មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: October 2014

ផ្ញើវាសនាលើផ្កាក្រចេះ ច្រៀងដោយលោក សួន ប៊ុនសំ

ពេលស្ដាប់បទរំដួលក្រចេះរួចហើយ ធ្វើឱ្យខ្ញុំនឹកឃើញក្រចេះ ក៏តែងបទនេះតែម្ដងទៅ។ សូមមិត្តទាំងអស់ជួយស្ដាប់ហើយដាក់ពិន្ទុផង។ បើមានខុសឆ្គងសូមប្រណី។ បទនេះច្រៀងដោយ លោកសួន ប៊ុនសំ ជាពិធីករវិទ្យុសំឡេងជនពិការភ្នែក FM 107.25 ខេត្តបាត់ដំបង។​ សូមអរគុណបងប្រុសដែលបានជួយច្រៀង! សូមអរគុណបងប្អូនទាំងអស់ដែលបានស្ដាប់ និងវាយតម្លៃ!

Rate this:

កំណាព្យអនុស្សាវរិយក្រចេះ “ចម្រៀងបឹងច្រែង”

បទពាក្យ៨ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកសព្វ ខេត្តក្រចេះ។ នៅតាមបណ្ដោយដងទន្លេមេគង្គ។ ចម្រៀងបឹងច្រែង សូមថ្លែងរឿងពិត ពីខ្សែជិវិតកូនកសិករ សាលាចិនចាស់ ផ្ដើមរៀនអក្សរ សោបលើបន្ត ឱ្យល្អថ្លៃថ្លា។ ពេលចប់បឋម ខ្ញុំទៅនៅវត្ត ផ្ញើខ្លួនប្រាកដ ក្នុងពុទ្ធសាសនា រៀនទាំងផ្លូវលោក ផ្លូវធម៌ផងណា បានចប់បរិញ្ញា ដោយសារវត្តអើយ។ អរគុណពុកម៉ែ តែងតែជួយកូន ស្ទើររស់ស្ទើរសូន្យ ឱ្យកូនដល់ត្រើយ ធ្វើល្អបានល្អ មិនក្រសោះឡើយ កូនរៀនចប់ហើយ ជួយលោកវិញបាន។ ចម្រៀងអ្នកស្រែ ប្រាប់ខ្មែរប្រុសស្រី យើងអ្នកក្រក្រី ត្រូវរៀនកុំខាន រៀនចេះជួយជាតិ ជួយញាតិសណ្ដាន ជួយខ្លួនផងបាន សុខសាន្តជីវិត៕៚ កវីហេងស៊យ យាន សំណាង ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំមមីរ ឆស័ក ព.ស.​២៥៥៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា