មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: November 2014

កំណាព្យអនុស្សាវរិយក្រចេះ “លាហើយក្រចេះ”

បទពាក្យ៨ ក្រចេះដួងចិត្ត ជីវិតខ្ញុំអើយ ខ្ញុំសូមលាហើយ លាទាំងសៅហ្មង លាគ្រប់ទីដ្ឋាន ធ្លាប់បានឆ្លើយឆ្លង លាប្អូនលាបង លាដងទន្លេ។ លាព្រែកកាំពី ទីទឹកថ្លាឈ្វេង ធ្លាប់ងូតហែលលេង ស្រណោះម្ល៉េះទេ លាក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ រសជាតិជាប់ស្នេហ៍ ដូចខែពេញប្រាណ។ លាឆ្លូងលាស្នួល លាចិត្របុរី សំបូរល្បាញល្បី ទឹកដីល្អថ្កាន លាព្រែកប្រសព្វ ទីធ្លាប់កំសាន្ត រឿងទាំងប៉ុន្មាន ខ្ញុំមិនភ្លេចឡើយ។ លាហើយក្រចេះ លាទាំងសោកា ឃ្លាតតែកាយា ចិត្តនៅបង្កើយ ស៊ូទ្រាំបិទភ្នែក លាអ្នកសិនហើយ ក្រចេះខ្ញុំអ្ហើយ ថ្ងៃក្រោយជួបវិញ៕ កវីហេងស៊យ ថ្ងៃ៦រោច ខែកក្ដិក ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែ១១ ឆ្នាំ២០១៤

Rate this:

កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០១

សួស្ដីប្រិយមិត្តជាទីមេត្រី! ចម្រៀងខាងក្រោមនេះជាចម្រៀងទាក់ទងនឹងខេត្តក្រចេះ ដែលកវីហេងស៊យ យាន សំណាងខ្ញុំបាននិពន្ធដោយយកតាមលំនាំបទចាស់ខ្លះនិងថ្មីខ្លះក្នុងគោលបំណងទុកជាអនុស្សាវរិយតែប៉ុណ្ណោះ។ ក្នុងកម្រងទី០១នេះ (១០បទ) ច្រៀងដោយលោកសូួន ប៊ុនសំ សុទ្ធតែម្ដង ដែលលោកជាពិធីករនៃវិទ្យុសម្លេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង។ សូមអរគុណបងប្អូនខ្មែរដែលបានគាំទ្រនូវចម្រៀងទាំងអស់នេះ។ ទោះបីជាខ្ញុំមិនបានទទួលកម្រៃពីការផលិតចម្រៀងនេះក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងធ្វើដែរ គឺធ្វើដើម្បីខ្មែរ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធចម្រៀងទាំងនេះ ខ្ញុំរីករាយទទួលនូវរាល់មតិស្ថាបនាទាំងអស់ (ស្ថាបនាតាមរយៈ ០៩៦៩៩៣៤៣៩៦/០៩៧៩៩៣៤៣៩៦)។ សូមបញ្ជាក់ថា ចម្រៀងទាំងអស់ដែលខ្ញុំនិពន្ធឡើង គឺមិនមែនសម្រាប់ធ្វើអាជីវកម្មឡើយ។ សូមអរគុណ! (សូមអធ្យាស្រ័យ បទចម្រៀងខ្លះកំពុងរៀបចំបន្ដ) កម្រងចម្រៀងអនុស្សាវរិយខេត្តក្រចេះ កម្រងទី០១ ច្រៀងដោយៈ សួន ប៊ុនសំ និពន្ធដោយៈ កវីហេងស៊យ យាន សំណាង ភ្លេងៈ លំនាំបទដើមនិងថ្មី បំណងៈ ទុកជាអនុស្សាវរិយខេត្តក្រចេះ បុប្ផាក្រចេះ                                     ទាញយក                         ចាក់សា្ដប់ ខានជួបគ្នាយូរ                               ទាញយក                         ចាក់សា្ដប់ បឹងច្រែងស្នេហ៍ខ្ញុំ                          ទាញយក                         ចាក់សា្ដប់ ផ្ញើវាសនាលើផ្កាក្រចេះ                ទាញយក                        … Read More ›

Rate this:

រឿងខ្លី៖ “ប្រិម និង ប្រិយ”

​       ពេលសម្រាក… និស្សិតជាច្រើននាក់បានចេញទៅអង្គុយលេងតាមទីផ្សេងៗគ្នា។ អ្នកខ្លះបានចេញទៅរកទិញអីបរិភោគនៅក្រៅបរិវេណសាលា ហើយខ្លះទៀតក៏អង្គុយខាងក្រៅបន្ទប់រៀន។ ចំណែកឯប្រិម និង ប្រិយដែលជាមិត្តនឹងគ្នាពុំបានចេញទៅលេងខាងក្រៅនោះទេ គឺនៅជជែកគ្នាលេងក្នុងថ្នាក់។ ប្រិមជាអ្នកដែលចូលចិត្តលេងហ្វេសប៊ុក។ ពេលកំពុងជជែកជាមួយគ្នា ប្រិមបានហៅប្រិយ៖ ប្រិម ៖ ប្រិយៗ! ឯងមើលគ្នាPostអម្បាញ់មិញ មានFriendsគេlike និង Commentច្រើនណាស់។ ប្រិយ ៖ (ប្រិយញញឹម) ហេតុតែគេជានិស្សិត គេនិយាយសុទ្ធតែPost Friends…ហ្ន៎! មើល៍ៗឱ្យគ្នាមើលបន្តិចមើល តើសរសេរពីអីបានជាមានគេបញ្ចេញមតិច្រើនម៉្លេះ? (មើលហើយប្រិយសួរ…) ប្រិម! ប្រិមឯងសរសេរថាម៉េចហ្នឹង ជួយអានឱ្យខ្ញុំស្ដាប់បន្ដិចមក? ប្រិម ៖ ងាប់ហើយប្រិយអើយ! គ្រាន់តែប៉ុណ្ណឹងអានមិនចេញដែរ ជានិស្សិតទៀតណា៎! ចាំស្ដាប់ហ្ន៎ះ “ថ្ងៃនេះខ្ញុំអប់សុកណះ តើមានមិត្តណាចង់ដើលេងជាមួយខ្ញុំអត់នឹង”។ ស្ដាប់បានឬនៅសម្លាញ់? ប្រិយ ៖ ឮហើយ…​ ពេលបានស្ដាប់ទើបដឹងថាមានន័យយ៉ាងណា។ តែមុននេះ គ្នាអានអត់យល់មែនហ្នឹង ព្រោះឯងសរសេរខុសអក្ខរាវិរុទ្ធច្រើនពេក ដូចជា… (ប្រិមនិយាយកាត់) ប្រិម ៖ ប្រិយអើយ… កុំខ្វល់ពេក យើងមិនមែនជានិស្សិតអក្សរសាស្រ្តខ្មែរទេ។ បើម្នាក់ៗគិតតែបើកវចនានុក្រមហើយមកសរសេរនោះ… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា