មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “សុំដកខ្លួន”

(បទពាក្យ៨)

អ្នកណាមិនឈឺ ពេលត្រូវស្នេហ៍ក្បត់

ចិត្តខំអំណត់ តែឃាត់មិនបាន

ជួបភ្លើងសង្រ្គាម បង់ឈាមបង់ប្រាណ

ជួបស្នេហ៍សាមាន្យបានត្រឹមសោកា។

ផ្អែមណាស់ដំបូង ឲ្យចិត្តបងលង់

ដូចសត្វជាប់ជង់ បាត់បង់សង្ខារ

ខំថ្នាក់ថ្នមអូនស្មើដួងនេត្រា

ជឿពាក្យសន្យា​ ថាស្មោះលុះក្ស័យ។

ថ្ងៃនេះរូបបង បានឃើញច្បាស់ហើយ

ចិត្តស្មោះត្រាណត្រើយឲ្យបងរីងរៃ

ស្មោះបានតែមាត់ចិត្តក្បត់អប្រិយ

នៅលើលោកីយ៍គ្មានស្រីដូចអូន។

ស៊ូមិនបានទេ ស្នេហ៍ដូចនួនល្អង

មិនហ៊ាននៅផ្សងបងសូមដកខ្លួន

ចេញពីស្នេហា​ សាវ៉ាដូចស្ងួន

លាហើយនឹមនួន លាស្នេហ៍ឥតន័យ៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០០៩

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: