មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: September 2014

ហួសចិត្តណាស់ខ្ញុំ!

សូមមិត្តទាំងអស់ ទាំងក្នុងវើតប្រេស និងផ្សេងៗទៀតជួយពិចារណាផងចុះ! ព្រឹកនេះ ទៅពេទ្យបានជួបរឿងហួសចិត្តមួយ គឺមានបងស្រីម្នាក់អាយុប្រមាណ៣០ឆ្នាំ បានទៅឱ្យពេទ្យដេរត្រចៀកឱ្យ។ ក្រោយពីការសាកសួររួចមក ទើបដឹងថា បងស្រីនោះ ពាក់ក្រវិលធ្ងន់ពេក ដល់យូរទៅធ្វើឱ្យត្រចៀករបស់គាត់យាររហូតដល់មានប្រហោងធំ។ នៅពេលដែលគាត់ឃើញបែបនេះ គាត់ខ្លាចដាច់ត្រចៀក គាត់ក៏មកឱ្យពេទ្យដេរត្រចៀករបស់គាត់ភ្ជិតបន្តិចវិញ ដើម្បីឱ្យគាត់ពាក្យក្រវិលទៅបានស្អាត។ ដំបូង ខ្ញុំខំភ័យ ហើយឆ្ងល់ថា តើមានរឿងអ្វីទើបគាត់មកដេរត្រចៀក? ដល់ពេលដឹងរឿង អើយ! ហួសចិត្តណាស់ខ្ញុំ!

Rate this:

កំណាព្យអំពីខ្ញុំ “ជូនពរពីបាត់ដំបង”

(បទពាក្យ៨) ឆ្នាំនេះប្រឡងកៀកថ្ងៃបុណ្យភ្ជុំ ធ្វើឱ្យរូបខ្ញុំមិនអាចទៅស្រុក បានត្រឹមទូរសព្ទជូនពរម៉ែពុក ជួបតែក្ដីសុខពីបាត់ដំបង។ ឱ! ខេត្តក្រចេះទឹកដីសំណព្វ ឆ្នាំក្រោយរៀនចប់ជួបដូចបំណង បើបានឮហើយអភ័យទោសផង ពីបាត់ដំបងផ្សងទាំងទឹកភ្នែក៕៚ កវីហេងឹស៊យ យ.ស.ណ. ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា