មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: June 2015

សេចក្ដីផ្ដើម (អំពីប្រវត្តិវត្តចន្ទរង្សី-កែង)

សេចក្ដីផ្ដើម វត្តចន្ទរង្សី ហៅវត្តកែង គឺជាវត្តមួយដែលស្ថិតនៅក្នុងភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺនៅតាមបណ្ដោយដងទន្លេមេគង្គ ត្រើយខាងលិច។ វត្តនេះមានទំហំដី បណ្តោយ១៥០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ព្រមទាំងមានសាលាបឋមសិក្សាក្នុងទីធ្លាវត្តចំនួន៤ខ្នងថែមទៀត។ រាល់ការកសាងនូវសមិទ្ធិផលនានាដូចជាសាលាឆាន់ កុដិ និងព្រះវិហារជាដើម ភាគច្រើនគឺបានមកពីការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីផ្សេងៗទៀតដែរ។ ការមានសាមគ្គីភាពរបស់លោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត មិនមែនទើបតែចាប់ផ្ដើមនៅសម័យនេះទេ គឺបានប្រព្រឹត្តទៅតាំងពីដើមទីនៃការកសាងវត្តមកម៉្លេះ (សេចក្ដីទាងអស់នេះនឹងមានរៀបរាប់បន្ថែមនៅក្នុងមាតិកា បុព្វហេតុនៃការកសាងវត្តកែង)។ ការចុះសម្រុងគ្នាបានធ្វើឱ្យវត្តកែងមានការរីកចម្រើនជាបន្ដបន្ទាប់ លើកលែងតែសម័យកម្ពុជាប្រជាធិប្បតេយ្យ។ ឆ្នាំខ្លះ ពេលដែលខែវស្សាបានចូលមកដល់ ជាពិសេសនៅកំឡុងរដូវដាក់បិណ្ឌ ភ្ជុំបិណ្ឌតែម្តង វត្តនេះមានទឹកភ្លៀងលិចជោកជាំនៅម្ដុំសាលាឆាន់ កុដិ និង ព្រះវិហារ។ លើសពីនេះទៅទៀត បើឆ្នាំណាមានទឹកជំនន់ខ្លាំង វត្តនេះបានលិចស្ទើរតែដល់រនាបកុដិ និងសាលាឆាន់តែម្ដង ព្រោះវត្តនេះមានទីតាំងនៅលើដីទំនាប។ និយាយពីសទ្ធារបស់ពុទ្ធបរិស័ទវិញ ទោះជាឆ្នាំខ្លះមានទឹកលិចវត្ត ដែលជាហេតុធ្វើឱ្យពួកគាត់មានភាពលំបាកក្នុងការធ្វើដំណើរមកធ្វើបុណ្យកាន់បិណ្ឌក៏ដោយ ក៏ពួកគាត់សុខចិត្តជិះទូក ឬកាណូត ដើម្បីមកបំពេញបុណ្យកុសលរបស់ពួកគាត់ដែរ។ ជាឧទាហរណ៍ នៅឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងគ.ស.២០១២ មានទឹកលិចក្នុងវត្តកែងស្ទើរតែដល់រនាបកុដិ និងសាលាឆាន់ទៅហើយ តែឧបសគ្គទាំងនេះ… Read More ›

Rate this:

តើកវីហេងស៊យជានរណា?

គោត្តនាម-នាមៈ   យាន សំណាង ភេទៈ   ប្រុស ឈ្មោះហៅក្រៅៈ កវីហេងស៊យ ជនជាតិៈ    ខ្មែរ សញ្ជាតិៈ    ខ្មែរ ថ្ងៃខែឆ្នាំកំណើតៈ ០៨ មករា ១៩៩០ ទីកន្លែងកំណើតៈ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លំនៅបច្ចុប្បន្នៈ វត្តកែង ខេត្តក្រចេះ សិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ផ្នែកអក្សរសាស្រ្តអង់គ្លេស ឆ្នាំទី៣ (២០១២-២០១៥)។ បច្ចុប្បន្នបានបញ្ចប់បរិញ្ញាបត្រហើយ។ ពេលទំនេរៈ អានសៀវភៅ តែងកំណាព្យ ទន្ទិញច្បាប់ក្រមង៉ុយ មើលរឿងកំប្លែង… ចំណង់ចំណូលចិត្តៈ ធ្វើឲ្យគេរីករាយ… សូមបញ្ជាក់ថា ប្រវត្តិរូបសង្ខេបខាងលើពិតជាត្រឹមត្រូវ១០០%។

Rate this:

កម្រងអនុស្សាវរិយនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME)

ខាងក្រោមនេះគឺជាកម្រងអនុស្សាវរិយនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្តបាត់ដំបង មហាវិទ្យាល័យសិល្បៈសាស្រ្ត និង ភាសាបរទេស ឯកទេស ភាសាអង់គ្លេសសម្រាប់អប់រំ ជំនាន់ទី៩ សិក្សាពេលចុងសប្ដាហ៍។ កម្រងអនុស្សាវរិយនេះធ្វើឡើងដើម្បីរក្សា និង រម្លឹកនូវជីវិតជានិស្សិត។ ទាញយកជារូបភាពពីDrive                     ទាញយករូបភាពពីMediafire ទាញយកជា PDF ពីDrive                        ទាញយកPDFពីMediafire ទាញយកជា Publisher ពីDrive              ទាញយកPublisherពីMediafire

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា