កំណាព្យអនុស្សាវរីយ៍ក្រចេះ “សោបលើអនុស្សា”

(បទពាក្យ៨)

សាលាសោបលើខ្ញុំតែងស្រម៉ៃ

អាលោះអាល័យ គ្មានថ្ងៃភ្លេចបាន

នឹកគ្រូមានគុណពេកពន់ប្រមាណ

នឹកមិត្តគ្រប់ប្រាណ ធ្លាប់រៀនជុំគ្នា។

អនុស្សាវរីយ៍ គ្រប់ទីកន្លែង

ព្រែកជីកបឹងច្រែង ខ្ញុំតែងនឹកនា

វត្តសោបសោភ័ណ ធ្លាប់ស្ដាប់ធម្មា

ពេលឃើញខ្លោងទ្វារ នឹកគ្រាក្មេងវ័យ។

ដើមស្វាយមុខវត្ត កត់ត្រារឿងខ្ញុំ

ទីធា្លប់​ជួបជុំ មិត្តភក្រ្តប្រុសស្រី

ពេលនេះស្វាយឈរទទួលស្លឹកថ្មី

បញ្ជាក់ថាអ្វីៗហួសអស់ហើយ។

អតីតផុតទៅ ច្រើនឆ្នាំយ៉ាងណា

ក៏ដួងចិន្តា ខ្ញុំមិនភ្លេចឡើយ

បានគុណសាលាសោបលើនេះហើយ

ជួនខ្ញុំដល់ត្រើយ ជីវិតសុខសាន្ត។

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃព្រហ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: