មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បានវិហារថ្មីស្រីពេញក្រមុំ”

កាលនៅតូច មើលឃើញតូច ដល់ពេលធំមើលឃើញស្អាត។ គិតៗទៅ មិនបានប៉ុន្មានឆ្នាំផង វិហារថ្មីត្រូវបានកសាងហើយៗរូបអូនក៏ពេញវ័យទៀត គគីរមុខវត្តរេរាំតាមខ្យល់ដូចចិត្តបងកញ្ជ្រោលចង់បានជីវ៉ាជាគូ។ មិនយូរទេបងនឹងឱ្យមេបាចូលចែចូវអូនហើយ។

(បទពាក្យ៨)

ភូមិកំពង់ដ ភូមិរ កាធំ

ភូមិកែងជួបមុំតាំងពីក្មេងវ័យ

សាលាបឋមធ្លាប់រៀនជិតស្រី

ម៉ឺនសែនសម្តីអូនបងឆ្លងឆ្លើយ។

ពេលឃើញខ្លោងទ្វារនឹកគ្រារត់លេង

កាលនោះនៅក្មេងមិនខ្វល់អ្វីឡើយ

កែងកំពង់ដស្រីល្អបងអ្ហើយ

ភ្លេចខ្លួនត្រាណត្រើយអូនកាន់តែធំ។

កាលវិហារចាស់ អូននៅក្មេងខ្ចី

បានវិហារថ្មីស្រីពេញក្រមុំ

រូបឆោមជីវ៉ា ដូចផ្កាក្រពុំ

ឫកពាររម្យទមសមជាកូនខ្មែរ។

គគីរមុខវត្តទន់ទោរព្រោះខ្យល់

ដូចចិត្តបងខ្វល់ព្រោះចាញ់ក្តីស្នេហ៍

ចាញ់នឹងសម្រស់រំដួលស្រុកស្រែ

ដាច់ឆ្នាំឲ្យម៉ែចូលស្ដីអូនហើយ។

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៣

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, កំណាព្យអនុស្សាវរីយ៍ក្រចេះ, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: