មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “វិលវិញមកបង”

(បទកាកគតិ)

ឈឺចាប់កន្លង

ពេលដែលរូបបង

ប្រែចិត្តពីស្រី

អូនខំស្ម័គ្រស្មោះ

ចំពោះប្រុសថ្លៃ

បែរបានរីងរៃ

គ្រាំគ្រាដួងចិត្ត។

អូនមិនយល់ឡើយ

ហេតុអ្វីត្រាណត្រើយ

បោះបង់ស្នេហ៍ពិត

ចាកចេញពីស្រី

គ្មានក្ដីអាណិត

ធ្វើឱ្យដួងចិត្ត

អូនឈឺណាស់ស្ងួន។

ពេលនេះអ្នកថ្មី

គ្មានចិត្តភក្ដី

ឱ្យបងខកខ្លួន

មានស្នេហ៍ថែមស្នេហ៍

ស្នេហ៍លាក់បំពួន

ធ្វើឲ្យមាសស្ងួន

បងឈឺចាប់ផ្សា។

សង្ឃឹមថាសុខ

បែរជាជួបទុក្ខ

ស្រក់ទឹកនេត្រា

ណ្ហើយចុះបងអើយ

អូន​សុំជីវ៉ា

ឈប់ទ្រាំទៅណា

ស្នេហាគ្មានន័យ។

ពេលឃើញព្រលឹង

កើតទុក្ខអញ្ចឹង

អូនសែនរីងរៃ

ព្រោះដួងចិត្តអូន

នៅតែស្នេហ៍ថ្លៃ

រក្សាភក្តី

ជូនបងតែមួយ។

វិលវិញមកបង

អ្នកស្មោះនួនល្អង

ចាំតែលើស្ទួយ

អូននឹងទទួល

និមលកុំព្រួយ

មានរូបអូ​នមួយ

នៅចាំថ្នមស្នេហ៍។

កំហុសគ្រប់យ៉ាង

ដែលបងបានសាង

អូន​មិនគិតទេ

សុំត្រឹមឱ្យបង

វិលវិញមាសមេ

រកអ្នកធ្លាប់ថែ

ផ្ដើមស្នេហ៍ជាថ្មី៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១០រោច ខែបុស្ស ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៥៥២ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែ មករា ឆ្នាំ២០០៩

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទកាកគតិ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: