មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហា “ចប់រហូតហើយ”

(បទកាកគតិ)

កំណាព្យដួងចិត្ត

ថ្លែងពីរឿងពិត

ជូនដល់ម្ចាស់ស្នេហ៍

បង្គងព្រាត់សេក

មេឃព្រាត់ដួងខែ

សន្ទូងព្រាត់ស្រែ

បងព្រាត់ជីវ៉ា

ស្នេហ៍ធ្លាប់កៀកកើយ

ផ្ដោះផ្ដងឆ្លងឆ្លើយ

ពាក្យពេចន៍ស្នេហា

ពេលនេះបែរចប់

ចប់គ្មានវាចា

អូនចូលរោងការ

ឱ្យបងរីងរៃ។

ថ្ងៃនេះការអូន

មុខបងស្រពោន

ចិត្តនឹកអាល័យ

បងឈរឈឺចាប់

កើតទុក្ខស្ទើរក្ស័យ

ខុសពីរូបថ្លៃ

សើចសមសុខសាន្ត។

រឿងបងនឹងមុំ

ញាតិមិត្តតូចធំ

ដឹងគ្រប់ៗប្រាណ

អូនការគេសួរ

ពីរឿងកល្យាណ

បងឆ្លើយមិនបាន

ហាស្លាក់ខ្ជាក់ស្លែង។

ប្រឹងពោលវាចា

ចងដៃជីវ៉ា

ទាំងឈឺចម្បែង

ចិត្តសែនអំពល់

វិលវល់ដូចផ្សែង

តែខំសម្ដែង

ថ្លែងជូនពរស្រី។

មានស្នេហ៍មានទុក្ខ

ថ្ងៃនេះទៅមុខ

ចប់គ្មានពាក្យស្ដី

គ្មានទាំងថ្ងៃជិត

ថ្ងៃជួបជាថ្មី

រឿងបងនឹងស្រី

​ចប់រហូតហើយ៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត សំរឹទ្ធិ​ស័ក, ព.ស.​ ២៥៥២ ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០០៩

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទកាកគតិ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: