មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បុព្វហេតុនៃការកសាងវត្តកែង

បុព្វហេតុនៃការកសាងវត្តកែង

ប្រទេសកម្ពុជា បានទទួលឯករាជ្យពីរបបអាណានិគមនិយបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ឧបាសក ហែម ប៊ន ដែលជាអតីតពុទ្ធបរិស័ទមួយរូបនៅក្នុងភូមិកែង ហើយក្រោយមក គាត់បានទៅរស់ នៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បន្ទាប់ពីទទួល បានឯករាជ្យមក ខាងរាជការ ដែលដឹកនាំដោយព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ បានប្រកាសឱ្យមានការពង្រឹង​និង​ពង្រីកខាងវិស័យអប់រំ ព្រោះពេលនោះ ប្រជាពលរដ្ឋខ្មែរបានទទួល ឥទ្ធិពលពីច្រើនពីបារាំង ដែលខ្លះនិយាយ​ខ្មែរបែរជាចូលទៅភាសាបារាំងដោយមិនដឹងខ្លួន ហើយអ្នកខ្លះ ទៀតមិនចេះទាំងអាន និងសរសេរអក្សរខ្មែរផង។
នៅអំឡុងពេលនោះ ភូមិកែងមានទំហំធំ ហើយមិនមានអគារសិក្សានៅឡើយ ស្របពេលដែល រាជការ​ប្រកាសជម្រុញ ឱ្យលើកកម្ពស់វិស័យអប់រំនោះ មានលោកតាមួយក្រុមដែលរស់នៅក្នុងភូមិកែង បានគិតជុំនុំគ្នា​ដើម្បីបង្កើតជាសាលាបឋមសិក្សាឡើង ក្នុងគោលបំណងដើម្បផ្ដល់ការអប់រំដល់កូន ចៅខ្មែរ ឱ្យចេះដឹងពី​អក្សរសាស្រ្តជាតិ (បានពីការសម្ភាសលោកយាយលោកតាចាស់ៗ ដែលសល់ពី សម័យនោះមានលោកតាស គីន លោកតាប្រេះ អៀងយូ ជាដើម)។ សូមរម្លឹកផងដែរថា តាមការ ចងក្រងឯកសារ P.V.A ភូមិកែង ដែលទទួលបានពីលោកមេភូមិកែង លោកអ៊ី អឿន បានសរសេរថា “ពីអតីតកាលមានដើមជ្រកែងតួយ​មួយដើមដុះនៅក្បែរមាត់ព្រែក។ កន្លងក្រោយមកប្រជាពលរដ្ឋនៅ​ទីនោះ​ក៏នាំគ្នាហៅភូមិកែងតែម្ដងទៅ។ អំឡុង​ឆ្នាំ១៩៧០ ប្រជាពលរដ្ឋរស់នៅប្រហែល១១០គ្រួសារ ហើយភាគច្រើនពួកគេប្រកបរបរធ្វើចម្ការ…។ តែបើតាម​មតិ​មួយ​ចំនួនទៀតត្រូវបានគេលើកឡើងថា ដោយសារតែចាប់ពីម្ដុំកណា្ដលភូមិនេះទាំងទន្លេ ទាំងផ្លូវ គឺមានលក្ខណៈ​កោង​ចូលក្នុងរហូត​ដល់មាត់​ព្រែក។ នេះទំនងជាមូលហេតុមួយដែល​ត្រូវដាក់ឈ្មោះភូមិ​នេះថា​”ភូមិកែង”។ មកនិយាយ​​រឿង​នៅទសវត្ស១៩៦០វិញ បន្ទាប់ពីបានគិតគូរគ្នារួចមក លោកតាទាំងនោះដែល​ដឹងនាំដោយ លោកតាឡាយបានសំឡឹងរកមើលដីឯណាដែលសមគួរអាចកសាងសាលាបាន។ គាប់ជូន​ពេលនោះ មានដីលោកតាពីនាក់ដែលបានទទួលមរណភាពទៅគឺលោកតា ស វន និងលោកតា ស ឈន ហើយដីរបស់ពួកគាត់បានក្លាយទៅជាទ្រព្យផុត គឺមិនត្រូវបានទៅអ្នកណាមួយឡើយ ព្រោះគាត់ទាំងពីរ​នាក់គ្មាន​ប្រពន្ធកូននឹងគេទេ។ ក្រោយពេលដែលលោកតាទាំងពីបានស្លាប់ទៅ ទ្រព្យរបស់ពួកគាត់ត្រូវ​បានរក្សាទុក​ដោយ​បងៗបង្កើតរបស់ខ្លួនទាំង៥នាក់រួមមាន លោកតា ស សាន, លោកតា ស ឌី, លោកតា ស នី (ឪពុករបស់ឧបាសក ហែម ប៊ន), លោកយាយ ស ភី, លោកយាយ ស ហី, និង លោកតា ភ្លន។ សូមបញ្ជាក់ផងដែរថា បងប្អូនទាំង​៨នាក់​ខាងលើត្រូវកូនរបស់ លោកតា ប្រាំង ស និងលោកយាយ ឯ អ៊ឹម ហើយបានទទួល​មត៌កដីពី​លោកតា​លោកយាយទាំងពីរនាក់នេះឯង (បានពីការសម្ភាសឧបាសក ហែម ប៊ន)។ នៅពេលឃើញថា ដីរបស់លោកតា ស វន និងលោកតា ស ឈន ក្លាយទៅជាទ្រព្យផុតមក លោកតាឡាយ និងចាស់ទុំផ្សេងទៀត​បានស្នើទៅអ្នក​គ្រប់គ្រងដីនោះ ដើម្បីកសាងសាលារៀន ហើយម្ចាស់ដីក៏បានយល់ព្រមដោយសេចក្ដីពេញចិត្តបំផុត។បន្ទាប់ពី​ព្រម​​ព្រៀង​គ្នាហើយ នៅគ.ស.១៩៥៧ (ឯកសារបានពីនាយកសាលា ឈួន ចាន់ណា) លោកតាឡាយ, លោកតា ពិន, លោកតា ស៊ឹង, លោកតា ហ៊ាន, លោកតា នេត, លោកតា សែត, លោកគ្រូ ហួត ហៃ និងពុទ្ធបរិស័ទ​ដទៃ​ទៀត​បាននាំគ្នាសាងសង់សាលាបឋមសិក្សា១ខ្នង (ដំបូងបែរមុខទៅកើត តែក្រោយ​មក​ត្រូវបានបំបែរ​ឱ្យស្រប​ថ្ងៃវិញ ដោយបែរមុខទៅជើង) ធ្វើអំពីឈើ ដំបូលប្រក់ដែក ក្នុងនោះក៏មាន​វត្តមានម្ចាស់ដីចូលរួមជួយកសាង ទាំង​កម្លាំងកាយចិត្តផងដែរ។ យោងតាមសៀវភៅ “ប្រវត្តិសាលា​រៀនកែង-កំពង់ដ” ដែលស្រាវជ្រាវដោយលោក នាយក ឈួន ចាន់ណា និង លោកគីង ស៊ ហើយដែល​កត់ត្រាជាសំណេរដៃដោយលោកគ្រូ ហូ ប៊ុនហុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ បានឱ្យដឹងថា សាលា​ដំបូងនេះកសាងឡើងដោយមានការសហការពីអាជ្ញាធរ និង អ្នកភូមិ។ ឯកសារដដែលនេះបាន​បញ្ជាក់​ថា ឆ្នាំសិក្សាដំបូងមានសិស្សសរុបចំនួន៩២នាក់ ស្រី៤៣នាក់ ព្រមទាំងមានគ្រូចំនួនបីនាក់តែប៉ុណ្ណោះ។ ក្នុងរបបលន់ នល់ និង ប៉ុល ពត សាលានេះត្រូវបានបិទទ្វារ និងក្លាយ​ជាឃ្លាំងជង្រុក​ស្រូវរបស់សហករ​ក្នុងឃុំ។ ក្រោយពីកសាងសាលារៀន លោកតាឡាយបានពិភាក្សា ជាមួយ​លោកតាពិន តាសឹង តាហ៊ាន និងចាស់ទុំផ្សេងៗទៀត ដើម្បីសាងសង់សាលាឆទានមួយ​សម្រាប់សម្រួលដល់​ពុទ្ធ​បរិស័ទ​ក្នុងការធ្វើ​បុណ្យ​ទានហើយក្រោយមកបានផ្លាស់ប្ដូរទៅជាសាងសង់វត្តវិញ។

ស្រាវជ្រាវដោយៈ ភិក្ខុសិរីបាលោ យាន សំណាង

Tagged as: ,

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: