្រូវម្ដងធ្វើឯងឡួយណាស់ ល្មមគួរគិតខ្លះកុំនៅអ៊ីចឹង សេដ្ឋីព្រោះល្បែងមិនមានទេដឹង ណ្ហើយនាំគ្នាប្រឹងធ្វើការល្អជាង។ ០៨. គេបង្កើតឆ្នោតគេដឹងថាឈ្នះ ច្នេះកុំមានះគួរគិតគួររាង ព្រះពុទ្ធត្រាស់ថារឿងល្បែងត្រូវវាង ព្រោះអីអ្នកសាងមិនចម្រើនទេ។ ០៩. ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំស្ថាបនា ​​បើមិនពិចារណ៍ក៏មិនអីដែរ តែសូមផ្ដាំថាកុំភ្លេចពាក្យខ្មែរ ពាក្យចាស់ថាមេមិននៅក្រោម…?។ និពន្ធដោយៈ យាន សំណាង… Read More ›

Rate this:

កំណាព្យស្ថាបនា “វាចាចៅតាយាន” និពន្ធ និង អានដោយភិក្ខុសិរីបាលោ យាន សំណាង

Rate this:

តើកវីហេងស៊យជានរណា?

គោត្តនាម-នាមៈ   យាន សំណាង ភេទៈ   ប្រុស ឈ្មោះហៅក្រៅៈ កវីហេងស៊យ ជនជាតិៈ    ខ្មែរ សញ្ជាតិៈ    ខ្មែរ ថ្ងៃខែឆ្នាំកំណើតៈ ០៨ មករា ១៩៩០ ទីកន្លែងកំណើតៈ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លំនៅបច្ចុប្បន្នៈ វត្តកែង ខេត្តក្រចេះ សិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ផ្នែកអក្សរសាស្រ្តអង់គ្លេស ឆ្នាំទី៣ (២០១២-២០១៥)។ បច្ចុប្បន្នបានបញ្ចប់បរិញ្ញាបត្រហើយ។ ពេលទំនេរៈ អានសៀវភៅ តែងកំណាព្យ ទន្ទិញច្បាប់ក្រមង៉ុយ មើលរឿងកំប្លែង… ចំណង់ចំណូលចិត្តៈ ធ្វើឲ្យគេរីករាយ… សូមបញ្ជាក់ថា ប្រវត្តិរូបសង្ខេបខាងលើពិតជាត្រឹមត្រូវ១០០%។

Rate this:

កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០២

សួស្ដីប្រិយមិត្តជាទីមេត្រី! ចម្រៀងខាងក្រោមនេះជាចម្រៀងទាក់ទងនឹងខេត្តក្រចេះ ដែលកវីហេងស៊យ យាន សំណាងខ្ញុំបាននិពន្ធដោយយកតាមលំនាំបទចាស់ខ្លះនិងថ្មីខ្លះក្នុងគោលបំណងទុកជាអនុស្សាវរិយតែប៉ុណ្ណោះ។ ក្នុងកម្រងទី០២នេះ (១០បទ) ច្រៀងដោយលោកសូន ប៊ុនសំ ដែលលោកជាពិធីករនៃវិទ្យុសម្លេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង និង កញ្ញា ម៉ាត់ គីនី ជាពិធីការិនី នៃវិទ្យុខេមរា FM 91.0 ខេត្តបាត់ដំបង។ សូមអរគុណបងប្អូនខ្មែរដែលបានគាំទ្រនូវចម្រៀងទាំងអស់នេះ។ ទោះបីជាខ្ញុំមិនបានទទួលកម្រៃពីការផលិតចម្រៀងនេះក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងធ្វើដែរ គឺធ្វើដើម្បីខ្មែរ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធចម្រៀងទាំងនេះ ខ្ញុំរីករាយទទួលនូវរាល់មតិស្ថាបនាទាំងអស់ (ស្ថាបនាតាមរយៈ ០៩៦៩៩៣៤៣៩៦/០៩៧៩៩៣៤៣៩៦)។ សូមបញ្ជាក់ថា ចម្រៀងទាំងអស់ដែលខ្ញុំនិពន្ធឡើង គឺមិនមែនសម្រាប់ធ្វើអាជីវកម្មឡើយ។ សូមអរគុណ!   កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០២ ច្រៀងដោយៈ លោកសួន ប៊ុនសំ និង កញ្ញា ម៉ាត់ គីនី និពន្ធដោយៈ កវីហេងស៊យ យាន សំណាង ភ្លេងៈ លំនាំបទដើម បំណងៈ ទុកជាអនុស្សាវរិយខេត្តក្រចេះ           ចំណងជើង                       … Read More ›

Rate this:

កំណាព្យអនុស្សាវរិយខេត្តក្រចេះ “គ្មានថ្ងៃបែកចិត្តពីក្រចេះឡើយ”

បទពាក្យ៨ ស្នេហ៍អើយសែនស្នេហ៍ ស្នេហ៍តែក្រចេះ ទោះក្លាយជាផេះ ក៏មិនភ្លេចឡើយ ទន្លេមេគង្គ ជិះទូកឆ្លងត្រើយ មើលទឹកបានស្បើយ រហើយឱរ៉ា។ ក្រចេះជាទ្រព្យ ល្អគាប់សោភី កោះទ្រង់ជ្រោយរៃ កាំពីស្រស់ថ្លា ពេលល្ងាចមើលផ្សោត ប្រឡែងជលសា កៀងគូកាយា ដូចជាស្នេហ៍ខ្ញុំ។ ឱ! ក្រពុំឈូក ទីអុជធូបផ្សង ស័ក្ដិសិទ្ធិកន្លង អូនបងជួបជុំ សុពណ៌កាឡី គិរីមនោរម្យ ខែប្រាំងរៃយំ រងំដួងចិត្ត។ ក្រចេះដីខ្មែរ ខ្ញុំស្នេហ៍ដោយស្មោះ ចងចាំទាំងអស់ រឿងរ៉ាវជីវិត ត្រើយទាំងសងខាង យើងសាងស្នេហ៍ពិត គ្មានថ្ងៃបែកចិត្ត ពីក្រចេះឡើយ៕ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃពុធ ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា