(បទកាកគតិ)
ឈឺចិត្តស្ទើរសូន្យ |
ពេលដែលរូបអូន |
ប្រែចិត្តពីបង |
ប្រុសម្នាក់ខំស្មោះ |
ចំពោះនួនល្អង |
បែរបានសៅហ្មង |
គ្រាំគ្រាដួងចិត្ត។ |
||
បងមិនយល់ឡើយ |
ហេតុអ្វីត្រាណត្រើយ |
បោះបង់ស្នេហ៍ពិត |
ចាកចេញពីបង |
គ្មានក្ដីអាណិត |
ធ្វើឱ្យដួងចិត្ត |
បងឈឺណាស់ស្ងួន។ |
||
ពេលនេះអ្នកថ្មី |
គ្មានចិត្តភក្ដី |
ឱ្យស្រីខកខ្លួន |
មានស្នេហ៍ថែមស្នេហ៍ |
ស្នេហ៍លាក់បំពួន |
ធ្វើឲ្យមាសស្ងួន |
អូនឈឺចាប់ផ្សា។ |
||
សង្ឃឹមថាសុខ |
បែរជាជួបទុក្ខ |
ស្រក់ទឹកនេត្រា |
ណ្ហើយចុះមាសមុំ |
បងសុំជីវ៉ា |
ឈប់ទ្រាំទៅណា |
ស្នេហាគ្មានន័យ។ |
||
ពេលឃើញព្រលឹង |
កើតទុក្ខអញ្ចឹង |
បងសែនរីងរៃ |
ព្រោះដួងចិត្តបង |
នៅតែស្នេហ៍ថ្លៃ |
រក្សាភក្តី |
ជូនស្រីតែមួយ។ |
||
វិលវិញមកអូន |
ស្នេហ៍បងមិនសូន្យ |
ចាំតែលើស្ទួយ |
បងនឹងទទួល |
និមលកុំព្រួយ |
មានរូបបងមួយ |
នៅចាំថ្នមស្នេហ៍។ |
||
កំហុសគ្រប់យ៉ាង |
ដែលអូនបានសាង |
បងមិនគិតទេ |
សុំត្រឹមឱ្យអូន |
វិលវិញមាសមេ |
រកអ្នកធ្លាប់ថែ |
ផ្ដើមស្នេហ៍ជាថ្មី៕ |