មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអនុស្សាវរីយ៍ “កន្សែងភក្ដី”

(បទពាក្យ៨)

០១.

កន្សែងអូនមួយអូនឱ្យមកបង

ទុកជាចំណងស្នេហាភក្ដី

បងបានថ្នមថែថួនលើសអ្វីៗ

មិនឱ្យពិសីស្រីខកចិត្តឡើយ។

០២.

កន្សែងត្រួយចេកបងដេកដណ្ដប់

ហត្ថបងឱបជាប់ទុកដូចត្រាណត្រើយ

ក្លិនស្នេហ៍ក្រអូបបងស្រូបបានស្បើយ

យប់ថ្ងៃកៀកកើយល្ហែល្ហើយចិន្តា។

០៣.

កន្សែងពណ៌ស្រស់ៗក្រៃកន្លង

ធ្វើឱ្យរូបបងនឹកតែជីវ៉ា

នឹកពេកពេលខ្លះបងជូតភក្ត្រា

អារម្មណ៍ស្មានថាបងថើបថ្ពាល់អូន។

០៤.

កន្សែងល្អនេះវាចេះខ្លាំងណាស់

មិនធ្វើផ្ដេសផ្ដាសឱ្យបងស្រពោន

ទោះជាពេលថ្ងៃឬយប់ស្ងាត់សូន្យ

ហាក់ដូចមានអូននៅស្និទ្ធិស្នាលស្នេហ៍។

០៥.

កន្សែងសំណព្វតែងប្រាប់បងថា

កុំគិតសាវាកន្តើយបែកបែរ

បងក៏បានប្រាប់ទៅវិញផងដែរ

ថាបងស្មោះស្នេហ៍មិនឱ្យអន់អាក់។

០៦.

កន្សែងភក្ដីគ្មានអ្វីប្រៀបបាន

សូមប្រាប់កល្យាណដោយពាក្យសច្ចៈ

តទៅទោះមានសែនលានឧបសគ្គ

បងស៊ូស្មោះស្ម័គ្រនឹងម្ចាស់កន្សែង៕៚

 

 និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៣រោច ខែចែត្រ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០១៤

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: