មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “ប្រពន្ធខ្ញុំ”

(បទពាក្យ៩)

០១.

ប្រពន្ធខ្ញុំ

ស្អាតជាងគេ

ក្នុងលោកិយ

ភក្រ្តប្រិមប្រិយ

គ្រប់គ្រាពិត

ស្រស់អស្ចារ្យ

រូបរាងល្អ

គន់មើលទៅ

សមណាស់ណ៎ា

សាច់ភ្លឺថ្លា

ពេញអង្គប្រាណ

គ្មានទាស់ទេ។

០២.

ប្រពន្ធខ្ញុំ

សម្ដីល្អ

គួរចង់ស្ដាប់

ពេលសារស័ព្ទ

មិននិយាយ

ឡើយដើមគេ

មិនញុះញង់

មិនកុហក

ចេះរិះរេ

បើទំនេរ

សរសើរប្ដី

ឱ្យញញឹម។

០៣.

ប្រពន្ធខ្ញុំ

តែងតែជួយ

លើកទឹកចិត្ត

គ្រប់រឿងពិត

ឱ្យភស្ដា

មានសង្ឃឹម

គិតគូរទាំង

ថ្ងៃយប់ល្ងាច

ព្រឹកព្រលឹម

តែងប្រៀបផ្ទឹម

ខ្ញុំខ្ពស់ដូច

នភាល័យ។

០៤.

ប្រពន្ធខ្ញុំ

ចេះដឹងគុណ

ញាតិទាំងសង

អ្នកភូមិផង

ក៏ចូលចិត្ត

ទាំងប្រុសស្រី

គេថាខ្ញុំ

បានប្រពន្ធ

សែនប្រពៃ

លើកមុខប្ដី

ឡើងត្រសែត

ត្រសាយសុះ។

០៥.

ប្រពន្ធខ្ញុំ

ចេះរៀបចំ

ផ្ទះសម្បែង

ចេះចាត់ចែង

ទ្រព្យសម្បត្តិ

មិនឱ្យខុស

មិនឱ្យខូច

មិនឱ្យខាត

ឆ្លាតមិនតុះ

ប្រាប់ត្រង់ចុះ

ប្រពន្ធខ្ញុំ

ល្អខ្លាំងណាស់។

០៦.

ប្រពន្ធខ្ញុំ

អ្នកបុណ្យទាន

ចេះខន្តី

ពេលស្រដី

ពិតល្អឆ្នើម

មិនកាចឆ្នាស់

បានរាប់ឆ្នាំ

មិនដែលពោល

ពាក្យផ្ដេសផ្ដាស

ទាំងក្មេងចាស់

គេសរសើរ

ប្រពន្ធល្អ។

០៧.

ប្រពន្ធខ្ញុំ

មានមាយាទ

មិនមាយា

កាន់មាគ៌ា

សច្ចភាព

មិនឆូវឆ

មិនផិតក្បត់

ស្រឡាញ់ប្ដី

ដោយស្មោះស

ប្រពន្ធល្អ

ភាពល្អូកល្អិន

កើនថ្ងៃយប់។

០៨.

ប្រពន្ធខ្ញុំ

ចេះធ្វើម្ហូប

ឆ្ងាញ់ពិសារ

អាំងចៀនឆា

ម្ជូរកកូរ

ញាំសោ្ងរស៊ុប

ភ្លាប្រហើរ

ប្រហុកឆ្អើរ

ក្លិនឈ្ងុយឈ្ងប់

ចេះមួយគ្រប់

ទាំងទឹកគ្រឿង

អន្លក់ស្ដៅ។

០៩.

ប្រពន្ធខ្ញុំ

ស្អាតទាំងកាយ

ស្អាតទាំងចិត្ត

ពូជខ្មែរពិត

ពូជអ្នកជា

តកូនចៅ

បានប្រពន្ធ

ស្អាតល្អម្លឹង

ផុតហ្មងសៅ

សែនកក់ក្ដៅ

មួយជីវិត

មានខ្លឹមសារ។

១០.

ប្រពន្ធខ្ញុំ

និងរូបខ្ញុំ

ស្មោះគ្នាណាស់

មិនប្ដូរផ្លាស់

ស្ម័គ្ររហូត

អស់សង្ខារ

ប្រឹងរៀបរាប់

ច្រើនសន្ធឹក

មកនេះណា

ចង់ប្រាប់ថា

ប្រពន្ធខ្ញុំ

ល្អអញ្ចឹង៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០១៤

បញ្ជាក់៖ កំណាព្យនេះ ត្រូវបានតែងឡើងក្នុងគោលបំណងលើកកម្ពស់ស្រ្តី។ ដូច្នេះ បើមិត្តអ្នកអានឃើញថាមិនសមរម្យ ត្រង់ចំណុចណាមួយ សូមផ្ដល់មតិមកខ្ញុំៗនឹងសម្រួលជូន ហើយបើមិត្តទាំងអស់មានចំណុចល្អរបស់ស្រ្ដី ដែលមិនទាន់មានក្នុងកំណាព្យនេះ ក៏សូមផ្ដល់មតិមកខ្ញុំៗនឹងបញ្ចូលនូវសេចក្ដីល្អទាំងនោះ ទៅក្នុងកំណាព្យ “ប្រពន្ធខ្ញុំ”​ នេះដែរ។ សូមអរព្រះគុណ និងសូមអរគុណសម្រាប់ការអាន និងទស្សនាប្លុក “សំណាងល្អ” នេះ។

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៩

3 Responses »

  1. ប្រពន្ធល្អ

    Like

  2. ប្រពន្ធល្អមែនហ្នឹង។

    Like

  3. ប្រពន្ធល្អ

    Like

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: