មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “បងសូមស្មាលា”

(បទកាកគតិ)

បងធ្លាប់ញញឹម

ចិន្ដាសង្ឃឹម

ថាបានវមិត្ត

មកថ្នាក់មកថ្មម

រស់រួមជីវិត

សមដូចដួងចិត្ត

បងគិតប្រាថ្នា។

ស្នេហ៍ខុសបំណង

ពេលនេះរូបបង

ត្រូវខកចិន្តា

ពាក្យស្ម័គ្រពាក្យស្មោះ

ប្រែអស់ខ្លឹមសារ

ព្រោះតែជីវ៉ា

អូនមានអ្នកថ្មី។

បងចាំជាប់ចិត្ត

ពាក្យដែលវមិត្ត

ថាស្មោះភក្ដី

ឥឡូវពាក្យនោះ

ប្រែគ្មានសល់អ្វី

ស្រីអើយម្ដេចស្រី

ក្បត់សម្ដីឯង។

ស្អាតណាស់រូបប្រាណ

តែចិត្តកល្យាណ

រាយមាយដូចផ្សែង

ធ្វើអ្វីតាមចិត្ដ

គ្មានគិតកោតក្រែង

ឲ្យបងចម្បែង

ឈឺចាប់ព្រោះស្នេហ៍។

ផ្គាប់ផ្គន់ជីវ៉ា

គ្រប់យ៉ាងរៀមរ៉ា

គិតថាល្មមដែរ

បើមិនស្គាប់ស្គាល់

ទៅចុះមាសមេ

បងមិនឃាត់ទេ

សូមសុខដល់ត្រើយ។

ពីថ្ងៃនេះទៅ

រឿងបងនឹងពៅ

គឺត្រូវចប់ហើយ

អូនចង់ធ្វើអ្វី

បងមិនខ្វល់ឡើយ

ស្នេហ៍កម្មឥតត្រើយ

បងសូមស្មាលា៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥​ ខែ សីហា ឆ្នាំ២០១០

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទកាកគតិ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: