កវីចាក់ស្មុក “រំដួលមេមត់”

(បទពាក្យ៨)

ពេលបានឃើញផ្កា រំដួលមេមត់
ចិត្តរៀមប្រតិព័ទ្ធ សម្រស់បុប្ផា
វង់ភក្ត្រតូចតន់ ដិតជាប់នេត្រា
អន្ទងចិន្តា ឲ្យបងលង់ស្នេហ៍។
រំដួលមេមត់ អូនល្អអ្វីម្លេះ
ចង់លូកដៃបេះ យកមកថ្នមថែ
ប្រលោមកៀកកិត បានស្និទ្ធនៅក្បែរ
រៀមរក្សាថែ មិនឲ្យរុះរោយ។
មេមត់ស្នេហាចំណាដួងចិត្ត
រូបកវីពិតលង់ស្នេហ៍ត្រាណត្រើយ
ឱ!យាយមេមត់សូមកុំព្រងើយ
ជូយនាំចម្លើយប្រាប់រំដួលផង។
លោកតាមេមងជូយជាសាក្សី
ចិត្តខ្ញុំបេតីគ្មានថ្ងៃប្រែខ្នង
ជាតិនេះស្ម័គ្រស្នេហ៍រំដួលមួយទង
សូមស្រស់នួនល្អងជឿចិត្តចុះថ្លៃ។

 

កវីចាក់ស្មុក គំ ភារ៉ា

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧

ស្ថាបនា៖ ០៩៧៩៧២២៦៨៨ /០៩៦៥៦៨៦៦៨៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: