មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង
ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។
ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី
ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។
អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ
រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា?
កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា
អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕

កវីហេងស៊យ យាន សំណាង

ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩

ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្ថាបនា, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: