កំណាព្យអនុស្សាវរីយ៍ក្រចេះ “បឹងច្រែងស្នេហ៍ខ្ញុំ”

ឱ! ភូមិបឹងច្រែង អ្នកនេះហើយដែលកត់ត្រានូវរាល់អនុស្សារបស់ខ្ញុំ។ អ្នកបានឱ្យខ្ញុំស្គាល់បុប្ផាមួយទង ស្អាតកន្លងសមជាកូនខ្មែរអ្នកស្រែចម្ការ។ តែគួរឱ្យស្ដាយ ពេលនោះ ខ្ញុំមិនទាន់បានសារភាព​ប្រាប់នាងនៅឡើយទេ។ ដូច្នេះពេលនេះ ខ្ញុំនឹងទម្លាយស្នេហ៍របស់ខ្ញុំឱ្យនាងបានដឹងថា “ទោះជាបងនៅឆ្ងាយពីអូនមែន តែចិត្តបងនៅនឹកដល់បឹងច្រែងជានិច្ច។ សង្ឃឹមថាអូនមេត្តាបងផងចុះ ណាអូនណា!”

(បទពាក្យ៨)

ទឹកដីបឹងច្រែង កន្លែងស្នេហ៍ខ្ញុំ

បងបានជួបមុំ តាំងពីក្មេងវ័យ

សាលាសោបលើ ធ្លាប់រៀនជិតស្រី

រៀមលួចបេតី ក្នុងន័យស្ម័គ្រស្មោះ។

មិនទាន់សារភាព ស្នេហ៍ប្រាប់អូនផង

ដល់ពេលដែលបង ត្រូវឃ្លាតស្រីស្រស់

ចាកឆ្ងាយពីស្រុក ទាំងទុក្ខក្រៀមក្រោះ

អាល័យអាលោះ មិនចង់ឃ្លាតឃា្ល។

ទោះកាយឆ្ងាយពៅ ចិត្តនៅបឹងច្រែង

យប់ថ្ងៃបងតែង នឹកដល់ពម្ងា

នឹកវត្តសោបលើ ធ្វើបុណ្យជុំគ្នា

នឹកគ្រប់វេលា នឹកគ្រាសុខសាន្ត។

បឹងច្រែងពន្លក បងមកវិញហើយ

មកប្រាប់ត្រាណត្រើយ បងស្នេហ៍កល្យាណ

សូមអូនអាណិត រួមចិត្តរួមប្រាណ

ឱ្យរូបបងបាន រស់ក្បែរស្រីផង។

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃព្រហ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: