មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអនុស្សាវរិយ “អរគុណអានី”

(បទព្រហ្មគីតិ)

០១.

សៀវភៅខ្ញុំមួយក្បាល

ល្អត្រកាលពេញព្រះទ័យ

ជាអំណោយអានី

នៅឆ្នាំពីរពាន់ដប់បី។

០២.

សៀវភៅសរសេរស្អាត

អមដោយបាឋជូនសិរី

អបអរទីប្រាំបី

ដែលជាថ្ងៃកំណើតខ្ញុំ។

០៣.

មករាខែដើមឆ្នាំ

ប្អូនស្រីចាំល្អិតសុខុម

ជូនបងមិនបាច់សុំ

ធ្វើឲ្យខ្ញុំភ្លេចមិនបាន។

០៤.

ក៏លើកសៀវភៅនេះ

មកត្រិះរិះសព្វសណ្ឋាន

យកកាព្យទាំងប៉ុន្មាន

ដែលខ្ញុំបានសរសេរហើយ។

០៥.

តាំងទុកឲ្យស្ថេរនៅ

ក្នុងសៀវភៅពៅត្រាណត្រើយ

ថ្ងៃមុខមិនភ្លេចឡើយ

បានអានហើយនឹកប្អូនស្ងួន។

០៦.

អ្វីដែលខ្ញុំរ៉ាយរ៉ាប់

ព្រោះចង់ប្រាប់តាមពាក្យចួន

អរគុណប្អូននឹមនួន

បងនឹងថួនថែឲ្យល្អ។

០៧.

អានីប្អូនសំណព្វ

បងចាំជាប់រាប់ដំណ

ដំណាលកាលណាក៏

ចាំចិត្តល្អប្អូនស្រីដែរ។

០៨.

នេះគឺបានព្រហ្មគីតិ

ថ្លែងរឿងពិតឥតគេចកែ

បានអានដូចលើកថែ

សិល្បៈខ្មែរកេរជាតិយើង៕ ៚

និពន្ធដោយ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យអនុស្សាវរីយ៍ផ្សេងៗ, កំណាព្យអំពីខ្ញុំ, បទព្រហ្មគីតិ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: