មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កាត់លេខចាក់ឆ្នោត

កាត់លេខចាក់ឆ្នោត

(បទពាក្យ៨)

០១.

ឈឺគ្រុនក្នុងខ្លួនដេកលក់មិនស្រួល

យល់សប្តប្រែប្រួលឃើញនេះឃើញនោះ

មិនគិតរកពេទ្យឱ្យព្យាបាលសោះ

នាំគ្នាពិគ្រោះ កាត់លេខចាក់ឆ្នោត

០២.

ដើរៗផ្លាច់ៗទៅជាន់អាចម៍គោ

ដួលខ្ពោកស្រែកហ៊ោប្រឡាក់ពេញខ្លួន

គោកៅអាចម៍ខ្មៅត្រូវកៅប្រាំបួន

មិនគិតលាងខ្លួន កាត់លេខចាក់ឆ្នោត

០៣.

ម៉ូតូបុកគ្នាគេកាត់ផ្នែកស្រស់

អ្នកដួលស្លាប់រស់ក៏គេមិនខ្វល់

មិនខ្ចីជួយលើកបែរមកគិតកល

ផ្ដោះប្ដូរយោបល់ កាត់លេខចាក់ឆ្នោត

​០៤.

មានខ្លះញាតិខ្លួនត្រូវស្លាប់ប្រាសព្រាត់

លួចសួរតើគាត់អាយុប៉ុន្មាន

ដឹងហើយកើតទុក្ខនឹកស្ដាយសន្ដាន

ស្ងាត់ៗដកប្រាណ កាត់លេខចាក់ឆ្នោត

០៥.

កូនធ្លាក់ពីលើផ្ទះទៅផ្កាប់ផ្ងារ

ចុះទៅអីយ៉ាកូនអញឱ្យហេតុ

កូនឈឺមិនគិតយកគ្នាទៅពេទ្យ

លើកកូនដើរភ្លេត កាត់លេខចាក់ឆ្នោត

០៦.

នេះរឿងខ្លះៗប្រទះឃើញមែន

មេឈ្នះរាប់សែនរាប់លាន់រាប់កោដិ

ឯអ្នកចាក់វិញអស់ៗព្រោះឆ្នោត

ឆោតអើយៗឆោតៗអីយ៉ាងហ្នឹង។

០៧.

យូរៗត្រូវម្ដងធ្វើឯងឡួយណាស់

ល្មមគួរគិតខ្លះកុំនៅអ៊ីចឹង

សេដ្ឋីព្រោះល្បែងមិនមានទេដឹង

ណ្ហើយនាំគ្នាប្រឹងធ្វើការល្អជាង។

០៨.

គេបង្កើតឆ្នោតគេដឹងថាឈ្នះ

ច្នេះកុំមានះគួរគិតគួររាង

ព្រះពុទ្ធត្រាស់ថារឿងល្បែងត្រូវវាង

ព្រោះអីអ្នកសាងមិនចម្រើនទេ។

០៩.

ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំស្ថាបនា

​​បើមិនពិចារណ៍ក៏មិនអីដែរ

តែសូមផ្ដាំថាកុំភ្លេចពាក្យខ្មែរ

ពាក្យចាស់ថាមេមិននៅក្រោម…?។

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ៤កើត ខែមិគសិរ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្ថាបនា, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: