មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បុប្ផាវត្តកែង”

វត្តកែងជាវត្តមួយស្ថិតនៅក្នុងភូមិកំពងដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ។

បងបានជួបស្រីដោយ​ចៃដន្យ ក្នុងពិធីបុណ្យមួយ។ ដោយសម្រស់កល្យាណស្អាតល្អ គួរជាទីប្រាថ្នានៃកន្លង់ទាំងឡាយ បានធ្វើឱ្យបងនៅមិនសុខ ក៏កើតចិត្តចង់បានអូនមករស់រួមជីវិត។ សូមបារមី តាចាន់ដ៏ស័ក្ដិសិទ្ធិនៃវត្តកែងនេះ ជួយចៅឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នាផងចុះ។

(បទពាក្យ៨)

ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ

បានជួបក្រមុំ នៅម្តុំវត្តកែង

ពេលដែលឃើញភ្លាមចិត្តរៀមចម្បែង

កើតទុក្ខម្នាក់ឯង ដូចក្លែងដាច់ខ្សែ។

សិតាល្បីថាស្អាតសមបវរ

ទោះជាស្រស់ល្អ ល្អចាញ់អូនទេ

បុប្ផាវត្តកែងអូនស្អាតជាងគេ

បើបងសុំស្នេហ៍ព្រមទេជីវា?

វត្តកែង កន្លែងបងបានជួបស្រី

ឲ្យបងស្រម៉ៃឃើញតែភក្ត្រា

រូបអូនដឹងហើយថាបងស្នេហា

បូជាសង្ខារ ជូនផ្កានួនល្អង។

បារមីតាចាន់​ សូមលោកជួយខ្ញុំ

អន្ទងចិត្តមុំឲ្យយល់បំណង

បើបានវមិត្ត ដូចចិត្តរៀមផ្សង

ស្ម័គ្រថែស្នេហ៍ស្នងដរាបរៀងអើយ។៚

 

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ៨រោច ខែបឋមាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ពុធ ទី១១ ខែកក្កដា ឆ្នាំ២០១២

ស្ថាបនា៖ yeansamnang@gmail.com

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, កំណាព្យអនុស្សាវរីយ៍ក្រចេះ, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: