មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “មិនយល់ចិត្តអូន”

(បទពាក្យ៦)

បងឈរសម្លឹងមើលមេឃ

ទ្រូងសង្វែកណាស់ពិសី

ព្រោះអូនគ្មានហេតុផលអ្វី

បញ្ចប់ក្ដីស្នេហ៍ឡើយមុំ។

ក្នុងចិត្តគិតអូនគ្រប់គ្រា

យ៉ាប់យ៉ាងណាបងស៊ូទ្រាំ

អូនឲ្យបងទុក្ខក្រៀមក្រំ

ធ្វើនេះសមទេពិសី។

មិនយល់ចិត្តអូនសោះឡើយ

ម្ដេចស្ងួនឲ្យបងរីងរៃ

បេះដូងរងទុក្ខរាល់ថ្ងៃ

ព្រោះចរណៃប្ដូរចិន្តា។

ស្នេហ៍ស្មោះបងអស់សង្ឃឹម

ភក្រ្តញញឹមប្រែសោកា

ណ្ហើយធ្វើតាមចិត្តជីវ៉ា

បែកចុះណាដើររៀងខ្លួន៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ឯក​ស័ក, ព.ស.​ ២៥៥៣ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៦

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: