(បទព្រហ្មគីតិ)
០១. |
សូរ្យសែងចាំងផែនដី |
លើកថ្ងៃថ្មីឲ្យស្រស់ថ្លា |
កញ្ចក់កែវជីវ៉ា |
លើកភក្រ្តាបងឲ្យភ្លឺ។ |
|
០២. |
ពេលឆ្លុះមុខម្ដងៗ |
ធ្វើឲ្យបងនឹកដល់ពៅ |
ទោះឆ្ងាយហៅមិនឮ |
តែអូននៅជិតបង្កើយ។ |
|
០៣. |
កាន់កញ្ចក់ពេលណា |
ដូចហត្ថាឱបត្រាណត្រើយ |
ក្នុងចិត្តពិតបានស្បើយ |
គ្មានសោះឡើយនឹងជិនណាយ។ |
|
០៤. |
ជំនូនល្អអនគ្ឃ |
បងតែងដាក់នៅក្បែរកាយ |
មិនថាទៅជិតឆ្ងាយ |
បានស្រស់ស្រាយពេលឆ្លុះមុខ។ |
|
០៥. |
ពាក្យពេចន៍ពរកល្យាណ |
គ្រាបងអានបានផុតទុក្ខ |
រូបភាពល្អទ្រលុក |
អូនគូរមុខយើងញញឹម។ |
|
០៦. |
មើលរូបពៅនួនល្អង |
ធ្វើឲ្យបងមានសង្ឃឹម |
ភក្រ្តាស្រស់ប៉ប្រិម |
លើសគេផ្ទឹមពេញវង់ខែ។ |
|
០៧. |
កញ្ចក់ថ្លាឥតខ្ចោះ |
ដូចបងស្មោះចំពោះស្នេហ៍ |
គ្មានឡើយថ្ងៃបែកបែរ |
បងនឹងថែជានិរន្តរ៍៕៚ |
Sweet
LikeLike