Author: nrckratie

Thanks for you all to visit my profile.

រឿង មាយើង

  • ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
  • ចលនា៖ អក្សរសិល្ប៍ខេមរនិយម
  • កាលកំណត់តែង៖​​ មិនច្បាស់លាស់
  • អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ


សង្ខេបរឿង
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណព​

រឿង សូផាត

  • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
  • ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។
  • កាលកំណត់តែង៖ ១៩៣៨
  • អ្នកនិពន្ធ៖ រីម គីន

សង្ខេបរឿង
លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​

រឿង ធនញ្ជ័យ

  • ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញ​ព្រះ​រាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និង​ការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការ​គ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវ​ភាពរបស់តួអង្គធនញ្ជ័យនេះ។
  • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។
  • អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
  • កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ

រឿង មាលាដួងចិត្ត

  • ប្រភព៖ ប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ នូ ហាច
  • កាលកំណត់តែង៖ ១៩៧២

រឿង ផ្កាស្រពោន

  • ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
  • អ្នកនិពន្ធ៖ នូ ហាច
  • កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
  • ចលនា៖ ខេមរនិយម
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។

រឿង កុលាបប៉ៃលិន

  • ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដី​នៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន​ចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
  • ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ ញ៉ុក ថែម
  • កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣

រឿង តេជោយ៉ត

  • ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ ទី ជីហួត
  • កាលកំណត់តែង៖ ១៩៨៣
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ​ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ​ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង

រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់

  • ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
  • ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
  • ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ “អ្នកន​យោបាយបោកប្រាស់” ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ “ទីពឹងថ្មី” និងវគ្គទី១៧ “កសិករថ្មី” មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
  • ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
  • ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។
  • កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
  • អ្នកនិពន្ធ៖ សួន សុរិន្ទ

រឿង ថៅកែចិត្តចោរ

  • ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
  • ចលនា៖ អក្សរសិល្ប៍ខេមរនិយម
  • ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើរ​រឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
  • កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រង​អត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹម​សារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះ​ពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
  • អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
  • សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើប​បានទទួលឯករាជ្យដំបូង។

រឿង ស៊ឹមអ្នកបរឡាន

  • ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ អ៊ឹម ថុក
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុង​កាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។

សង្ខេបរឿង៖
មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយ​ថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយ​ចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នា​ទៅ​ផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាប​ផ្ទះ

%d bloggers like this: