Author: nrckratie

Thanks for you all to visit my profile.

សៀវភៅលក់ “កំណាព្យថ្មី កវីហេងស៊យ ភាគទី២” 

សៀវភៅ កំណាព្យថ្មី កវីហេងស៊យ ភាគទី២ នេះនិពន្ធជាកំណាព្យសុទ្ធដែលជាកំណាព្យអប់រំ។ ព័ត៌មានបន្ថែម -ទូរសព្ទ ០៩៦ ៩៩ ៣៤៣ ៩៦/០៩៧ ៩៩ ៣៤៣ ៩៦ -អ៊ីម៉ែល nrckratie@gmail.com -ក្នុង YouTube: មជ្ឈមណ្ឌលធនធានថ្មី -ក្នុងGoogle មជ្ឈមណ្ឌលធនធានថ្មី

Rate this:

ឆាប់ៗនេះ! វីឌីអូរបៀបសរសេរសំណេរកថាខណ្ឌ អង់គ្លេស ពន្យល់ជាខ្មែរ

យើងខ្ញុំបានរៀបចំវីឌីអូបង្រៀនសរសេរសំណេរកថាខណ្ឌភាសាអង់គ្លេស ដោយមានពន្យល់ជាភាសាខ្មែរ និងអង់គ្លេស ហើយក៏មានសៀវភៅសម្រាប់សិក្សាផងដែរ។ វីឌីអូមេរៀនដល់ចប់នឹងមកដល់ឆាប់ៗនេះ!

Rate this:

សៀវភៅលក់ “កំណាព្យថ្មី កវីហេងស៊យ ភាគទី១”

សៀវភៅ កំណាព្យថ្មី កវីហេងស៊យ ភាគទី១ នេះនិពន្ធជាកំណាព្យសុទ្ធដែលរៀបរាប់ពីទិដ្ឋភាពក្នុងខេត្តក្រចេះសុទ្ធផងដែរ។ ពេលបានអានហើយ លោកអ្នកនឹងបានស្គាល់ខេត្ដក្រចេះកាន់តែច្បាស់ថែមទេៀត។ ព័ត៌មានបន្ថែម -ទូរសព្ទ ០៩៦ ៩៩ ៣៤៣ ៩៦/០៩៧ ៩៩ ៣៤៣ ៩៦ -អ៊ីម៉ែល nrckratie@gmail.com -ក្នុង YouTube: មជ្ឈមណ្ឌលធនធានថ្មី -ក្នុងGoogle មជ្ឈមណ្ឌលធនធានថ្មី

Rate this:

សៀវភៅលក់ “របៀបសរសេរសំណេរកថាខណ្ឌអង់គ្លេស”

មជ្ឈមណ្ឌលធនធានថ្មីមានលក់សៀវភៅ របៀបសរសេរសំណេរកថាខណ្ឌភាសាអង់គ្លេស។ សៀវភៅនេះ មានពន្យល់ពីរបៀបសរសរសរសំណេរកថាខណ្ឌអង់គ្លេស ដែលពន្យល់ជាភាសាខ្មែរនិងអង់គ្លេស ធ្វើឱ្យអ្នកសិក្សាងាយយល់។ សៀវភៅនេះរៀបចំសម្រាប់សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ដល់ ទី១២ រហូតដល់និស្សិតសាកលវិទ្យាល័យផងដែរ។ ព័ត៌មានបន្ថែម -ទូរសព្ទ ០៩៦ ៩៩ ៣៤៣ ៩៦/០៩៧ ៩៩ ៣៤៣ ៩៦ -អ៊ីម៉ែល nrckratie@gmail.com -ក្នុង YouTube: មជ្ឈមណ្ឌលធនធានថ្មី -ក្នុងGoogle មជ្ឈមណ្ឌលធនធានថ្មី

Rate this:

ខ្លីៗអំពីមជ្ឈមណ្ឌលធនធានថ្មី

មជ្ឈមណ្ឌលធនធានថ្មីគឺជាមជ្ឈមណ្ឌលមួយដែលទទួលស្គាល់ដោយមន្ទីរអប់រំយុវជន និង កីឡាខេត្តក្រចេះ លេខ៥៨២ អយក.ខក្រច ចុះថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលនេះបានចូលរួមបណ្ដុះបណ្ដាលភាសាអង់គ្លេសតាំងពីឆ្នាំ២០១៥មកម៉្លេះ ក្នុងន័យមនុស្សធម៌។ មជ្ឈមណ្ឌលនេះមានទីតាំងនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

Rate this:

មជ្ឈមណ្ឌលធនធានថ្មីសូមស្វាគមន៍

នេះគឺផេកផ្លូវការរបស់មជ្ឈមណ្ឌលធនធានថ្មី ដែលបង្កើតឡើងដើម្បីផ្ដល់ព័ត៌មានដល់ប្រិយមិត្តទាំងអស់។ សូមអរគុណសម្រាប់ការចូលមើល!

Rate this:

អត្ថបទកំណាព្យស្ថាបនា “រួមគ្នាថែ”

ពេលឃើញជាតិគេក្បែរខេមរា ប្រណំហត្ថាស័ក្ដិសមសួន ធ្វើឱ្យដួងចិត្តខ្ញុំអង្រួន នឹកវប្បធម៌ខ្លួនដ៏ល្អស្អាត។ របៀបសំពះថ្វាយបង្គំ ក្នុងពេលជួបជុំមានក្បួនខ្នាត តែយុគៈថ្មីភ្លេចភ្លាត់ផ្លាត ខ្មែរត្រូវប្រមាថជាលំដាប់។ ដូច្នេះមិនទាន់ហួសពេលឡើយ កូនចៅខ្មែរអ្ហើយចូរប្រញាប់ ជួយគ្នាលើកខ្មែរដែលមានស្រាប់ ឱ្យផ្សាយកិត្តិសព្ទជាសាកល។ ទោះនៅទីណារួមគ្នាថែ ឈាមជ័រជាខ្មែរត្រូវខ្វាយខ្វល់ អតីតបច្ចុប្បន្នរហូតដល់ ថ្ងៃមុខនៅថ្កល់ជាខ្មែរអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះថ្ងៃ៧កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ចន្ទ-២៦-មករា-២០១៥      

Rate this:

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។ ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។ អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា? កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Rate this:

អ្នកខេត្តក្រចេះសូមស្វាគមន៍

ក្នុងនាមជាអ្នកក្រចេះ សូមស្វាគមន៍ចំពោះប្រិយមិត្តជិតឆ្ងាយដោយក្ដីរីករាយបំផុត និង សូមអរគុណសម្រាប់ការមកទស្សនាខេត្តក្រចេះយើងខ្ញុំ។

Rate this:

%d bloggers like this: