កំណាព្យស្នេហា “ជូនពរដោយស្មោះ”

(បទកាកគតិ)

នឹកដល់អតីត

ស្នេហាផ្អែមពិត

វមិត្រនឹងបង

ធ្លាប់ថែធ្លាប់ថើប

ធ្លាប់បីត្រកង

ធ្លាប់ពោលសាសង

ពាក្យពេចន៍ស្នេហា។

សម្តីពិរោះ​

អូនថាអូនស្មោះ

ចំពោះរៀមរ៉ា

ប្ដូរកាយប្ដូរចិត្ត

ប្ដូរទាំងសង្ខារ

មិនប្រែសាវា

ចោលស្នេហ៍ធ្លាប់សិ្នទ្ធិ។

អូនស្មោះបងស្មាន

ថារូបកល្យាណ

ធ្វើបានដូចចិត្ត

ពេលនេះបំណង

បងប្រែងងឹត

ក្ដីទុក្ខរួបរឹត

ឈឺចិត្ដចាញ់ស្នេហ៍។

ព្រលឹតភ្លេចបឹង

ឯរូបព្រលឹង

ភ្លេចពាក្យស្បថស្បែ

ដូចរាត្រីខ្នើត

ត្រូវបាត់ដួងខែ

ចិត្តបងនៅស្នេហ៍

តែប្រែអស់ន័យ។

វាជារឿងពិត

ថាក្នុងដួងចិត្ត

បងត្រូវរីងរៃ

តែទោះឈឺខ្លាំង

ក៏បងមិនក្ស័យ

មិនស្លាប់ព្រោះស្រី

ដែលក្បត់ស្នេហា។

ក៏មិនដៀលស្ងួន

ទោះជានឹមនួន

ឲ្យបងឈឺផ្សា

ធ្វើម្តេចកម្មព្រេង

បានចែងចាត់ចារ

មិនឱ្យជីវ៉ា

រស់នៅជុំបង។

បើជ្រុលចប់ហើយ

ជូនពរត្រាណត្រើយ

ឱ្យសមបំណង

សូមស្រឡាញ់គ្នា

ដល់ចាស់កោងខ្នង

ពាក្យនេះពាក្យបង

ជូនពរដោយស្មោះ៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ២កើត ខែទុតិយាសាឍ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០១០

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: