កំណាព្យស្ថាបនាៈ “កុំមោហ៍”

(បទពាក្យ៤)

០១.

អ្នកស្រែថែស្រូវ

មើលទៅកម្សត់

ក្ដៅហែងហេវហត់

ជួនអត់អាហារ។

០២.

ជើងដៃត្រាំភក់

វីវក់ក្រៃណា

ទាំងប្រាំងវស្សា

កាយាចាប់ចុក។

០៣.

ចិត្តក៏កម្មក្រាស់

ទ្រាំណាស់មិនសុខ

ស្រូវស្កកកើតទុក្ខ

លក់មុខខ្ចីគេ។

០៤.

បើស្រែលិចផ្ទួន

ច្បាស់ខ្លួនព្រួយទ្វេ

គ្មានពេលទំនេរ

រិះរេដាំថ្មី។

០៥.

ចុងក្រោយជាប់បុល

បំណុលពេញដី

បានស្រូវអស់ន័យ

សិរីចាកប្រាណ។

០៦.

អ្នកស្រែមើលទៅ

មិនសូវសុខសាន្ត

ប្រឹងពន់ប្រមាណ

ទើបបានភោគផល។

០៧.

ភាគស្រូវអ្នកស្រែ

ហូរហែជូនដល់

ញាតិជាសាកល

មិនខ្វល់មុខា។

០៨.

ហេតុនេះកុំមោហ៍

កុំជោរភ្លេចការណ៍

ហូបបាយចាំថា

អ្នកណាធ្វើស្រូវ?

០៩.

ដឹងគុណគ្នាផង

កុំប៉ងបិទផ្លូវ

ឃើញគ្នាដើរទៅ

កុំសូវមើលងាយ៕៚

កវីហេងស៊យ

ថ្ងៃ១២រោច​ ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០១៤

ស្ថាបនាៈ  yeansamnang@gmail.com

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: