មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: September 2016

អត្ថបទកំណាព្យស្ថាបនា “រួមគ្នាថែ”

ពេលឃើញជាតិគេក្បែរខេមរា ប្រណំហត្ថាស័ក្ដិសមសួន ធ្វើឱ្យដួងចិត្តខ្ញុំអង្រួន នឹកវប្បធម៌ខ្លួនដ៏ល្អស្អាត។ របៀបសំពះថ្វាយបង្គំ ក្នុងពេលជួបជុំមានក្បួនខ្នាត តែយុគៈថ្មីភ្លេចភ្លាត់ផ្លាត ខ្មែរត្រូវប្រមាថជាលំដាប់។ ដូច្នេះមិនទាន់ហួសពេលឡើយ កូនចៅខ្មែរអ្ហើយចូរប្រញាប់ ជួយគ្នាលើកខ្មែរដែលមានស្រាប់ ឱ្យផ្សាយកិត្តិសព្ទជាសាកល។ ទោះនៅទីណារួមគ្នាថែ ឈាមជ័រជាខ្មែរត្រូវខ្វាយខ្វល់ អតីតបច្ចុប្បន្នរហូតដល់ ថ្ងៃមុខនៅថ្កល់ជាខ្មែរអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះថ្ងៃ៧កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ចន្ទ-២៦-មករា-២០១៥      

Rate this:

អត្ថបទកំណាព្យស្ថាបនា “កំដៀលអ្នកក្រ”

ជាតិនេះអភ័ព្វកើតជាអ្នកក្រ ព្រោះកម្មមិនល្អឱ្យផលយ៉ាងហ្នឹង ប្រវេប្រវាថារកទីពឹង តែមានអ្នកខឹងៗមិនគិតអ្វី។ ឃើញខ្ញុំអ្នកក្រគេក៏ដើរឆ្ងាយ ខ្លាចជាប់ចំហាយនៃអ្នកក្រក្រី ជេរដៀលអ្នកក្រថាពូជអប្រិយ បានឮសម្ដីឈឺចាប់ម្ល៉េះទេ។ អ្នកមានអ្នកក្រជាមនុស្សដូចគ្នា ហេតុអ្វីនិន្ទាគ្មានគិតរិះរេ រៀនគិតខ្លះទៅចិត្តយើងចិត្តគេ តើឈឺដែរទេពេលគេដៀលថា? កុំដៀលអ្នកក្រត្រូវរក្សាខ្សត់ បើឃើញគ្នាអត់ជួយយកអាសា អរគុណអ្នកដែលមានចិត្តមេត្តា សូមបានសុខាគ្រប់គ្រាទៅអើយ៕ កវីហេងស៊យ យាន សំណាង ខេត្តក្រចេះ ថ្ង៨កើត ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥

Rate this:

អ្នកខេត្តក្រចេះសូមស្វាគមន៍

ក្នុងនាមជាអ្នកក្រចេះ សូមស្វាគមន៍ចំពោះប្រិយមិត្តជិតឆ្ងាយដោយក្ដីរីករាយបំផុត និង សូមអរគុណសម្រាប់ការមកទស្សនាខេត្តក្រចេះយើងខ្ញុំ។

Rate this:

ដំណឹងស្វែងរកកូនស្រី

ខ្ញុំបាទឈ្មោះ គី សំអុន និង ភរិយាឈ្មោះ បាវ ផល្លី សព្វថ្វៃរស់នៅក្នុងភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាត់កូនស្រីឈ្មោះ ស៊ុន ផល្លីម អស់រយៈពេល១០ឆ្នាំមកហើយ បើបងប្អូនណាបានឃើញស សូមទាក់ទងប្រាប់យើងខ្ញុំដោយក្ដីអនុគ្រោះ៖ ០១០ ២៩ ៧៧ ៩០ ឬ ០៨៨ ៦០ ៧៦ ២២៩ Tel: (+855) 10297790, (+855)886076229 សូមអរព្រះគុណ និង សូមអរគុណ! ចុចទីនេះដើម្បីមើលបន្ថែមនៅក្នុងហ្វេសប៊ុក

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា