មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “សន្យាថាមិនភ្លេចបង”

(បទពាក្យ៨)

បងអើយថ្មើនេះកំពុងធ្វើអ្វី

នឹកណាស់ពិសីចង់ជួបភក្រ្តា

ចង់ស្តាប់សូរសៀងលួងលោមស្នេហា

នឹកអានុស្សាសាងជាមួយពៅ។

ដួងចន្ទពេញវង់ផូរផង់កន្លង

ចិត្តស្មោះនួនល្អង ឲ្យស្នេហ៍អូនភ្លឺ

បានចិត្តឆោមឆាយឆ្ងាយពាក្យថាឈឺ

សូមស្មោះតទៅ កុំប្រែចិត្តថ្មី ។

ពេលនេះឆ្ងាយបង បងនឹកអូនទេ

សង្ឃឹមថាស្នេហ៍ នឹកដែរណាថ្លៃ

បងអើយអូ​នពិតជាស្មោះភក្តី

កុំប្រែចិត្តថ្មីអីណាបងណា។

ដឹងទេថាអូនតែងតែគិតដល់

ចិត្តស្នេហ៍និមល នឹកតែរៀមរ៉ា

ទោះនៅឆ្ងាយបងបងកែវកុំសង្កា

អូនសូមសន្យាថាមិនភ្លេចបង៕

 

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងអាទិត្យ ទី១៨ ខែ តុលា ឆ្នាំ២០០៩

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: