(បទពាក្យ៨)
នឹកអើយសែននឹក នឹកអូនម្ល៉េះទេ
នឹកដល់មាសមេ ទាំងយប់ទាំងថ្ងៃ
នឹកអានុស្សា ធ្លាប់សាងនឹងស្រី
នឹកដល់សម្តី លួងលោមដួងចិត្ត។
នឹកអើយសែននឹក នឹកណាស់នួនល្អង
នឹកគ្រាដែលបងថ្នាក់ថ្នមវមិត្ត
បបោសអង្អែល កៀកកើយស្នេហ៍ស្និទ្ធិ
ជាតិនេះបងពិត ភ្លេចមិនបានឡើយ។
បងដឹង បងដឹង ថាស្រស់មាសមេ
អូននឹកបងដែរម្ចាស់ស្នេហ៍បងអើយ
យើងកុំភ្លេចគ្នា ណាស្រស់ត្រាណត្រើយ
បងសូមរួមខ្នើយលុះសូន្យសង្ខារ។