កំណាព្យអនុស្សាវរីយ៍ក្រចេះ “ខានជួបគ្នាយូរ”

(បទពាក្យ៨)

ខានជួគ្នាយូរ នឹកអើយនឹកម្ល៉េះ

នឹកដល់ក្រចេះ ទឹកដីមានស្នេហ៍

ពេលបងនៅឆ្ងាយ ពីស្រស់មាសមេ

មាននឹកបងទេ រេឬយ៉ាងណា?

ខានជួបគ្នាយូរ បារម្មណ៍កន្លង

ខ្លាចចិត្តនួនល្អង ប្រួលប្រែសាវា

ទៅមានអ្នកថ្មី បំភ្លេចរៀមរ៉ា

បើដូច្នេះណា បងរស់ម្តេចទៅ។

ក្រចេះបងអើយកុំឡើយណាស្រី

អូនកុំមានថ្មី ឲ្យចិត្តរៀមឈឺ

បងដឹងថាអូនរងចាំមើលផ្លូវ

ចាំថ្ងៃបងទៅជួបពៅមាសស្នេហ៍។

ខានជួបគ្នាយូរ នឹកអូនមិនណាយ

ក្រចេះឆោមឆាយ បងមិនភ្លេចទេ

បងនឹងត្រឡប់ទៅជួបមាសមេ

រស់រួមក្ដីស្នេហ៍មិនប្រែរហូត៕

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ២កើត​ ខែពិសាខ ​ឆ្នាំខាល ទោស័ក ព.ស. ២៥៥៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០១០

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: